គិតៗទៅរមៀតក៏មិនខុសគ្នាប៉ុន្មានពីខ្ញីដែរ គឺជាឱសថបែបឬសឈើដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ វាក៏មានការពេញនិយមជាពិសេសសម្រាប់ប្រជាជនចិន និងឥណ្ឌាផងដែរសម្រាប់ដើរតួនាទីជាភ្នាក់ងារប្រឆាំងនឹងការរលាក។

គេបានសង្ខេបទៅលើជីវជាតិដែលរមៀតមានផងដែរដូចជា ម៉ងហ្គាណេស ជាតិដែក វីតាមីន B6 ទងដែង ប៉ូតាស្យូម និងជាតិសរសៃ។




រមៀតផ្ទុកទៅដោយសារធាតុ Curcumin ដែលត្រូវបានគេរកឃើញថាអាចបង្កើនចំនួន Brain-Derived Neurotrophic Factor ដែលជាផ្នែកមួយនៃរបស់បញ្ជាយ៉ាងសំខាន់សម្រាប់សមត្ថភាពសរសៃប្រសាទក្នុងការបង្កើតការទំនាក់ទំនងថ្មីក្នុងខួរក្បាល។ នេះមានន័យថា ការបញ្ចូលរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយកាត់បន្ថយការប្រឈមនឹងជំងឺខួរក្បាលដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជរា និងការបាក់ទឹកចិត្តជាដើមបាន។ វាក៏ត្រូវបានគេរកឃើញទៀតថាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមនុស្សចាស់ និងធ្វើឱ្យមនុស្សម្នាក់កាន់តែមានប្រាជ្ញាឆ្លាតវៀងវៃទៀតផង៕