សម្រាប់ មនុស្សធម្មតាប្រហែលជាមិនចូលចិត្តញ៉ាំស្ពៃក្តោបឡើយ នេះដោយសារតែមានក្លិនមិនល្អ រូបរាងមិនស្អាត ហើយបើសិនជាចម្អិនមិនបានល្អទេនោះ វាអាចនឹងគ្មានរសជាតិតែម្តង។

ប៉ុន្តែបើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺទាក់ទងនឹងការរំលាយអាហារ Metabolic Syndrome នោះ វាគួរតែជាជម្រើសរបស់អ្នកហើយ។ មែនហើយ ស្ពៃក្តោបអាចធ្វើរឿងដ៏អស្ចារ្យជាច្រើនដើម្បីព្យាបាលជំងឺទឹកនោមផ្អែមតាមបែបធម្មជាតិ ហើយប្រហែលជាមិនបាច់ត្រូវប្រើថ្នាំផង។
ស្ពៃក្តោបមានកាឡូរីទាប ហើយក៏សម្បូរជាតិសរសៃដែរ ដូច្នេះវាអាចជាជម្រើសបន្លៃដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាក៏មានចំនួន Glycemic Index (GI)ទាបផងដែរ។ GI គឺជាអ្នកកំណត់ថាតើជាតិកាបូអ៊ីដ្រាតអាចបង្កើនចំនួនជាតិស្ករក្នុងឈាមខ្ពស់ប៉ុនណាក្នុងឈាម។ អាហារមាន GI ខ្ពស់ វានឹងបង្កើនចំនួនជាតិស្ករខ្ពស់ដែរ។ ដូច្នេះចូរញ៉ាំស្ពៃក្តោបឱ្យបានច្រើនតាមតែអាចធ្វើទៅបានទៅ។
ស្ពៃក្តោបក៏មានអង់ទីអុកស៊ីដង់ និងសារធាតុ Antihyperglycemic ច្រើនដែលសម្រាប់ធ្វើជាថ្នាំអ្នកជំងឺទឹកនោមផ្អែមដែរ។ តាមការសិក្សាកាលពីឆ្នាំ ២០០៨ បានឱ្យដឹងថា ការយកសារធាតុចំរ៉ាញ់ចេញពីស្ពៃ ក្តោបឱ្យកណ្តុរស៊ីរយៈពេល៦០ថ្ងៃ ឃើញថា ចំនួនជាតិស្កររបស់វាបានថយចុះ ហើយក៏ជួយគ្រប់គ្រងការផោមផងដែរ។
ចាប់តាំងពីស្ពៃក្តោបអាចជួយថែរក្សាចំនួនជាតិស្ករក្នុងឈាមបានមក វានៅតែមានមុខងារមួយទៀតក្នុងការថែរក្សាមុខងារតម្រងនោមដែរ។ នៅពេលជំងឺទឹកនោមផ្អែមមានចំនួនជាតិស្ករឡើងខ្ពស់ខ្លាំង (លើសពី ៦០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ mg/dl) តម្រងនោមនឹងព្យាយាមលុបបំបាត់វាចោលតាមរយៈការបញ្ចេញទៅតាមទឹកនោម។ រឿងនេះក៏ជាហេតុនាំឱ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន និងខ្សោះជាតិទឹកថែមទៀត។ ការខ្សោះជាតិទឹកធ្វើឱ្យឈាមទៅជាខាប់ និងបង្កើនចំនួនជាតិស្ករក្នុងឈាមដដែល ដូច្នេះវាកាន់តែពិបាកដល់តម្រងនោមគ្រប់គ្រងបន្តណាស់។ នេះហើយគឺជាហេតុផលដែលអ្នកជំងឺទឹកនោមផ្អែមងាយនឹងខ្សោយតម្រងនោម។
របៀបនៃការញ៉ាំ
- មធ្យោបាយដ៏សាមញ្ញមួយដើម្បីបញ្ចូលស្ពៃក្តោបទៅក្នុងរបបអាហារនោះគឺធ្វើយ៉ាងណាត្រូវញ៉ាំវាឱ្យបានបីដងក្នុងមួយសប្តាហ៍។
- បើសិនជាអ្នកមិនចូលចិត្តញ៉ាំបែបនេះទេ អ្នកក៏អាចប្រើវាសម្រាប់ការញ៉ាំជាស៊ុបក៏បាន។
- អ្នកអាចកិនវាយកទឹកមកទទួលទាន៕