Join with Health.com.kh on Telegram

​ក្អក​រ៉ាំរ៉ៃ នៅក្នុង​មនុស្សពេញវ័យ​អាច​ត្រូវបាន​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​បាន​មួយចំនួន​។ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​សម្រាប់​ការព្យាបាល​នៅ​ផ្ទះ​មួយ​ចំនួន ដែល​អាច​ជា​ការ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​

  • ញ៉ាំទឹក​ឱ្យបាន​ច្រើន​។ វត្ថុ​រាវ​អាច​ជួយ​ដល់​ការកាត់បន្ថយ ការ​ក្អក​របស់​អ្នក​បាន​មួយ​ចំនួន​។​
  • ខ្ពុរមាត់​ជាមួយនឹង ទឹកអំបិ​លក្តៅៗ  ដែល​វា​អាច​ជួយ​ដល់​ការសំអាត​បំពង់​ក​របស់​អ្នក និង អាច​បំបាត់​ស្លេស​ផងដែរ​។​
  • ដាក់​ក្បាល​របស់​អ្នក ជាមួយនឹង​ខ្នើយ​ឱ្យបាន​ខ្ពស់​បន្ថែមទៀត នៅពេល​យប់ ដើម្បី​កាត់បន្ថយ ការ​ក្អក​ស្ងួត​រ៉ាំរ៉ៃ​នេះ​។​
  • ការ​ប្រឹង​ក្អក អាច​ជួយ​បន្ធូរ​ដល់​ការ​រលាក​បំពង់​ក​របស់អ្នក​។​
  • ចូរ​កុំ​ជក់បារី ឬ​ប្រើ​ផលិតផល​ដែល​មាន​ជាតិ​ថ្នាំជក់​។​
  • ចៀសវាង​ការ​ស្រូប​ផ្សែង​បារី ធូលី ឬ ធាតុ​ពុល​ផ្សេងៗ​ទៀត​។​
  • ទឹកឃ្មុំ ជា​ញឹកញាប់​អាច​ជា​ការព្យាបាល ដែល​មាន​ប្រសិទ្ធភាព សម្រាប់​ការ​ក្អក​ជា​អចិន្ត្រៃយ៍​។ បន្ថែម​ទឹកឃ្មុំ ទៅលើ​តែ​ក្តៅៗ ឬ​ក៏​ទឹក​ទំពាំងបាយជូ​រ​។​
  • អាច​យក​ខ្ញី​ទៅ​ឆុង​ដូចជា​តែ ដែល​ជា​ញឹកញាប់​ត្រូវបាន​គេ​ប្រើ ដើម្បី​ជួយ​កាត់បន្ថយ រោគសញ្ញា នៃ​ការ​ក្អក​រ៉ាំរ៉ៃ និង ជួយ​ក្នុង​ការជម្រះ​អាកា​រៈការ​តឹង​ច្រមុះ ឬក៏ ជួយ​ក្នុង​ការ​ឱ្យមាន​ខ្យល់​ដកដង្ហើម​ស្រស់ថ្លា​។​
  • ឱសថ​ផ្សេងៗ​ទៀត ដូចជា ប្រេងខ្យល់ ឬ ស្ករ​គ្រាប់ហិរ ជា​ញឹកញាប់​ត្រូវបាន​ប្រើ​ដើម្បី កាត់បន្ថយ​រោគសញ្ញា​ក្អក​នេះ​៕