​ប្រសិនបើ​អ្នក​ចង់បាន​រាងកាយ​ដែល​រឹងមាំ មាន​សុខ​ភាពល្អ មិន​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ សូម​អនុវត្ត​នូវ​ទម្លាប់​ខាងក្រោម​នេះ​៖

​រក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​៖ មនុស្ស​ដែលមាន​សុខ​ភាពល្អ​បំផុត​ក្នុងការ​សិក្សា​គឺជា​អ្នក​ដែល​រក្សា​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ​ដ៏​ល្អ (BMI) ។ យោងតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា មនុស្ស​ដែលមាន​ទម្ងន់​សមរម្យ ទំនងជា​មិនសូវ​ទទួលរង​នូវ​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​បេះដូង ទឹកនោមផ្អែម លើសឈាម​… ជាមួយគ្នានេះ អាយុ​របស់​មនុស្ស​ដែលមាន​ទម្ងន់​ធម្មតា​មាន​ស្ថេរភាព​ច្រើនតែ​វែង​ជាង​អ្នក​ដែល​ធាត់ ឬ​លើស​ទម្ងន់​។​

​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​៖ ជា​រៀងរាល់ថ្ងៃ អ្នក​គួរតែ​តាំងចិត្ត​ឱ្យ​សកម្ម​ប្រហែល 30 នាទី​ជា​រៀងរាល់ថ្ងៃ ឫ ភាគច្រើន​នៃ​ថ្ងៃ​ក្នុង​សប្តាហ៍​។ លំ​ហាត់ប្រាណ​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកមាន​ភាពបត់បែន ពង្រឹង​ភាពស៊ាំ​នឹង​ជំងឺ និង​កាត់បន្ថយ​ជំងឺ​។ ជា​លទ្ធផល អាយុកាល​ជា​មធ្យម​របស់​អ្នក​ក៏​នឹង​ប្រសើរឡើង​ផងដែរ​។​

​របប​អាហារ​ដែលមាន​សុខភាព​ល្អ​៖ ការស្រាវជ្រាវ​បង្ហាញថា​មនុស្ស​ដែលមាន​សុខ​ភាពល្អ​បំផុត​ធ្វើតាម​គំរូ​នៃ​ការ​ញ៉ាំ​ដែលមាន​សុខភាព​ល្អ​។ នេះ​មានន័យថា របប​អាហារ​ដែល​សម្បូរ​ទៅដោយ​ផ្លែឈើ និង​បន្លែស្រស់ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ដែលមាន​ជាតិ​ខ្លាញ់​ដែលមាន​សុខភាព​ល្អ​។ ជាមួយគ្នានេះ អ្នក​ក៏​គួរតែ​នៅ​ឱ្យ​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់ ចៀន អាហារ​ដែលមាន​ជាតិ​ស្ករ និង​អំបិល​ខ្ពស់ ដើម្បី​ការពារ​សុខភាព​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង