វាប្រាកដណាស់ដែលថា ទឹកឃ្មុំមិនគួរតែត្រូវបានអោយលើកុមារដែលមានអាយុតិចជាង១ឆ្នាំនោះទេ។ មេរោគបាក់តេរី Clostridium ដែលបណ្តាលអោយកុមារពុលនោះ ជាធម្មតារីកលូតលាស់នៅក្នុងដី និងធូលី។
ទោះជាយ៉ាងណាក៏ដោយ, ពួកវាក៏អាចចម្លងទៅក្នុងអាហារមួយចំនួនផងដែរ ជាពិសេសទឹកឃ្មុំនេះ។ ការពុលអាហារលើកុមារអាចបណ្តាលអោយខ្សោយសាច់ដុំ ដែលមានរោគសញ្ញាដូចជា មិនព្រមបៅ, យំលឺខ្សោយ, ទល់លាមក និងថយចុះកម្លាំងរើបំរាស់។
ឪពុកម្តាយអាចបន្ថយហានិភ័យនៃការពុលអាហារលើកុមារដោយកុំអោយទឹកឃ្មុំទៅកូនរបស់ពួកគេរហូតដល់ពួកគេមានអាយុមួយឆ្នាំ។ ទឹកថ្នាំសឺរ៉ូមួយចំនួនក៏អាចមានធាតុផ្សំដែលធ្វើអោយកុមារពុលផងដែរ។ ដូចនេះសូមពិគ្រោះជាមួយនឹងគ្រូពេទ្យមុននឹងអោយទឹកថ្នាំនោះទៅកូនរបស់អ្នកផឹក៕