ការ​មាន​ផ្ទៃពោះ​៩​ខែ​ទើប​កើត​ពិតជា​លំបាក​ណាស់ ហើយ​នៅ​ខែ​នីមួយៗ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ទាំងអស់ ព្រោះ​បើ​មិន​ប្រុងប្រយ័ត្ន​គ្រប់​ខែ​ទេ អ្នក​អាច​បាត់បង់​កូន​នៅ​ខែ​ណាមួយ​ជាមិនខាន ហើយ​ជួនកាល​អាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នក និង​កូន​ទៀតផង​។ ដូចនេះ​នៅ​ខែ​ទី​៤ តើ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​អ្វី​ខ្លះ​?

  1. នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៤​ខែ មានន័យ​ថា​កូន​លូតលាស់​បាន​គ្រប់​ហើយ ដូចនេះ​អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ឲ្យបាន​ច្រើន មាន​ប្រូតេអ៊ីន កាលស្យូម ដែក និង​វីតាមីន​ផ្សេងៗ​ឲ្យបាន​ច្រើន ហើយ​មិន​ត្រូវ​រើស​អាហារ​ទេ នោះ​កូន​អ្នក​នឹង​អាច​លូតលាស់​កាន់តែ​ល្អ​ក្នុង​ផ្ទៃ​អ្នក​ជាមិនខាន​។​
  2. ​អាហារ​ដែល​អ្នក​បរិភោគ​ត្រូវតែ​មាន​តុល្យាភាព ហើយ​អ្នក​ត្រូវតែ​បរិភោគ​តិច ប៉ុន្តែ​ច្រើន​ពេល ហើយ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ផ្អែម​ពេក​ឡើយ ហើយ​អាហារ​ដែល​ធ្វើឲ្យ​ក្តៅ​ក្នុងក៏​មិន​ត្រូវ​បរិភោ​គ​ដែរ ជាពិសេស​គឺ​អាហារ​ដែល​បំពង​ខ្លាញ់​។​
  3. ​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ប្រៃ​ពេក​ទេ ហើយ​មិន​ត្រូវ​បរិភោគ​ម្ទេស កាហ្វេ និង​តែ​ដែល​ក្រាស់​ជាដើម ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​អ្នក​បាន​។​
  4. ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​៤​ខែ អ្នក​អាច​នឹង​កើត​មាន​ជំងឺ​ខ្វះ​ឈាម​ណាស់ ដូចនេះ​អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ដែក​ច្រើន នោះ​អ្នកនឹង​អាច​ចៀសផុត​ពី​ជំងឺ​នេះ​បាន​។​
  5. ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​៤​ខែ អ្នក​ងាយ​នឹង​បែកញើស​ខ្លាំងណាស់ នោះ​មេរោគ​អាច​ឆ្លង​ចូលទៅ​ក្នុង​រាងកាយ​អ្នក​យ៉ាង​ងាយ ដូចនេះ​អ្នក​ត្រូវតែ​ងូតទឹក​សម្អាតខ្លួន​ឲ្យ​ច្រើន ហើយ​មិន​ត្រូវ​ងូត​យូរ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​។​
  6. ​អ្នក​ត្រូវ​តែមាន​ទម្លាប់​រស់នៅ​ដែល​ល្អ ដោយ​ត្រូវតែ​គេង​ឲ្យ​គ្រប់ ហើយ​អ្នក​អាច​ហាត់ប្រាណ​ដើម្បី​ធ្វើឲ្យ​សុខភាព​អ្នក និង​កូន​រឹងមាំ​បាន​។​
  7. ​ចុងក្រោយ អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​អ្ន​កឲ្យសប្បាយ មិន​ត្រូវ​គិត​ច្រើន ពិបាក​ចិត្តច្រើន ភ័យ​ច្រើន ឬ​បា​រម្ហ​ច្រើន​នោះ​ទេ​ព្រោះ​វា​សុទ្ធតែ​ជា​ទង្វើ​ដែល​អាច​ធ្វើឲ្យ​អ្នក និង​កូន​មាន​គ្រោះថ្នាក់​បាន​៕ 
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង