​សញ្ញា​នៃ​ជំងឺថ្លើម​ច្រើនតែ​មិន​ច្បាស់លាស់​។ ប៉ុន្តែ​ប្រសិនបើ​ថ្លើម​មាន​សុខ​ភាពល្អ អ្នក​ក៏​អាច​សម្គាល់​វា​តាមរយៈ​ការផ្លាស់ប្តូរ​មួយចំនួន​នៅក្នុង​រាងកាយ​បន្ទាប់ពី​ភ្ញាក់​ពី​គេង​។​

​សញ្ញា​បី​បង្ហាញថា​ថ្លើម​មាន​សុខភាព​ល្អ​

​មិនមាន​អាចម៍​ភ្នែក​

​ប្រសិនបើ​មុខងារ​ថ្លើម​មាន​លក្ខណៈ​ធម្មតា នោះ​បន្ទាប់ពី​ភ្ញាក់​ពី​គេង​នៅពេល​ព្រឹក អ្នកនឹង​មិនមាន​អារ​ម្ម​ណ៏​ថា​ស្ងួត​ភ្នែក និង​មិនមាន​អាចម៍​ភ្នែក​ឡើយ​។​

​ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​សម្រាប់​ភ្នែក​។ នេះ​មានន័យថា មុខងារ​ថ្លើម​ប៉ះពាល់​ដោយផ្ទាល់​ដល់​ស្ថានភាព​ភ្នែក​។ ប្រសិនបើ​អ្នក​ភ្ញាក់ឡើង​ដោយមាន​អាចម៍​ច្រើន​នៅ​ជ្រុង​ភ្នែក ស្ងួត ឬ​មិន​ស្រួល ចូរ​ប្រយ័ត្ន នេះ​ជាស​ញ្ញា​នៃ​បញ្ហា​ថ្លើម​។​

​ហើយ​បើ​អ្នក​ភ្ញាក់​ពី​គេង​តែ​ភ្នែក​មិន​ស្ងួត គ្មាន​អាចម៍​ភ្នែក​ច្រើន អ្នក​អាច​ធានាបាន​នូវ​សុខភាព​ថ្លើម​របស់​អ្នក​។​

​អារម្មណ៍ស្រស់ស្រាយ

​ជាធម្មតា​នៅពេល​យើង​សម្រាក ថ្លើម​នឹង​បំបែក​ជាតិពុល​ក្នុង​ខ្លួន ហើយ​បណ្តេញ​វា​ចេញ​។ ដូច្នេះហើយ នៅពេលដែល​អ្នក​ក្រោកពីដំណេក រាងកាយ​នឹង​បាន​ធូរស្រាល ស្រួលខ្លួន ស្មារតី​ក៏​រំភើប និង​ងាយស្រួល​ក្នុងការ​ផ្តោតអារម្មណ៍​លើ​ការងារ​។​

​ប្រសិនបើ​អ្នក​ក្រោកពីដំណេក​នៅពេល​ព្រឹក​ជាមួយនឹង​រាងកាយ​ដែលមាន​សុខភាព​ល្អ ពោរពេញ​ដោយ​ថាមពល នោះ​មានន័យថា មុខងារ​របស់​ថ្លើម​នៅតែ​ធម្មតា ថ្លើម​មិនមាន​គ្រោះថ្នាក់​នោះទេ​។​

​គេង​លក់​ស្រួល​

​អ្នក​ដែលមាន​មុខងារ​ថ្លើម​មាន​ស្ថេរភាព ច្រើន​តែមាន​គុណភាព​ដំណេក​ប្រសើរ​ជាង​មុន​។ ជាពិសេស​អ្នក​ដែល​ថ្លើម​មាន​សុខភាព​ល្អ ទំនងជា​មិនសូវមាន​បញ្ហា​គេង​មិន​លក់ ហើយ​អាច​គេង​រហូតដល់​ភ្ញាក់​ពី​ដំណេក​តាម​ធម្មជាតិ​។​

​ប៉ុន្តែ​ប្រសិនបើ​អ្នក​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​មួយ ឬ​ពីរ​ព្រឹក ហើយ​មាន​បញ្ហា​ក្នុង​ការចូល​គេង​វិញ​វា​អាចមាន​បញ្ហា​ជាមួយនឹង​មុខងារ​ថ្លើម​របស់​អ្នក​។ ការ​គេង​មិន​លក់​ក៏​កាន់តែ​អាក្រក់​ទៅៗ​។​

​សញ្ញា​ពីរ​ព្រមាន​ពី​ការខូចខាត​ថ្លើម​

​ដង្ហើម​មិនល្អ​

​មនុស្ស​ភាគច្រើន​សន្ម​ត់​ថា​ក្លិន​មាត់​មិនល្អ​គឺ​បណ្តាលមកពី​អនាម័យ​មាត់​មិន​ត្រឹមត្រូវ​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​ក៏​ជា​សញ្ញា​នៃ​មុខងារ​ថ្លើម​ខ្សោយ​ផងដែរ​។​

​ដោយសារតែ​ការថយចុះ​សមត្ថភាព​របស់​ថ្លើម​ក្នុងការ​បន្សាប​ជាតិពុល រាងកាយ​របស់​យើង​ប្រមូលផ្តុំ​ជាតិពុល​ជាច្រើន​។ នេះ​ជា​មូលហេតុ​នៃ​ក្លិន​មាត់​មិនល្អ​។​

​ជាពិសេស ចំពោះ​អ្នក​ដែលមាន​ជំងឺថ្លើម ទឹកប្រមាត់​ត្រូវបាន​កាត់បន្ថយ​ជា​ញឹកញាប់ រារាំង​ដល់​ដំណើរ​ការបញ្ចេញចោល នាំ​ឱ្យនៅ​ទ្រឹង ហើយ​ជាតិពុល​ក្នុង​រាងកាយ​មិនអាច​កម្ចាត់​ចោល​បានឡើយ​។ ជា​លទ្ធផល ក្លិន​មាត់អាក្រក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​

​ដូច្នេះ ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា ដង្ហើម​របស់​អ្នកមាន​ក្លិន​មិនល្អ​ខ្លាំង ដែល​មិនមាន​ភាពប្រសើរឡើង ទោះបីជា​អ្នក​ដុសធ្មេញ​ហើយក៏​ដោយ​នោះ សូម​ទៅពិនិត្យ​ថ្លើម​របស់​អ្នក​ភ្លាមៗ​។​

​ជូរចត់​មាត់​

​រសជាតិ​ជូរចត់​នៅក្នុង​មាត់​របស់​អ្នក នៅពេល​អ្នក​ក្រោកពីដំណេក​នៅពេល​ព្រឹក អាច​បណ្តាលមកពី​កង្វះ​ជាតិ​ទឹក​នៅក្នុង​ខ្លួន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​ថា​មាន​រសជាតិ​ល្វីង ជូរ​នៅក្នុង​មាត់ វា​អាច​នឹងមាន​ភាពខុសប្រក្រតី​នៅក្នុង​ថ្លើម ដែល​បណ្តាលឱ្យ​ទឹកប្រមាត់​ដែល​លាក់​ដោយ​ថ្លើម ហៀរ​ចូលទៅក្នុង​មាត់ នាំឱ្យ​ជូរចត់​ក្នុង​មាត់​។​

​ក្រៅពីនេះ អ្នក​ដែលមាន​ជំងឺ​រលាក​ថ្លើម ងាយ​នឹង​ស្ងួត​មាត់ សូម្បីតែ​ភ្ញាក់​ពី​គេង​ពាក់​កណ្តាលយប់ ដោយសារតែ​ស្រេកទឹក​ក៏ដោយ​។​

​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​រោគសញ្ញា​ខាងលើ​ណាមួយ អ្នក​គួរតែ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​ក៏ត្រូវ​មាន​វិធានការ​ការពារ​ថ្លើម​ផងដែរ ដូចជា​កុំ​ពិសារ​គ្រឿង​ស្រវឹង ត្រូវមាន​របប​អាហារ​ដែលមាន​សុខភាព​ល្អ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ប្រយ័ត្ន​ជាមួយ​ថ្នាំ​មួយចំនួន និង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​វីរុស ពិនិត្យ​ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ កុំ​ប៉ះ ឬ​ធុំក្លិន​សារធាតុពុល​។ ប្រយ័ត្ន​ពេល​ប្រើ​ឱសថ និង​អាហារ​ដែលមាន​សារជាតិ​បន្ថែម​។​ល​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង