ការទល់លាមកគឺសំដៅទៅរកការពិបាកនឹងអោយលាមកចេញមកក្រៅ។ ការទល់លាមកអាចទាក់ទិនទៅនឹងការឈឺចាប់អំឡុងពេលការឆ្លងកាត់នៃចលនារបស់ពោះវៀន, អសមត្ថភាពក្នុងការអោយចលនារបស់ពោះវៀនឆ្លងកាត់បន្ទាប់ពីខំប្រឹងអស់រយះពេលជាង១០នាទី ឬគ្មានចលនានៃពោះវៀនសោះក្នុងរយះពេលជាង៣ថ្ងៃ។ ទារកដែលត្រូវបានបំបៅដោយទឹកដោះអាចគ្មានលាមកសោះក្នុងរយះពេល៧ថ្ងៃ។

ការពិចារណ
ការបញ្ចេញនៃដុំលាមកជាធម្មតាគឺមានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអ្នកអាចមិនមានការបញ្ចេញលាមកជារៀងរាល់ថ្ងៃផងដែរ។ នៅពេលដែលមនុស្សមានសុខភាពល្អមួយចំនួនមានលាមកទន់ ឬលាមកមានអន្ធិលៗ, អ្នកផ្សេងទៀតមានលាមករឹង, ប៉ុន្តែវាមិនលំបាកក្នុងការបញ្ចេញវានោះទេ។ នៅពេលដែលលាមកពិបាកនឹងបញ្ចេញ, និងតម្រូវអោយមានការប្រឹងដើម្បីបញ្ចេញវា នេះហើយដែលអ្នកមានការទល់លាមក។ ការឆ្លងកាត់នូវដុំលាមកដែលធំ ហើយរឹងអាចរហែកនូវស្រទាប់នៃរន្ធគូថ ជាពិសេសកើតលើក្មេងៗ។ ដែលនេះអាចបណ្តាលអោយមានការហូរឈាម និងអាចអោយមានការធ្លាយរន្ធគូថផងដែរ។
មូលហេតុជាទូទៅ
ការទល់លាមកជារឿយៗគឺបណ្តាលមកពីការទទួលទានអាហារដោយមានជាតិសរសៃតិចពេក, កង្វះលំហាត់ប្រាណ, មិនទទួលទានទឹកអោយបានច្រើន ឬពន្យារពេលទៅបន្ទប់ទឹកនៅពេលដែលអ្នកមានការចង់បញ្ចេញលាមកភ្លាមៗ។ ភាពតានតឹងចិត្ត ឬដំណើរកំសាន្តអាចនាំអោយមានការទល់លាមកផងដេរ ឬមានការផ្លាស់ប្តូរនូវទម្លាប់ក្នុងការបញ្ចេញលាមក។
ក្នុងពេលដទៃទៀត, ជំងឺនៃពោះវៀន(ដូចជាជំងឺរលាកពោះវៀន), ការមានផ្ទៃពោះ, ជំងឺមួយចំនួន(ដូចជា ជំងឺក្រោមសកម្មភាពរបស់អរម៉ូនទីរ៉ូអ៊ីត, ជំងឺcystic fibrosis), បញ្ហាសុខភាពផ្លូវចិត្ត, ជំងឺលើសរសៃវិញ្ញាណ ឬថ្នាំ សុទ្ធតែនាំអោយមានការទល់លាមក។ មូលហេតុដែលធ្ងន់ធ្ងរជាងនេះនោះគឺជំងឺមហារីកពោះវៀនធំ, តែគេមិនសូវបានជួបប្រទះនោះទេ។
ការទល់លាមកចំពោះកុមារអាចកើតមានឡើងប្រសិនបើពួកគេទល់នូវចលនានៃការចង់បញេ្ចញនោះនៅពេលដែលពួកគេមិនទាន់រួចរាល់ដើម្បីទៅបន្ទប់ទឹក ឬខ្លាចនឹងទៅបន្ទប់ទឹក។
ការព្យាបាលនៅផ្ទះ
ទាំងក្មេង និងទាំងមនុស្សពេញវ័យគួរតែញុំាអាហារដែលមានជាតិសរសៃគ្រប់គ្រាន់។ បន្លែ, ផ្លែឈើស្រស់ៗ, ផ្លែឈើស្ងួត។កន្ទក់គឺជាប្រភពនៃជាតិសរសៃដែលល្អបំផុត។ ដើម្បីអោយទទួលប្រយោជន៍ពីជាតិសរសៃទាំងនោះ, សូមផឹកទឹកអោយបានច្រើនដើម្បីជួយអោយដុំលាមកឆ្លងកាត់បានងាយស្រួល។
ចំពោះកុមារដែលមានការទល់លាមកៈ
-លើសពី២ខែៈ សូមព្យាយាមអោយទឹកផ្លែឈើពី៥៦ ទៅ១១២ក្រាម(ទឹកទំពាំងបាយជូ, ទឹកប៉មជាដើម)។.
-លើសពី៤ខែៈ ប្រសិនបើទារកបានចាប់ផ្តើមទទួលទានអាហារដែលរឹងហើយនោះ, សូម ព្យាយាមអោយទារកញុំាអាហារដែលសំបូរទៅដោយជាតិសរសៃ(សណ្តែកបារាំង, សណ្តែក, ឬបន្លែស្ពីណាច) ២ដងក្នុង១ថ្ងៃ។
លំហាត់ប្រាណជាប្រចាំគឺជាការសំខាន់ផងដែរក្នុងការមានចលនានៃពោះវៀនបានទៀងទាត់។ ប្រសិនបើអ្នកត្រូវបានគេមិនអោយចុះពីលើគ្រែ ឬកៅអី, សូមផ្លាស់ប្តូរនូវឥរិយាបថអោយបានញឹកញាប់ ហើយធ្វើចលនាកន្ត្រាក់សាច់ដុំពោះនិងលើកជើង។ ការបាញ់សារធាតុរាវចូលតាមរន្ឋគូថ( Enemas )ឬថ្នាំញ្ចុះលាមកគួរត្រូវបានប្រើសំរាប់ករណីធ្ងន់ធ្ងរតែប៉ុណ្ណោះ។ សំរាប់មធ្យោបាយទាំងនេះត្រូវបានគេប្រើប្រាស់ប្រសិនបើការទទួលទានទឹក, ជាតិសរសៃ និងថ្នាំបញ្ចុះលាមកមិនអាចធ្វើអោយមានការធូរស្រាលប៉ុណ្ណោះ។ សូមកុំអោយថ្នាំបញ្ចុះលាមក ទៅកុមារដោយគ្មានការពិភាក្សាជាមួយគ្រូពេទ្យ។
សូមទៅរកគ្រូពេទ្យប្រសិនបើអ្នកមានៈ
• មានទល់លាមកភ្លាមជាមួយនឹងការឈឺពោះរមួល និងមិនមានការបញ្ចេញផោម(ហាមលេបថ្នាំបញ្ចុះលាមក, សូមទូរស័ព្ទទៅភ្លាមៗ
• ឈឺពោះចុក ឬឈឺពោះខ្លាំង, ពិសេសប្រសិនបើអ្នកហើមពោះ
• ឈាមក្នុងលាមក
• មានទល់លាមក និងឆ្លាស់គ្នាជាមួយរាគផងដែរ
• ឈឺរន្ធគូទ
• ចុះទំងន់ដោយមិនដឹងមូលហេតុ
• បានប្រើថ្នាំបញ្ចុះលាមកប៉ុន្មានសប្តាហ៍មកហើយ ប៉ុន្តែវាមិនមានប្រសិទ្ធភាព
• ទារកអាយុ២ខែត្រូវបានទល់លាមក
• ទារក(លើកលែងតែទារកបៅទឹកដោះ)មិនមានលាមកក្នុងរយះពេល៣ថ្ងៃ, សូមទូរស័ព្ទទៅភ្លាមៗប្រសិនបើទារកនោះក្អួត និងយំខ្លាំង
គ្រូពេទ្យនឹងធ្វើដូចម្តេចខ្លះ?
គ្រូពេទ្យនឹងពិនិត្យរាង្គកាយ, ដែលរួមមាននឹងការពិនិត្យរន្ធគូថ(លូកដៃតាមរន្ធគូថ) និងសូរសំនួរមួយចំនួនដូចជាៈ
• អ្នកមានការទល់លាមកនេះប៉ុន្មានថ្ងៃហើយ?
• តើអ្នកបញ្ចេញលាមកចន្លោះពេលគ្នាប៉ុន្មានថ្ងៃជាទូទៅ?
• នៅពេលដែលអ្នកមានស្ត្រេស, វាអាក្រក់ទៅៗឬទេ?
• តើលាមកនោះមានពណ៌អ្វី, លក្ខណៈយ៉ាងដូចម្តេច?
• តើមានហូរឈាមជាមួយទេនៅពេលបញ្ចេញលាមក?
• តើអ្នកមានការឈឺពោះទេ?
• តើអ្នកបានធ្លាប់វះកាត់អ្វី?
• តើថ្នាំណាដែលអ្នកបានលេប?
• តើអ្នកផឹកកាហ្វេ ឬស្រាទេ? អ្នកមានជក់បារីទេ?
• តើអ្នកមានរោគសញ្ញាអ្វីទៀត?
តេស្តមួយចំនួនអាចជួយរករោគវិនិច្ឆ័យនៃមូលហេតុទល់លាមក។ដូច្នេះគ្រូពេទ្យអាចនឹងស្នើអោយអ្នកធ្វើតេស្តទាំងនោះដូចជាតេស្តឈាម ថតពោះវៀនធំ ថតពោះ ការពិនិត្យលាមកជាដើម។
ការបង្ការ
ការជៀសវាងទល់លាមកគឺងាយស្រួលជាងការព្យាបាល, ប៉ុន្តែវាទាក់ទិនទៅនឹងរបៀបរស់: -ញុំាអាហារដែលមានជាតិសរសៃអោយបានច្រើន
-ផឹកទឹកអោយច្រើនក្នុងមួយថ្ងៃៗ(យ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ)
-លំហាត់ប្រាណជាទៀងទាត់
-ទៅបន្ទប់ទឹករាល់ពេលដែលអ្នកមានការចង់បញ្ចេញ។ សូមកុំទុក។