ខាងក្រោមនេះ  Health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការបរិភោគផ្លែឈើដែលធ្វើឲ្យអ្នកមានរាងស្អាត ព្រមទាំងសុខភាពល្អទៀតផង។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ផ្លែឈើមានចែកចេញជាច្រើនពណ៌ ច្រើនប្រភេទ ហើយប្រភេទនីមួយៗសុទ្ធតែផ្តល់ប្រយោជន៍ច្រើនដល់អ្នក។ ដូចនេះ អ្នកគួរតែញ៉ាំផ្លែឈើគ្រប់ប្រភេទរាល់ថ្ងៃ ទើបអាចជួយធ្វើឲ្យសម្រស់អ្នកស្អាត ព្រមទាំងមានសុខភាពល្អទៀតផង។
  2. អ្នកគួរតែញ៉ាំផ្លែឈើក្នុងចន្លោះ២ម៉ោងក្រោយបាយរួច ព្រោះវាជាពេលវេលាល្អដែលមិនធ្វើឲ្យអ្នកធាត់។ ជាពិសេស អាចទប់មិនឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ទៀតផង។
  3. អ្នកមិនគួរពិសារផ្លែឈើក្នុងពេលឃ្លានឡើយ ព្រោះវាអាចធ្វើឲ្យប្រូតេអ៊ីនក្នុងរាងកាយអ្នកធ្លាក់ចុះ ថែមទាំងរារាំងមិនឲ្យរាងកាយអ្នកអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ផងដែរ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមផងដែរ។
  4. ពេលដែលអ្នកពីសារផ្លែឈើ អ្នកគួរតែបរិភោគទាំងមូល មិនគួរកិនយកទឹកឡើយ។ ការញ៉ាំទាំងមូល អាចធ្វើឲ្យរាងកាយអ្នកទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដោយធ្វើឲ្យសុខភាពអ្នកល្អ ព្រមទាំងមានសម្រស់សម្អាតទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង