​ដង្កូវ​ព្រូន​ក្នុង​ពោះវៀន​គឺជា​ប្រភេទ​ប៉ា​រ៉ា​សិត ហើយ​វា​ចូលក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​អាហារ និង​ទឹក ភ្នាក់ងារ​ចម្លង​ដូចជា មូស និង​ការ​រួមភេទ ព្រមទាំង​តាម​ស្បែក និង​ច្រមុះ​ផងដែរ​។

ទោះបីជា​មាន​ប្រភេទ​ប៉ា​រ៉ា​សិត​រាប់ពាន់​ប្រភេទ​ដែល​ចម្លង​ដល់​មនុស្ស​ក៏​ដោយ ក៏​មាន​តែ​ពពួក​ប៉ា​រ៉ា​សិត​បួន​ប្រភេទ​ប៉ុណ្ណោះ​ដែល​ផ្តល់​ភាពគ្រោះថ្នាក់​បំផុត​នោះ​គឺ​៖
•​    ​ព្រូន​មូល (​ចម្លង​តាម​អាហារ​និង​ទឹក​)
•​    ​អៀន (​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​)


•​    ​ព្រូន​ប្រភេទ Whipworm (​ចម្លង​តាម​ចំណីអាហារ​និង​ទឹក​)
•​    ​ព្រូន​សំប៉ែត (​ចម្លង​តាមរយៈ​ការ​ញ៉ាំ​សាច់​ឆៅ ឬ​មិន​ឆ្អិន​)


​ព្រូន​អាច​រស់នៅ​ក្នុង​ពោះវៀន​មនុស្ស​យើង​រយៈពេល​ច្រើន​ឆ្នាំ​ដោយ​ពុំ​មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ប៉ុន្តែ​វា​អាច​ចាប់ផ្តើម​បង្កបញ្ហា​ដល់​យើង​ដែរ​នៅពេលដែល​មាន​សញ្ញា​ដូចខាងក្រោម​នេះ​៖
•​    ​ឈឺ​ពោះ​
•​    ​រាក​រូស​
•​    ​រា​កមួល​
•​    ​ស្រក​ទម្ងន់​
•​    ​អស់កម្លាំង​
•​    ​មាន​ព្រូន​ចេញ​តាម​លាមក​
•​    ​រមាស​នៅ​ជុំវិញ​រន្ធ​គូថ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង