​ការ​ត្អើក​គឺជា​សកម្មភាព​បែប​រេផ្លិច​មួយ មានន័យថា​យើង​មិន​អាច​គ្រប់​គ្រង់​វា​បាន​ទេ​។ ការ​ត្អើក អាច​កើតឡើង​ភ្លាមៗ ជាការ​រឹង​នៃ​សន្ទះ​ទ្រូង​ដោយ​ខ្លួនឯង ដែល​ជា​ហេតុ​នាំឱ្យ​មាន​កា​រ​បឺត​ខ្យល់​ចូលទៅ​ក្នុង​សួត​លឿន និង​បង្កើត​ជា​សម្លេង​ត្អើក​ឡើងមក​។

ការ​ត្អើក​ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ការ​ដែល​បន្ត​ត្អើក​យូរ​ជាង​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ហើយ​នោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ណាមួយ ដែល​ត្រូវ​ការព្យាបាល​ហើយ​។

​វិធី​ទី​១
​ញ៉ាំ​ស្ករស​មួយ​ស្លាបព្រា​បាយ ដោយ​ឱ្យ​វា​រលាយ​ក្នុង​មាត់​យឺតៗ​ដោយ​មិនបាច់​ទំពារ​។ វិធីសាស្ត្រ​បែប​នេះ​ល្អ​ជាពិសេស​សម្រាប់​ក្មេង​ទើប​ចេះ​ដើរ និង​ក្មេង​ដែល​មិន​អាច​ស្តាប់​ការណែនាំ​របស់​យើង​បាន​។

​វិធី​ទី​២
​លាយ​យ៉ា​អួ​មួយ​ពែង​ជាមួយ​អំបិល​មួយ​ស្លាបព្រា​បាយ ហើយ​កូរ​វា​ឱ្យ​រលាយ​ចូលគ្នា​សព្វ​។ ចូរ​ញ៉ាំ​យ៉ា​អួនេះ​យឺតៗ​។

​វិធី​ទី​៣
​បកសម្បក​ខ្ញី​ស្រស់​មួយ​មើម​តូច​មួយ ហើយ​ទំពារ​វា​យឺតៗ​។​

​វិធី​ទី​៤
​លេប​ទឹក ឬ​ខ្ពុរ​ទឹក​ប្រហែលជា​អាច​រំខាន​ដល់​ការ​ត្អើក​បាន​។

វិធី​ទី​៥
​ដកដង្ហើម​ចូល​ឱ្យ​ជ្រៅៗ ហើយ​ទប់​វា​ឱ្យ​បាន​យូរ​តាម​តែ​អាច​ធ្វើទៅបាន​។ ការធ្វើ​បែប​នេះ​ច្រើនតែ​អាច​បំបាត់​ការ​ត្អើក​ដែរ​។ ចូរ​ធ្វើបែបនេះ​ពីរ​ដង​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង