ធ្មេញ ដំបូង ឬ ត្រូវបានគេហៅតៗគ្នា ថាធ្មេញព្រៃ ឬធ្មេញទឹកដោះ ច្រើនតែដុះពីរបីនៅខាងមុខ នៅពេលកូនតូចរបស់អ្នក មានអាយុ៦ខែ។ ប៉ុន្ដែក្មេងខ្លះ អាចចំណាយពេលឆាប់ ឬ យូរជាងនេះ ទៅតាមភាពជាក់ស្តែង និង ភាពខុសគ្នារបស់ក្មេងម្នាក់ៗ ។
នាពេលខ្លះ ទារកទើបនឹងកើត ក៏អាចមានដុំចេញនូវពន្លកធ្មេញបាត់ទៅហើយ។ ផ្ទុយទៅវិញ ក្មេងខ្លះ អាចដុះនៅចន្លោះពី៩ ទៅ១២ខែ។ កុមារតូចៗខ្លះអាចដុះធ្មេញនេះដល់ទៅ២០ឯណោះ ទាំងនៅផ្នែកខាងលើ ទាំងផ្នែកខាងក្រោម គឺមានធ្មេញព្រៃ មុខ៤ ឬធ្មេញព្រៃចង្កូម២ និងធ្មេញព្រៃថ្គាមចំនួន៤។ ធ្មេញព្រៃទាំងអស់នេះនឹងចាប់បាក់ ឬជ្រុះនៅអាយុ៣ឆ្នាំ។ នៅអាយុបាន៦ឆ្នាំ ធ្មេញព្រៃត្រូវបាក់ ឬជ្រុះអស់ ហើយជំនួសដោយធ្មេញសម្រាប់មួយជីវិត ។
ដល់ពេលនោះ រាល់ឪពុកម្តាយ គប្បីយកចិត្តទុកដាក់ ថែទាំ និង បង្រៀនកូនៗរបស់គេ អោយចេះមានអនាម័យធ្មេញល្អ និង ពិនិត្យសុខភាពមាត់ធ្មេញអោយបានជាប្រចាំ ពីព្រោះថា បើធ្មេញទាំងនេះបាក់ហើយ វានឹងមិនដុះមកជាថ្មីម្តងទៀតនោះទេ៕