បន្លែដែលពេញនិយម និងងាយរកបានជាងគេនៅលើលោកនេះគឺផ្លែប៉េងប៉ោះនេះឯង ដូច្នេះក៏មិនបាច់ឆ្ងល់ដែរថាការទទួលបានទឹកប៉េងប៉ោះគឺជាងរឿងងាយបំផុត។ មានហេតុផលច្រើនណាស់ដែលការញ៉ាំទឹកប៉េងប៉ោះមួយកែវក្នុងមួយថ្ងៃគឺជារឿងល្អ។ ខាងក្រោមនេះគឺជាប្រយោជន៍ដែលអ្នកនឹងទទួលបានពីទឹកប៉េងប៉ោះ។

ពោះវៀនធំ
បើយោងទៅតាមមន្ត្រីវេជ្ជសាស្ត្របានឱ្យដឹងថា សារធាតុ Lycopene ក្នុងទឹកប៉េងប៉ោះដែលអាចប្រឆាំងនឹងជំងឺមហារីកបាននោះ ក៏អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំបានដែរ។ នេះដោយសារតែអង់ទីអុកស៊ីដង់នេះត្រូវបានគេស្កាល់ថាអាចកាត់បន្ថយឱកាសកើតជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំតែម្តង។
ល្អចំពោះក្រពេញប្រូស្តាត
សារធាតុ Lycopene ក៏ល្អក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាតដែឬ។ នេះហើយជាហេតុផលដែលមនុស្សប្រុសអាចទទួលបានប្រយោជន៍យ៉ាងខ្លាំងពីការញ៉ាំទឹកប៉េងប៉ោះជាទៀងទាត់។
លុបបំបាត់ជំងឺមហារីកលំពែង
យោងទៅតាមការសិក្សាមួយបានឱ្យដឹងថា បុរសដែលញ៉ាំសារធាតុ Lycopene ច្រើនអាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកលំពែងបានរហូតដល់៣០ភាគរយ។ អ្នកជំនាញនិយាយថា សារធាតុ Beta Carotene ដែលសម្បូរក្នុងប៉េងប៉ោះមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងជំងឺមហារីកលំពែង។
ល្អចំពោះការរំលាយអាហារ
រឿងនេះគួរតែអរគុណចំពោះជាតិសរសៃដ៏ច្រើនក្នុងទឹកប៉េងប៉ោះ ដូច្នេះការញ៉ាំភេសជ្ជៈនេះទៀងទាត់នឹងជំរុញដល់សុខភាពផ្លូវរំលាយអាហារពីការទល់លាមក។ ទឹកប៉េងប៉ោះក៏ដើរតួនាទីប្រឆាំងនឹងមេរោគបែបធម្មជាតិទៀត។ ហេតុដូច្នេះហើយ ភេសជ្ជៈមួយនេះអាចលុបបំបាត់ការរាក និងការបង្ករោគនៅផ្លូវក្រពះពោះវៀនបាន។
បន្ថយកូឡេស្តេរ៉ុល
បើសិនជាអ្នកកំពុងតែមានបញ្ហាលើសកូឡេស្តេរ៉ុល យកល្អគួរតែញ៉ាំទឹកប៉េងប៉ោះរាល់ថ្ងៃ។ ជាតិសរសៃក្នុងភេសជ្ជៈមួយនេះដើរតួនាទីជាអំបោសដើម្បីសម្អាតជាតិសរសៃអាក្រក់ពីក្នុងសរសៃឈាមបាន។ ក្នុងទឹកប៉េងប៉ោះក៏មានសារធាតុ Niacin សម្រាប់បន្ថយកូឡេស្តេរ៉ុលបែបធម្មជាតិដែរ។
បន្ថយការប្រឈមនឹងការកកឈាម
ការកកឈាមគឺជារឿងល្អនៅពេលមានរបួសនៅខាងក្រៅព្រោះវាអាចការពារកុំឱ្យបាត់បង់ឈាម ច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារឿងខុសគ្នាបើសិនជាវាកើតឡើងក្នុងខ្លួនវិញ ជាពិសេសការហូរឈាមចេញពីក្នុងសរីរាង្គសំខាន់ៗដូចជា សួត ខួរក្បាល និងបេះដូង។ ការញ៉ាំទឹកប៉េងប៉ោះទៀងទាត់នឹងមានប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមដែលប្រឈមកាន់តែខ្លាំងនឹងការកកឈាម៕