តើអ្នកធ្លាប់ជួបប្រទះបញ្ហាឡើងហ្គាសច្រើនក្នុងពោះ, ភើរ និងហើមពោះ ក្រោយទទួលទានអាហារដែរទេ? វាប្រហែលជាបណ្ដាលមកពីរាងកាយ ឬប្រព័ន្ធរំលាយអាហារពិបាកនឹងបំបែករំលាយអាហារដែលអ្នកទើបទទួលទានចូលនោះហើយ ដូច្នេះទើបរាងកាយផ្ដល់ពត៌មានឲ្យអ្នកបានដឹងតាមរយៈការផោមញឹក, ភើរ និងហើមពោះ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) ការផោម ឬដើរខ្យល់ ជារបៀបធម្មតាមួយដែលរាងកាយបញ្ចេញជាតិហ្គាសមកក្រៅយ៉ាងហោចណាស់ចន្លោះពី ១០ ទៅ ២០ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកជួបប្រទះបញ្ហាដើរខ្យល់ ឬភើរញឹកហួសនោះ របបអាហារ ឬអាហារដែលអ្នកទទួលទានអាចជាមូលហេតុហើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារធម្មតាមួយចំនួន ប៉ុន្តែអាចបង្កឲ្យអ្នកដើរខ្យល់ញឹក រួមជាមួយដំណោះស្រាយ ៖

១. សណ្ដែក

សណ្ដែក មានផ្ទុកសម្បូរទៅដោយសារធាតុ raffinose ជាជាតិស្ករស្មុគស្មាញមួយដែលរាងកាយពិបាកក្នុងការរំលាយ។ សារធាតុ raffinose ឆ្លងចូលទៅក្នុងពោះវៀនតូច និងកាត់តាមពោះវៀនធំកន្លែងដែលបាក់តេរីចាប់ផ្ដើើមបំបែកវា ហើយបង្កើតជាអ៊ីដ្រូសែន, ឧស្ម័នមេតាន និងកាបូនឌីអុកស៊ីត ហើយបញ្ចេញក្រៅរាងកាយតាមរន្ធគូថ។ ដើម្បីកាត់បន្ថយជាតិហ្គាសក្នុងរាងកាយដោយមិនចាំបាច់ឈប់ទទួលទានសណ្ដែក ចូរត្រាំសណ្ដែកពេញមួយយប់សិន សឹមយកមកចម្អិនទទួលទាន។

២. ចេក, ផ្លែប៉ោម និងផ្លែប៉េស

ផ្លែឈើទាំងនេះសម្បូរទៅដោយជាតិស្ករធម្មជាតិដូចជា fructose និងជាតិសសៃ ទោះមិនមែនចំពោះគ្រប់គ្នា​ ប៉ុន្តែមនុស្សមួយចំនួនជួបប្រទះបញ្ហាហើមពោះ និងឡើងជាតិហ្គាសក្នុងក្រពះ ក្រោយទទួលទានផ្លែឈើប្រភេទនេះ។ នោះក៏ព្រោះតែប្រព័ន្ធរំលាយអាហាររបស់ពួកគេមិនអាចបំបែកជាតិស្ករក្នុងផ្លែឈើបានត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យជាតិស្ករកាបូអ៊ីដ្រាតទាំងនេះបញ្ជូនដល់ពោះវៀនធំក្លាយជាអាហារសម្រាប់បាក់តេរីដែលផលិតជាតិហ្គាស។

៣. បន្លែ Cruciferous

បន្លែប្រភេទ Cruciferous ដូចជា ផ្កាខាត់ណា, ពន្លកស្ពៃក្ដោប, ផ្កាស្ពៃ និងស្ពៃក្ដោប គឺមានផ្ទុកសម្បូរទៅដោយជាតិសសៃប្រភេទមួយនៃកាបូអ៊ីដ្រាតដែលរាងកាយមិនអាចរំលាយបង្កឲ្យកើតមានជាតិហ្គាស។

៤. អាហារផ្សំឡើងពីទឹកដោះគោ

ឡាក់តូស គឺជាជាតិស្ករម្យ៉ាងក្នុងទឹកដោះគោ និងភាគច្រើននៃផលិតផលអាហារផ្សំឡើងពីទឹកដោះគោដូចជា ការ៉ែម និងឈីស។ ចំពោះអ្នកដែលគ្មានអង់ស៊ីម lactase ក្នុងរាងកាយគ្រប់គ្រាន់អាចនឹងពិបាកក្នុងការរំលាយឡាក់តូស ឬហៅថាបានចាញ់ឡាក់តូស។ ការកើនឡើងនូវជាតិហ្គាស គឺជារោគសញ្ញាមួយនៃការចាញ់ឡាក់តូស។ ប្រសិនបើអ្នកសង្ស័យថាខ្លួនឯងចាញ់ឡាក់តូស ចូរកាត់បន្ថយការទទួលអាហារផ្សំឡើងពីទឹកដោះគោ ឬទទួលទានថ្នាំ lactase មុននឹងទទួលទានអាហារដែលមានជាតិឡាក់តូស។

៥. គ្រាប់ធញ្ញជាតិ

បើទោះជាគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតជាតិខ្លាញ់ល្អៗ, ប្រូតេអ៊ីន និងជាតិសសៃ ប៉ុន្តែអាហារប្រភេទនេះពិបាកក្នុងការរំលាយ ហើយអាចបង្កើតជាជាតិហ្គាសក្នុងរាងកាយ។ ដូច្នេះដើម្បីបំបាត់បញ្ហាដើរខ្យល់ញឹក ចូរកាត់បន្ថយការទទួលទានគ្រាប់ធញ្ញជាតិជាពិសេសគ្រាប់ស្វាយចន្ទី។

៦. ស្លឹកខ្ទឹម

បន្លែដូចជា ស្លឹកខ្ទឹម (ផ្នែកពណ៌ស ឬគល់ស្លឹកខ្ទឹម), ខ្ទឹមបារាំង, ខ្ទឹមស, ខ្ទឹមក្រហម និង
គុយឆាយ (គល់ ឬផ្នែកពណ៌សនៃគុយឆាយ) គឺមានផ្ទុក fructans ដែលជាជាតិសសៃម្យ៉ាងសម្បូរទៅដោយម៉ូលេគុលជាតិស្ករ fructose។ មនុស្សភាគច្រើនខ្វះអង់ស៊ីមបំបែកជាតិ fructans ដូច្នេះពួកគេមិនអាចរំលាយអាហារប្រភេទនេះបានពេញលេញជាហេតុនាំឲ្យមានបញ្ហាហើមពោះ និងឡើងជាតិហ្គាស។

– គន្លឹះក្នុងការរៀបចំអាហារជៀសវាងបញ្ហាឡើងជាតិហ្គាសលើសកម្រិត

១. ចំពោះសណ្ដែក អ្នកអាចបន្ថែមទឹកក្រូចឆ្មារ ឬទឹកខ្មេះចូលបន្តិច ដើម្បីបំបែកជាតិម្ស៉ៅក្នុងសណ្ដែក។ ហើយអ្នកចាំបាច់ត្រូវចម្អិនវាឲ្យឆ្អិនល្អ ឬរហូតដល់ទន់។

២. ចំពោះបន្លែ cruciferous ដូចជា ផ្កាខាត់ណាខៀវ អ្នកអាចប្រើប្រាស់រូបមន្តដូចនឹងសណ្ដែក។

៣. អ្នកអាចបើកគម្របឆ្នាំងនៅពេលចម្អិនបន្លែដែលមានផ្ទុកជាតិស្ពាន់ធ័រដូចជា ផ្កាខាត់ណា វិធីនេះអាចជួយកាត់បន្ថយជាតិហ្គាស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង