ការសិក្សារៀនសូត្រ គឺមិនដែលត្រូវបានបញ្ឈប់នោះទេ។ ហើយនៅពេលដែលទារកតែងត្រូវបាន ទទួលការព្រួយបារម្ភពីបញ្ហានេះ នោះយើងពិតជាមានការភ្ញាក់ផ្អើល ក្នុងការឃើញនូវ វិធីនៃការរៀន និង ភាពឆាប់ចាប់បានរបស់ពួកគេ។ វាពិតជាធ្វើអោយយើងមានការឆ្ងល់ណាស់ ថាតើទារកអាចរៀនឆាប់ ចេះបែបនេះ បានដោយរបៀបណា?
អ្នកប្រាកដជាបានឃើញថា ទារកតូចរបស់អ្នក អាចចាប់យក រាល់វត្ថុតូចៗដែលពួកគេអាចធ្វើបាន។ ពួកគេតែងព្យាយាម ចាប់យករបស់អ្វីមួយដាក់បញ្ចូលក្នុងមាត់បានយ៉ាងត្រង់ល្អ, ពួកគេនឹងឆាប់ស្និទ្ធ ស្នាលនឹងអ្នក តាមដែលគេអាចធ្វើបាន,ពួកគេចង់ប៉ះ និង ចាប់នូវរាល់អ្វីដែលអ្នកបានចាប់កាន់ ហើយ ពួកគេត្រៀមខ្លួនជាស្រេច ក្នុងការស្វែងរកនូវ រាល់អ្វីៗនៅជុំវិញផ្ទះ។ ពេលខ្លះ វាពិតជាធ្វើអោយយើង ឆ្ងល់ណាថាតើ ហេតុអ្វីបានជាកូនតូចនេះ តែងតែធ្វើអោយខ្លួនគេរវល់ជាប់រហូតដូចនេះ ? ប៉ុន្តែ នេះគឺជា វិធីដែលពួកគេកំពុងចាប់ផ្តើមរៀន! ពិតណាស់ កុមារតូចៗរៀនតាមរយៈ ញាណរបស់ពួកគេ។ ពួកគេរៀន ដោយការប៉ះ, ឃើញ, ស្តាប់លឺ, ស្រង់ក្លិន និង ភ្លក្សរសជាតិនៃអាហារផ្សេងៗ ។
ទារកក៏ធ្វើការរៀនផងដែរ នៅពេលដែលពួកយើងធ្វើការនិយាយជាមួយ នឹងពួកគេ។ ទំនាក់ទំនង ជាវិជ្ជមាន គឺអាចជួយអោយទារករបស់អ្នក ឆាប់យល់ពីអ្នកបាន បើទោះជាមិនមែនតាមរយៈការប្រើ ភាសាក៏ដោយ។ ពួកគេអាចយល់បាន នូវអ្វីដែលអ្នកកំពុងតែព្យាយាមនិយាយ ប្រហែលជាអាច តាមរយៈ ការបង្ហាញទឹកមុខ ឬ សកម្មភាពរបស់អ្នកទៅកាន់ពួកគេ។ ដូចនេះ ហើយអ្នកត្រូវតែយល់ស្របថា ពួកគេគឺពិតជាមាន ភាពឆ្លាតវៃណាស់!
រយៈពេលនៃការសិក្សារបស់កូនតូចអ្នក គឺចាប់ផ្តើមតាំងតែពីថ្ងៃ ដែលពួកគេកើតមកម្ល៉េះ។ នេះគឺជា ពេលមួយដែលអ្នកអាច បណ្តុះគំនិត និង តម្លៃចំពោះទារក និង កសាងនូវ ទំនាក់ទំនងផ្នែកផ្លូវចិត្តជាមួយ នឹងពួកគេជាខ្លាំង។ ប៉ុន្តែយើងក៏ត្រូវដឹងផងដែរ កម្រិតនៃការរៀនសូត្ររបស់ទារកម្នាក់ៗ គឺមានភាព ខុសៗគ្នាផងដែរ ។ ដូច្នេះ អ្នកត្រូវមានការអត់ធ្មត់ និង តាមដានពីការវិវត្តន៍ និង ការរៀនរបស់ពួកគេ ដែលកើតមានរាល់នាទី ដែលអាចនឹងកើតមានដោយអ្នកមិន ទាំងបានដឹងមុនផង រហូតដល់ពេលមួយ ដែលពួកគេ អាចនិយាយ ត្រលប់មកកាន់អ្នកវិញបាននោះ ៕