Statins​ ជា​ថ្នាំ​ដែល​គេ​និយម​ប្រើ​ទូ​ទាំង​សកលលោក​,​ ព្រោះ​វា​មាន​ប្រសិទ្ធិ​ភាព​ខ្លាំងក្លា​ ជាងគេ​ក្នុង​ការ​បញ្ចុះ​ជាតិ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ ។​ ការ​ពិសោធន៍​ជា​ច្រើន​ក៏​បាន​ បង្ហាញ​ផង​ដែរ​ថា​ ថ្នាំ​ Statins​ អាច​កាត់​បន្ថយ​អត្រា​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គាំងបេះដូង​ (heart​ attacks),​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ឬ​ ស្ត្រូ​ក​ (strokes)​ និង​ ធ្វើ​អោយ​ជីវិត​ របស់​អ្នកជំងឺ​កាន់តែ​ប្រសើរ​ឡើង​ ។​ Statins​ អាច​មាន​ផល​ប៉ះពាល់​តិចតួច​ចំពោះ​អ្នក​ ប្រើប្រាស់​ដែល​មាន​រយៈពេល​យូរអង្វែង​ ។​

Statins​ មិនមែន​ត្រឹមតែ​អាច​កាត់​បន្ថយ​កំរិត​ កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ និង​ triglyceride​ នោះ​ទេ​,​ ប៉ុន្តែ​ វា​ថែម​ទាំង​ជួយ​បង្កើន​កំរិត​ កូ​លេស​ស្តេ​រ៉ុល​ល្អ​ HDL​ ទៀត​ផង​ ។​ ពពួក​ថ្នាំ​ Statins​ ដែល​មាន​លក់​នៅ​តាម​ទីផ្សារ​ឳ​ស​ថ​ ក្នុង​សហរដ្ឋអាមេរិក​មាន​ដូច​ជា​ ៖

  • Rosuvastatin​ (Crestor)​
  • Fluvastatin​ Sodium​ (Lescol)​ ផលិត​ដោយ​ Novartis​
  • Atorvastatin​ Calcium​ (Lipitor)​ ផលិត​ដោយ​ Parke-Davis​ និង​ Pfizer​
  • Lovastatin​ (Mevacor)​ ផលិត​ដោយ​ Merck​
  • Pravastatin​ Sodium​ (Pravachol)​ ផលិត​ដោយ​ Bristol-Myers​ Squibb​
  • Simvastatin​ (Zocor)​ ផលិត​ដោយ​ Merck​ ។​

ថ្នាំ​ Statins​ មាន​សកម្មភាព​ដោយ​ទប់​ ឬ​ បង្អាក់​ទៅ​លើ​អង់ស៊ីម​ (enzyme)​ ម្យ៉ាង​ហៅ​ថា​ HMG-CoA​ reductase​ ។​ តួនាទី​របស់​អង់ស៊ីម​នេះ​ គឺ​ជួយ​ជំរុញ​អោយ​មានការ​ផលិត​ (​សំយោគ​ synthesis)​ កូ​លេស​ស្តេ​រ៉ុល​ ។​ តាម​រយៈ​ការ​រារាំង​លើ​ HMG-CoA​ reductase,​ ថ្នាំ​ Statins​ បាន​ទៅ​បង្អាក់​ការ​ផលិត​ជាតិ​កូ​លេស​ស្តេ​រ៉ុល​របស់​ថ្លើម​ ។​ ការ​ថយ​ចុះ​នៃ​ការ​ សំយោគ​កូ​លេស​ស្តេ​រ៉ុល​នៅ​ក្នុង​ថ្លើម​អាច​បង្កើន​សកម្មភាព​របស់​ LDL​ receptors​ នៅ​តាម​ ផ្ទៃ​នៃ​កោសិកា​ថ្លើម​ ។​ ការ​បង្កើន​សកម្មភាព​របស់​ LDL​ receptor​ អាច​ជួយ​កាត់​បន្ថយ​កំរិត​ កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ នៅ​ក្នុង​ឈាម​ ។​

ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​កាត់​បន្ថយ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ តាម​រយៈ​ការ​ទទួល​ ទាន​ចំណីអាហារ​ និង​ ប្រើប្រាស់​ថ្នាំ​ Statins​ នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ទៅ​ នឹង​ការ​គាំងបេះដូង​លើក​ទី​ពីរ​ (second​ heart​ attack)​ ។​ ការ​ការពារ​ការ​កើត​មាន​ជំងឺ​គាំងបេះដូង​ ឡើង​វិញ​ចំពោះ​អ្នកជំងឺ​ដែល​ធ្លាប់​ទទួល​រង​គ្រោះ​ ដោយ​ជំងឺ​គាំងបេះដូង​នេះ​ ហៅ​ថា​ secondary​ prevention​ ។​
ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​កាត់​បន្ថយ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ តាម​រយៈ​ការ​ផ្លាស់​ ប្តូរ​បែបបទ​នៃ​ការ​រស់នៅ​ (lifestyle​ changes)​ និង​ ប្រើប្រាស់​ថ្នាំ​ Statins​ នេះ​អាច​ជួយ​កាត់​ បន្ថយ​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គាំងបេះដូង​លើក​ទៅ​មួយ​ (first​ heart​ attack)​ ។​ ការ​ការពារ​ការ​កើត​ មាន​ជំងឺ​គាំងបេះដូង​ឡើង​វិញ​ ចំពោះ​អ្នកជំងឺ​ដែល​មិន​ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​ជំងឺ​ គាំងបេះដូង​នេះ​ ហៅ​ថា​ primary​ prevention​ ។​

ការ​សិក្សា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការ​កាត់​បន្ថយ​ជាតិ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ មាន​សារៈ​ប្រយោជន៍​ណាស់​ចំពោះ​បុរស​ និង​ ស្ត្រី​ ព្រមទាំង​មនុស្ស​មាន​វ័យ​ចំណាស់​ ។​

តើ​ថ្នាំ​ Statins​ មាន​ផល​ប៉ះពាល់​អាក្រក់​អ្វីខ្លះ​?

ជា​ទូទៅ​,​ ថ្នាំ​ Statins​ មាន​ភាពស៊ាំ​ល្អ​ និង​ កម្រ​មាន​ផល​ប៉ះពាល់​អាក្រក់​ចំពោះ​សុខភាព​ ណាស់​ ។​ បញ្ហា​ដែល​ឧស្សាហ៍​កើតឡើង​ចំពោះ​អ្នកជំងឺ​បន្ទាប់​ពី​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ មាន​ដូច​ជា​ :

  • ឈឺក្បាល​ headache
  • ​ចង្អោរ​ nausea
  • ​ក្អួត​ vomiting
  • ​ទល់លាមក​ constipation
  • ​រាគ​ diarrhea
  • ​រោល​ កន្ទួល​លើ​ស្បែក​ rash
  • ​ខ្យោ​យ​ និង​ ឈឺ​សាច់ដុំ​ weakness,​ and​ muscle​ pain​ ។​

ថ្នាំ​ Statins​ អាច​បណ្តាល​អោយ​មានការ​រង​របួស​លើ​សាច់ដុំ​ (muscle​ injury),​ រាប់​ចាប់ពី​ myalgias​ (​ឈឺ​សាច់ដុំ​),​ myositis​ (​រលាក​សាច់ដុំ​)​ ទៅ​កាន់​ rhabdomyolysis​ (​ងាប់​កោសិកា​ សាច់ដុំ​ ដែល​អាច​បណ្តាល​អោយ​ខ្សោយតំរងនោម​)​ ។​

ការ​ឈឺចាប់​សាច់ដុំ​ (myalgias)​ អាច​កើតឡើង​ពី​ ២​ ទៅ​ ១០​ ភាគរយ​ និង​ អាច​ដោះស្រាយ​ បាន​ដោយ​ការ​ឈប់​ប្រើ​ថ្នាំ​ Statins​ ទៀត​ ។​ បញ្ហា​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ​ rhabdomyolysis,​ ប៉ុន្តែ​ វា​កម្រ​កើត​មាន​ឡើង​ណាស់​ (​តិច​ជាង​ ០,១​ ភាគរយ​)​ ។​ ជា​រឿយៗ​,​ វា​អាច​កើត​មាន​ ឡើង​កាលណា​គេ​ប្រើប្រាស់​ថ្នាំ​ Statins​ ផ្សំគ្នា​ជាមួយនឹង​ថ្នាំ​ដ៏​ទៃ​ទៀត​,​ ដែល​បណ្តាល​ អោយ​មាន​ rhabdomyolysis​ ដោយ​ខ្លួនឯង​ (​ឧទាហរណ៍​ ថ្នាំ​ Gemfibrozil),​ ឬ​ ជាមួយ​ថ្នាំ​ដែល​ការពារ​ការ​បញ្ចេញ​ចោល​ជាតិ​ Statins​ និង​ បង្កើន​កំរិត​ Statins​ នៅ​ក្នុង​ឈាម​ (​ឧទាហរណ៍​ Cyclosporine,​ Verapamil,​ Erythromycin,​ Ketoconazole,​ Amiodarone​ ឬ​ ការ​ទទួលទាន​ទឹក​ផ្លែ​ទំពាំងបាយជូរ​ )​ ។​ ជា​រឿយៗ​,​ rhabdomyolysis​ ចាប់ផ្តើម​ដោយ​ការ​ឈឺចាប់​សាច់ដុំ​ (muscle​ pain)​ និង​ បន្ទាប់​មក​ជា​ ដំណើរការ​ដែល​បណ្តាល​អោយ​ខូច​តម្រងនោម​ (kidney​ damage)​ ។​ ដូច្នេះ​,​ បើ​មានការ​ឈឺ​ ចាប់​សន្លាក់​មិនដឹង​មូលហេតុ​ ឬ​ ឈឺចាប់​សាច់ដុំ​នៅ​ពេល​ប្រើប្រាស់​ថ្នាំ​ Statins,​ អ្នក​គួរតែ​ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់​ ។​

ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ដើម្បី​ជា​ការ​ក្រើនរំលឹក​ដល់​ប្រជាជន​ទូទៅ​,​ FDA​ របស់​សហរដ្ឋ​ អា​មេ​រិ​កបាន​ពន្យល់​ថា​ អ្នកជំងឺ​ទាំងឡាយ​គួរតែ​ធ្វើតេស្ត​ឈាម​រក​មើល​កំរិត​អង់ស៊ីម​របស់​ ថ្លើម​ មុន​ និង​ ១២​ ខែ​បន្ទាប់​ពី​ការ​ព្យាបាល​ជាមួយនឹង​ថ្នាំ​ Statin​ ឬ​ ការ​ឡើង​កំរិត​ប្រើប្រាស់​ ថ្នាំ​ (elevation​ of​ dose),​ និង​ ក្រោយៗ​មក​ទៀត​ (​ឧទាហរណ៍​ ៦​ ខែ​ម្តង​)​ ។​

ចំពោះ​អ្នក​ដែល​មាន​ជំងឺថ្លើម​ (liver​ diseases)​ ឬ​ ការ​ធ្វើតេស្ត​ឈាម​រក​ឃើញ​ភាព​មិន​ ធម្មតា​នៃ​ថ្លើម​ (abnormal​ liver​ blood​ tests)​ នៅ​មុន​ការ​ព្យាបាល​ដោយ​ថ្នាំ​នេះ​,​ សូម​ប្រុង​ ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ និង​ វាស់វែង​អំពី​ផល​ប៉ះពាល់​នានា​អោយ​បាន​ច្បាស់លាស់​ ។​ ឧទាហរណ៍​ ដូច​ជា​ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ផល​ប៉ះពាល់​បន្តិចបន្តួច​ រួម​មាន​ Pravastatin​ (Pravachol)​ ឬ​ Rosuvastatin​ (Crestor)​ ក្នុង​កំរិត​មួយ​ទាប​ ។​

តើ​វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា​ប្រើ​ថ្នាំ​ Statin​ នៅ​ពេល​ណា​?

វេជ្ជបណ្ឌិត​មានការ​សំរេចចិត្ត​ផ្សេងៗ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ Statin,​ ជំរើស​នៃ​ប្រភេទ​ថ្នាំ​ Statin​ និង​ ការ​ប្រើ​ផ្សំគ្នា​ជាមួយ​ថ្នាំ​ lipid​ altering​ ផ្សេងៗ​ទៀត​ ។​

ការ​ព្យាបាល​ដោយ​ផ្លាស់​ប្តូរ​របៀបរបប​នៃ​ការ​រស់នៅ​ (therapeutic​ lifestyle​ changes)​ គួរ​ តែ​ជា​ជំរើស​មួយ​ទី​មួយ​ក្នុង​ការ​បញ្ចុះ​ជាតិ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL,​ ចំណែកឯ​ការ​ ព្យាបាល​ដោយ​ថ្នាំ​ជា​ជំរើស​ចុង​ក្រោយ​ប្រសិនបើ​ ការ​ផ្លាស់​ប្តូរ​របៀបរបប​នៃ​ការ​រស់នៅ​ មិន​អាច​ជួយ​អ្នកជំងឺ​បាន​ទេ​នោះ​ ។​

វេជ្ជបណ្ឌិត​នឹង​ប្រើប្រាស់​ថ្នាំ​ Statin​ ឬ​ បូក​ផ្សំគ្នា​ជាមួយនឹង​ថ្នាំ​ lipid-altering​ ផ្សេង​ទៀត​ ដើម្បី​ការ​ការពារ​ទី​ ២​ (secondary​ prevention​ -​ prevention​ of​ a​ second​ or​ third​ heart​ attack),​ សំរាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ ឬ​ អ្នក​ដែល​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គាំង​ បេះដូង​ ។​ ជួនកាល​,​ ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការ​រស់នៅ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចុះ​ ជាតិ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ ក្នុង​កំរិត​ទាប​តាម​ដែល​យើង​ចង់បាន​នោះ​ទេ​ ។​

វេជ្ជបណ្ឌិត​ក៏​ប្រើប្រាស់​ថ្នាំ​ Statin​ សំរាប់​ការ​ការពារ​បឋម​ (primary​ prevention​ -​ ការពារ​ពី​ជំងឺ​គាំងបេះដូង​ដំបូង​)​ ។​ វេជ្ជបណ្ឌិត​អាច​នឹង​ផ្តល់​ជា​ដំបូន្មាន​ក្នុង​ការ​ប្រើ​ថ្នាំ​ Statin​ សំរាប់​ការ​ការ​បឋម​ (primary​ prevention)​ ចំពោះ​ ៖

  • អ្នក​ដែល​មានការ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ coronary​ heart​ disease
  • ​ការ​ផ្លាស់​ប្តូរ​របៀបរបប​នៃ​ការ​រស់នៅ​មិន​អាច​បញ្ចុះ​ជាតិ​កួ​លេស​ស្តេ​រ៉ុល​ LDL​ ក្នុង​កំរិត​ទាប​តាម​ដែល​យើង​ចង់បាន​ ។​

តើ​វេជ្ជបណ្ឌិត​ជ្រើសរើស​ប្រើ​ថ្នាំ​ Statin​ ដោយ​របៀប​ណា​?

វា​គឺជា​ជំរើស​ផ្ទាល់ខ្លួន​សំរាប់​គ្រូពេទ្យ​ម្នាក់ៗ​ ។​ ប៉ុន្តែ​ វេជ្ជបណ្ឌិត​ជា​ច្រើន​នឹង​ពិចារណា​ ប្រើប្រាស់​ថ្នាំ​ណាមួយ​ក្នុង​ករណី​ ៖

  • ប្រសិនបើ​អ្នកជំងឺ​ត្រូវការ​បញ្ចុះ​ជាតិ​កូ​លេស​ស្តេ​រ៉ុល​ក្នុង​បរិមាណ​ច្រើន​,​ វា​ជា​ការ​ល្អ​ ប្រសើរ​ក្នុង​ការ​ប្រើ​ថ្នាំ​ ដូច​ជា​ atorvastatin​ (Lipitor)​ ឬ​ rosuvastatin​ (Crestor)​ ។​ ពេល​ខ្លះ​,​ ថ្នាំ​ Statin​ អាច​ត្រូវ​បាន​ប្រើ​ផ្សំគ្នា​ជាមួយនឹង​ថ្នាំ​ដ៏​ទៃ​ទៀត​ ដូច​ជា​ cholestyramine​ (Questran),​ ezetimide​ (Zetia)​ ឬ​ nicotinic​ acid,​ ដើម្បី​ទទួល​បាន​ ជាតិ​កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ ក្នុង​កំរិត​មួយ​ទាប​ តាម​ដែល​យើង​ចង់បាន​ ។​
  • ចំពោះ​អ្នក​ដែល​មាន​ជំងឺថ្លើម​រ៉ាំរ៉ៃ​ (chronic​ liver​ disease)​ ហើយ​ទាមទារ​ការ​ប្រើ​ ប្រាស់​ថ្នាំ​ Statin,​ អ្នកជំងឺ​នោះ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ ឬ​ ជាតិ​អាល់កុល​ ព្រមទាំង​ប្រើប្រាស់​ថ្នាំ​ pravastatin​ (Pravachol)​ ឬ​ rosuvastatin​ (Crestor)​ ក្នុង​កំរិត​មួយ​ដែល​ទាប​ (low​ doses)​ ។​ ថ្នាំ​ Pravastatin​ និង​ Rsuvastatin​ មាន​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​មាន​ជំងឺថ្លើម​ ។​ ប្រសិនបើ​ កូ​លេស​ស្តេ​រ៉ុល​អាក្រក់​ LDL​ មិន​អាច​ចុះ​តាម​ដែល​យើង​ចង់បាន​ទេ​នោះ​,​ គេ​អាច​នឹង​ប្រើ​ថ្នាំ​ ១​ មុខ​ បន្ថែម​ទៀត​ ក្នុង​ចំនោម​ថ្នាំ​ cholestyramine​ (Quesetran)​ ឬ​ ezetimide​ (Zetia)​ ។​
  • ​ប្រសិនបើ​អ្នកជំងឺ​មានកា​រមាស់​លើ​សាច់ដុំ​ (muscle​ aches)​ ឬ​ ខូចខាត​សាច់ដុំ​ (muscle​ damage)​ ជាមួយនឹង​ថ្នាំ​ Statin,​ គេ​អាច​នឹង​ប្រើ​ថ្នាំ​ Statin​ ប្រភេទ​ផ្សេងៗ​ ទៀត​ ដូច​ជា​ Pravastatin​ (Pravachol),​ ដែល​ប្រហែលជា​មាន​ផល​ប៉ះពាល់​ក្នុង​ ការ​បំពុល​សាច់ដុំ​ (muscle​ toxic​ effect)​ តិច​ជាង​ថ្នាំ​ដទៃ​ទៀត​ ។​ ចំពោះ​អ្នកជំងឺ​ ដែល​ប្រឈម​មុខ​ទៅ​នឹង​ការ​រង​របួស​លើ​សាច់ដុំ​ (muscle​ injury),​ ឧទាហរណ៍​ អ្នក​ដែល​ធ្លាប់​បាន​ប្រើ​ថ្នាំ​ gemfibrozil,​ ដូច្នេះ​ ការ​ជំនួស​ដោយ​ថ្នាំ​ Pravastatin​ (Pravachol)​ ជា​ជំរើស​មួយ​ដ៏​ត្រឹមត្រូវ​ ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង