Join with Health.com.kh on Telegram

​អ្នកជំនាញ​បាន​និយាយថា គ្រប់​ទារក​ទាំងអស់​មាន​ការ​ញញឹម​ស្រស់ស្អាត ហើយ​ដើម្បី​រក្សា​វា​អោយបាន​ដូច្នេះ​នោះ​, ឪពុក​ម្តាយ​គួរតែ​បង្រៀន​ទម្លាប់​នៃ​ការថែទាំ​សុខភាព​មាត់​ធ្មេញ​ដល់​កូន​របស់​ពួកគេ​ចាប់តាំងពី​តូច​។​

​ការ​ណាត់​ជួប​ទន្ត​បណ្ឌិត​ដំបូង​ចំពោះ​កូនៗ​របស់​ពួកគេ គួរតែ​ធ្វើ​នៅពេល​៦​ខែក្រោយ​អាយុ​មួយឆ្នាំ ឬ​ក្រោយ​ពេល ដែល​ធ្មេញ​ដំបូង​របស់​ពួកគេ​បាន​បាក់​។ បន្ទាប់មកទៀត​, វា​ត្រូវ​បាន​គេ​ណែនាំ​ថា កុមារ​ទាំង​អស់​គួរតែ​ទៅ​ជួប​ទន្ត​បណ្ឌិត​រៀងរាល់​៦​ខែម្តង​។​

​ទន្ត​បណ្ឌិត ឃ្លែ​រ ខាំ​ប៊ែល (Claire Campbell) បាន​និយាយថា ដង្កូវ​ស៊ី​ធ្មេញ​ក្នុង​វ័យ​កុមារភាព​គឺ​អាច​ការពារ​បាន ហើយ​ការ​យក​កូន​របស់​អ្នក​ទៅ​ជួប​ទន្ត​បណ្ឌិត​នៅ​វ័យក្មេង​គឺ​ជា​មធ្យោយបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ​ទៅ​ថ្ងៃក្រោយ​។ នេះ​នឹង​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន​ដល់​សុខភាព​មាត់​ធ្មេញ​របស់​កូន​អ្នក​។​

​នៅពេល​ដែល​ផ្នែក​មួយ​នៃ​សុខភាព​មាត់​ធ្មេញ​ជាតិ​របស់​កុមារ​ត្រូវបាន​ផ្សាយ​នៅក្នុង​ខែ​កុម្ភៈ​, ក្រុម​នោះ​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​មួយចំនួន​ចំពោះ​អ្នក​ដែល​ជា​ឪពុកម្តាយ​ដែល​រួមមាន​៖

  • នៅពេល​ដែល​ធ្មេញ​ដំបូង​បាន​ដុះ​មក​, ឪពុក​ម្តាយ​គួរតែ​ចាប់ផ្តើម​ដុសធ្មេញ​របស់​កូន​អ្នក​។ ដុស​ក្នុង​រយៈពេល​២​នាទី​២​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​នូវ​ច្រាស​ដុសធ្មេញ​តូច និង​ទន់​។ សូម​និយាយ​ទៅកាន់​ទន្ត​បណ្ឌិត​មុននឹង​ប្រើប្រាស់​ថ្នាំដុសធ្មេញ​ទៅ​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​២​ឆ្នាំ​
  • ណែនាំ​អោយ​ចេះ​ខ្ពុលមាត់​អោយបាន​ឆាប់​រហ័ស​។ ការជួយ​កូន​អោយ​រៀន​ពី​របៀប​ខ្ពុលមាត់​នឹង​ជម្រុញ​អោយ​ពួកគេ​ធ្វើ​វា​ប្រចាំ​ថ្ងៃ​នៅ​ពេល​ដែល​ពួកគេ​កាន់តែ​ធំ​ទៅៗ​
  • សូម​កុំ​អនុញ្ញាតអោយ​កូន​របស់​អ្នក​ជញ្ជក់​ក្បាល​ដោះ ឬ​ម្រាមដៃ​ដែល​អាច​នាំ​អោយ​ធ្មេញ​មិន​ត្រង់​ជួរ​
  • សូម​កុំ​ទុកអោយ​កូន​របស់​អ្នក​គេង​លក់​ជាមួយនឹង​ការ​បៅ​ដប​ទឹកដោះគោ​ដែលមាន​ជាតិ​ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ​អ្វី​ទាំងអស់​។ ការថយចុះ​ចំពោះ​ការហូរ​ទឹកមាត់​ចេញ​នៅ​ពេល​ដែល​ពួកគេ​គេង​ធ្វើអោយ​ធ្មេញ​របស់​កុមារ​ងាយ​នឹង​ប្រហោង​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជាតិ​ស្ករ​នៅ​ក្នុង​ជាតិ​ទឹក​នានា​
  • សូម​ជម្រុញ​កូន​របស់​អ្នក​អោយ​ផឹកទឹក​។ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​តំបន់​ដែល​ការផ្គត់ផ្គង់​របស់​ទឹក​រដ្ឋ​មិន​មាន​បន្ថែម​ជាតិ​ភ្លុយអរ​នៅក្នុង​ទឹក​ទេនោះ​, សូម​ពិចារណា​និយាយ​ទៅកាន់​ទន្ត​បណ្ឌិត​អំពី​ការប្រើ​ជាតិ​ភ្លុយអរ​បន្ថែម​។

​ខាំ​ប៊ែល​បាន​និយាយថា មធ្យោបាយ​ល្អ​បំផុត​ដើម្បី​បង្រៀន​កូន​របស់​អ្នក​អំពី​របៀប​នៃ​ការ​ដុសធ្មេញ​នោះ​គឺ​អោយ​កូន​របស់​អ្នក​មើល​អ្នក​ដុសធ្មេញ​របស់​អ្នក​ដើម្បី​បង្រៀន​ពី​ភាពចាំបាច់​នៃ​អនាម័យ​មាត់​ធ្មេញ​ល្អ​៕