​ញ៉ាំ​ទឹក​
​មូលហេតុ​មួយ​ដែលនាំឱ្យ​វិលមុខ​ចំបង​គេ​នោះ​គឺ​ការ​ខ្សោះ​ជាតិ​ទឹក​តែម្តង​។ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម​នៅពេល​មាន​អារម្មណ៍​វិលមុខ​។ ដូច្នេះ​អ្នក​ត្រូវ​ចាំ​ថា ត្រូវ​ញ៉ាំ​ទឹក ៨ ទៅ​១២​កែវ​ឡើងទៅ​រាល់ថ្ងៃ បើសិន​ជា​អ្នក​កំពុងតែ​បែកញើស​ខ្លាំង​ដោយសារតែ​អាកាសធាតុ​ក្តៅ ឬ​ធ្វើការ​ខ្លាំងក្លា​ពេក​។

ញ៉ាំ​ខ្ញី​
​ខ្ញី​គឺជា​ការព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​អា​ការៈវិល​មុខ​។ ឱសថ​បូរាណ​មួយ​នេះ​នឹង​ជួយ​បាន​ច្រើន​បំផុត​បើ​សិន​ជា​អ្នក​មាន​អារម្មណ៍​ក្រពះ​មិន​ព្រម​កិន​ក្រោយ​ពី​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​ប្រេង​ច្រើន​។ ការ​ញ៉ាំ​តែ​ខ្ញី​មួយ​ពែង​ក៏មាន​ប្រសិទ្ធភាព​ល្អ​ចំពោះ​ការវិល​មុខ​ដែឬ​។ បើសិន​ជា​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់​រៀបចំ​វា​ទេ​នោះ អ្នក​ក៏​អាច​ទំពារ​ខ្ញី​ឆៅ​មួយ​មើម​តូច​បាន​ដែរ​។
 

​ញ៉ាំ​ទឹក​ក្រូចឆ្មា​
​មាន​មនុស្ស​ច្រើនណាស់​ដែល​ទទួលស្គាល់​ថា​ទឹក​ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​ដោះស្រាយ​អា​ការៈវិល​មុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ រឿង​នេះ​កើតឡើង​ជាពិសេស​បើសិន​ជា​បញ្ហា​កើត​មាន​ដោយសារ​តែ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​ស្ករ​ធម្មតា​ក្នុង​ទឹក​ក្រូចឆ្មា​នឹង​ជួយ​សម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងវិញ​ដូច្នេះ​ការវិល​មុខ​នឹង​អាច​គ្រប់គ្រង​បាន​។ ទឹក​ក្រូចឆ្មា​ក៏​អាច​ភ្ញោ​ចអារ​ម្មណ៍​អ្នក​បាន​ដូច​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង