កាលណាអាកាសធាតុក្តៅ យើងច្រើនតែដាក់ដុំទឹកកកក្នុងទឹកដើម្បីផឹកឱ្យត្រជាក់។

ក៏ប៉ុន្តែត្រូវដឹងថាការផឹកទឹកកកមិនល្អចំពោះសុខភាពទេ ជាពិសេសបើអាកាសធាតុមិនជាក្តៅខ្លាំងពេកណាស់ណានោះទេ។
ដើម្បីអាចយល់បានពីឥទ្ធិពលរបស់ទឹកក្តៅនិងទឹកត្រជាក់មកលើរាងកាយ សូមគិតមើលការប្រៀបធៀបខាងក្រោមនេះ៖ កាលណាយើងដេកត្រាំនៅក្នុងទឹកក្តៅ ទឹកក្តៅនោះធ្វើឱ្យរន្ធញើសរីកឡើង ហើយយើងមានអារម្មណ៍ថាដូចជាធូរស្រាល។ ទឹកត្រជាក់មានឥទ្ធិពលផ្ទុយពីនេះ គឺធ្វើឱ្យរន្ធញើសរួមតូច។ ទឹកកកក៏ដូចគ្នាដែរ។
តើការផឹកទឹកកកមានផលយ៉ាងណាខ្លះ?
- ទឹកត្រជាក់ធ្វើប្រព័ន្ធឈាមរត់រួមចុះ ល្បឿននៃការរំលាយអាហារត្រូវបានកាត់បន្ថយ ការផ្សើមរាងកាយមានការលំបាក
- រាងកាយត្រូវខំប្រឹងធ្វើឱ្យមានលំនឹងសីតុណ្ហភាព មិនបានកិនរំលាយអាហារ និងបឺតយកសារជាតិចិញ្ចឹមឱ្យបានល្អទេ
- ផឹកទឹកកកក្រោយការបរិភោគអាហារធ្វើឱ្យមានជាតិរំអិលក្នុងសព៌ាង្គកាយ ដែលនឹងកាត់បន្ថយប្រព័ន្ធអ៊ីមុយនីតេ ងាយនឹងកើតផ្តាសាយ និងជម្ងឺផ្សេងៗទៀត។
- បើផឹកទឹកកកក្នុងពេលបរិភោគអាហារ សីតុណ្ហភាពត្រជាក់នឹងធ្វើឱ្យជាតិខ្លាញ់កកមិន រលាយ។
សរុបសេចក្តីមក លើកលែងតែក្នុងករណីដែលសីតុណ្ហភាពឡើងក្តៅខ្លាំង ដែលតម្រូវឱ្យប្រើតឹកត្រជាក់ដើម្បីបញ្ចុះកម្តៅ យើងគួរផឹកទឹកក្តៅឧណ្ហៗវិញ ដែលមានផលល្អចំពោះសុខភាពជាងទឹកត្រ ជាក់៕