តែគឺជារបស់ដែលមានសារធាតុចិញ្ចឹមជាច្រើនដែលល្អចំពោះសុខភាពអ្នកណាស់ ដូចនេះមានមនុស្សមួយចំនួនតែងតែផឹកវាជានិច្ច ប៉ុន្តែមានតែមួយចំនួន អ្នកមិនគួរផឹកទេ ព្រោះវាអាចបំផ្លាញសុខភាពអ្នកបាន ដូចនេះតើមានតែប្រភេទណាដែលមិនល្អចំពោះសុខភាពអ្នកនោះ?
តែដែលប្រែពណ៌
នៅពេលដែលអ្នកទុកតែនៅកន្លែងដែលមិនស្ងួត វានឹងធ្វើឲ្យតែសើម ដូចនេះវាងាយប្រែពណ៌ខ្លាំងណាស់ ហើយនៅពេលដែលវាប្រែពណ៌ មានន័យថាវាដុះផ្សិតហើយ ដូចនេះបើអ្នកនៅតែយកមកផឹក នោះមេរោគដែលមានក្នុងតែនោះនឹងចូលមកក្នុងរាងកាយអ្នក ជាហេតុដែលងាយធ្វើឲ្យអ្នកមានជំងឺផ្សេងៗណាស់។
ទឹកតែឆុងលើកទី១
នៅពេលដែលអ្នកឆុងតែផឹក អ្នកត្រូវតែឆុងចោលទឹកទី១ មានន័យថាក្រោយពេលដែលអ្នកឆុងទឹកក្តៅចូលទៅក្នុងតែដំបូង អ្នកត្រូវតែចាក់វាចោលឲ្យលឿន ដើម្បីឲ្យជាតិថ្នាំដែលមានក្នុងតែអាចចេញមកក្រៅអស់ បន្ទាប់មកទើបឆុងទឹកទី២ចូល រួចទើបយកមកផឹក នោះអ្នកនឹងមានសុខភាពល្អជាមិនខាន។
តែដែលឆាររួច
អ្នកមិនត្រូវយកតែដែលឆាររួចយកមកផឹកនោះទេ ព្រោះសារធាតុចិញ្ចឹមវាបាត់បង់ហើយ ដូចនេះវាគ្មានផ្តល់អត្ថប្រយោជន៍អ្វីដល់រាងកាយអ្នកនោះទេ។
តែដែលឆុងយូរ
អ្នកមិនត្រូវផឹកតែដែលឆុងហើយយូរនោះទេព្រោះតែទាំងនោះបាត់បង់សារធាតុចិញ្ចឹមអស់ហើយ ជាងនេះទៅទៀតវីតាមីនC និងPក៏សឹងតែគ្មានដែរ ថែមទាំងមានមេរោគជាច្រើនជ្រាតចូលក្នុងតែទៀតផង គ្មានអនាម័យឡើយ ដូចនេះវានឹងអាចបំផ្លាញសុខភាពអ្នកយ៉ាងងាយ។
តែត្រជាក់
អ្នកមិនត្រូវផឹកទឹកតែដែលត្រជាក់ទេ ព្រោះវាគ្មានអត្ថប្រយោជន៍អ្វីចំពោះសុខភាពអ្នកឡើយ។
តែដែលក្តៅពេក
អ្នកមិនត្រូវផឹកតែដែលក្តៅពេកនោះទេ ព្រោះវាប៉ះពាល់ដល់បំពង់ក និងពោះវៀនអ្នកណាស់ ដូចនេះយូរទៅវានឹងធ្វើឲ្យអ្នកងាយកើតជំងឺផ្សេងៗណាស់។
តែក្រាស់ពេក
អ្នកមិនត្រូវផឹកតែដែលក្រាស់ពេកទេ ព្រោះវាមានកាហ្វេអ៊ីនច្រើន ដែលអាចធ្វើឲ្យអ្នកគេងមិនលក់ ឈឺក្បាល ភ្នែកព្រិល ថែមទាំងប៉ះពាល់ដល់ក្រពះអ្នកទៀតផង៕