ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការជួយឲ្យអ្នកគេងលក់វិញយ៉ាងលឿនក្រោយពេលដែលភ្ញាក់ពាក់កណ្តាលយប់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពេលដែលអ្នកក្រោកឡើងពាក់កណ្តាលយប់ អ្នកមិនគួរលេងទូរស័ព្ទ មើលទូរទស្សន៍ ឬញ៉ាំអាហារផ្សេងៗឡើយ ដោយអ្នកគួរតែធ្វើឲ្យយ៉ាងណាបន្ធូលអារម្មណ៍របស់អ្នក ទើបអាចបន្តគេងលក់វិញ។
- អ្នកគួរតែរក្សាសីតុណ្ហភាពក្នុងបន្ទប់អ្នកឲ្យមានលក្ខណៈល្មម ដោយមិនក្តៅពេក ឬត្រជាក់ពេក។ ការធ្វើបែបនេះ ទើបឆាប់ធ្វើឲ្យអ្នកអាចគេងលក់វិញបានយ៉ាងលឿន។
- អ្នកគួរតែហាត់ប្រាណឲ្យបានទៀង ព្រោះការហាត់ប្រាណនេះ អាចជួយធ្វើឲ្យអ្នកគេងរហូតដល់ភ្លឺ ដោយមិនកើតមានអាការៈគេងក្រោកពាក់កណ្តាលយប់ឡើយ។ ជាពិសេស សុខភាពអ្នកក៏ល្អខ្លាំងផងដែរ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ទើបអាចគេងលក់ស្រួលដល់ព្រឹក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)