មានស្ត្រីជាច្រើន ដែលតែងតែមានការធ្លាក់ឈាម មួយចំនួនតាមទ្វារមាស ក្នុងអំឡុងពេលមានផ្ទៃពោះ។

តាមការសិក្សាមួយចំនួន បានបង្ហាញថា រហូតដល់ទៅ ៣០ ភាគរយ នៃស្ត្រីមានផ្ទៃពោះទាំងអស់ គឺតែងតែមានបទពិសោធន៍ ការមានកម្រិតណាមួយ នៃការហូរឈាមតាមទ្វារមាស ខណៈពេលដែលពួកគេ កំពុងមានគភ៌។ ការហូរឈាមតាមទ្វារមាស ក្នុងអំឡុងពេលមានផ្ទៃពោះ គឺតែងមានជាទូទៅ ជាមួយនឹងអ្នកដែលមានកូនភ្លោះ និងអ្នកដែលមានកូនញឹក ច្រើនជាងអ្នកដែលមានផ្ទៃពោះជាមួយនឹងទារកមួយ។
ពេលខ្លះ ស្ត្រីតែងជួបប្រទះចំនួនតិចតួច នៃការហូរឈាមតាមទ្វារមាស នៅក្នុងពីរសប្តាហ៍ដំបូង នៃការមានផ្ទៃពោះ ជាធម្មតា គឺនៅជុំវិញ ពេលវេលានៃការរំពឹងទុក របស់ការមករដូវរបស់ពួកគេ។ ការធា្លក់ឈាមបន្តិចបន្តួច ពេលខ្លះ ត្រូវជាពេលវេលា ដែលស៊ុតធ្វើការដាំចូលក្នុងសាច់របស់ស្បូន។ វេជ្ជបណ្ឌិត ក៏មិនដឹងប្រាកដដែរ ពីអ្វីដែលបណ្តាលឱ្យមានការហូរឈាមនេះ ប៉ុន្តែ វាអាច កើតឡើងជាលទ្ធផល នៃការផ្សាំស៊ុតនៅក្នុងជញ្ជាំងរបស់ស្បូននេះ។
បរិមាណនៃការហូរឈាម ក្នុងដំណាក់កាលនៃការមានផ្ទៃពោះនេះ និងរោគសញ្ញាណាមួយដែលជាប់ទាក់ទងទាំងអស់ អាចជួយកំណត់ពីមូលហេតុ នៃការហូរឈាមតាមទ្វារមាសបាន។ ខណៈពេលដែល ការហូរឈាមតាមទ្វារមាស ក្នុងពេលមានផ្ទៃពោះ មិនបានបញ្ជាក់ពីបញ្ហា ស្ត្រីដែលធ្លាប់មានការហូរឈាម ក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែងតែត្រូវបានវាយតម្លៃ ឬពិនិត្យដោយវេជ្ជបណ្ឌិត។
មូលហេតុនៃការហូរឈាមតាមទ្វារមាស នៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចរួមមានទាំង ការរលូតកូន ទីតាំងរបស់សុកមានលក្ខណៈមិនប្រក្រតី ការមានកូនក្រៅស្បូន មានការឆ្លងមេរោគ ឬដុះសាច់នៅមាត់ស្បូន និងការសម្រាលមិនគ្រប់ខែ។ លក្ខខណ្ឌវេជ្ជសាស្ត្រ រ៉ាំរ៉ៃ និងការប្រើប្រាស់ថ្នាំ ក៏អាចត្រូវបានទាក់ទងទៅនឹង ការហូរឈាមតាមទ្វារមាស ក្នុងអំឡុងពេលមានផ្ទៃពោះដែរ៕