តើ​អ្វី​ទៅ​ដែល​ធ្វើអោយ​អ្នក​ចូលចិត្ត​ថើប​គ្នា​? ក្រោយ​ពី​តណ្ហា​ទាំងអស់​ចាក់សោរ​ជាប់​នឹង​បរ​បូរ​មាត់​គឺ​គ្រាន់​តែ​សម្រាប់​មនុស្ស​ពីរ​នាក់​ក្នុង​ការផ្លាស់ប្តូរ​ទឹកមាត់​គ្នា​ប៉ុណ្ណោះ ខណៈពេល​ដែល​កំពុងតែ​ស្រង់ក្លិន​មាត់​ល្អ ឬ​ស្អុយ​នោះ តែ​វា​ពិតជា​រឿង​ដែល​មាន​លក្ខណៈ​ទន់​ភ្លន​មែន​ហើយ​។

ស្ត្រី​មួយ​ចំនួន​នឹង​និយាយ​ថា វា​មាន​លក្ខណៈ​សប្បាយរីករាយ​ជាង​ការ​រួមភេទ​ទៅទៀត​។ កាលណា​ដៃគូ​របស់​អ្នក​មាន​មាន​ស្និទ្ធស្នាល​កាន់តែ​ជ្រៅ​ក្នុង​ពេល​ថើប​គ្នា នោះ​គឺជា​អ្វី​ដែល​ស្ត្រី​ជាច្រើន​នាក់​កំពុងតែ​ស្វែងរក ហើយ​បុរស​ក៏​អញ្ជឹង​។

មាន​ហេតុ​ការ​ផ្នែក​វិទ្យាសាស្ត្រ​មួយ​នៅ​ពីក្រោយ​បរិយាកាស​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​នេះ​ដែរ ព្រោះ​ការ​ថើប​ជួយ​អោយ​បញ្ចេញ​សារធាតុ Endorphin និង Oxytocin ទៅក្នុង​រាងកាយ​ដែល​ធ្វើអោយ​យើង​មាន​អារម្មណ៍​សប្បាយរីករាយ និង​ចង់​នៅ​ជាមួយ​ដៃគូ​។​
 
​រឿង​ដំបូង​ដែល​ជា​ឥទ្ធិពល​មិនល្អ​ក្រោយពី​ដៃគូ​ទាំង​ពីរ​នាក់​ចាំ​ផ្តើម​ឈាន​ចូល​សេចក្តីស្នេហា​នោះ​គឺ​ការ​ថើប​គ្នា​។ ការសង្កេត​ទៅ​លើ​ករណី​ទាំងនេះ​ក៏​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ណាស់​ដែរ​។ តណ្ហា​នៅក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​គឺ​មាន​ការតភ្ជាប់​គ្នា​នៅ​ចំនួន​មួយ​ចំនួន​នៃ​ពេលវេលា ហើយ​ទស្សនៈ​ដែល​គួរអោយ​កត់សម្គាល់​ដំបូង​គេ​អាច​ថា អ្នក​មាន​អារម្មណ៍ រវល់​ខ្លាំង​ណាស់​ក្នុងការ​ថើប​គ្នា​។

នោះ​ហើយ​គឺជា​មូលហេតុ​ដែល​គេ​ណែនាំ​ថា ដើម្បី​ដាស់​តៀន​ការបាត់បង់​តណ្ហា ដៃគូ​ទាំង​ពីរ​នាក់​គួរតែ​ថើប​គ្នា​អោយបាន​ញឹកញាប់​។ វា​អាច​ជា​គំនិត​មួយ​ដ៏​ល្អ​សម្រាប់​ដៃគូ​ទាំង​ពីរ​នាក់​ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ស្នេហា​។ ការទទួលបាន​នូវ​ការ​ថើប​គ្នា​ជា​រៀងរាល់​ថ្ងៃ​នឹង​ធ្វើអោយ​បន្ធូរបន្ថយ​តណ្ហា​ពួកគេ ព្រមទាំង​បន្ថែម​នូវ​ប្រតិកម្ម​គីមី​ជីវសាស្ត្រ​ដ៏​មាន​សុខភាព​សម្រាប់​រាងកាយ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង