​ការ​ទទួលទាន​ផ្លែឈើ​ទាំងនេះ​នឹង​ជួយ​អ្នក​ឱ្យ​គ្រប់គ្រង​របប​អាហារ​បានល្អ​ប្រសើរ កាត់បន្ថយ​ការ​ឃ្លាន ដោយហេតុនេះ​នាំឱ្យ​ស្រក​ទម្ងន់​។​

​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​មាន​សមាសធាតុ​ជាច្រើន​ដែល​អាច​ស្តារ​តុល្យភាព​មេរោគ​នៅក្នុង​ពោះវៀន​។​

​ជាតិ​សរសៃ និង​សារធាតុ polyphenols នៅក្នុង​សំបក និង​សាច់​របស់​ផ្លែ​ប៉ោម​បានសម្លាប់​មេរោគ​នៅក្នុង​ពោះវៀនធំ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ដែលមាន​សុខភាព​ល្អ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​។​
​អ្នកវិទ្យាសាស្ត្រ​គិតថា មនុស្ស​ធាត់​ទំនង​ជាមាន​អតុល្យភាព​ក្នុង​ពោះវៀន​។ ដូច្នេះហើយ​ការទទួល​ទាន​អាហារ​ដែលមាន​ផលប្រយោជន៍​លើ​បាក់តេរី និង​កាត់បន្ថយ​ការ​រលាក​នឹង​ជួយ​ការពារ​ស្ថានភាព​នោះ​។​

​បឺ​រី​

​អាស្រ័យហេតុនេះ អ្នក​ដែល​ទទួលទាន​ផ្លែ​បឺ​រី​ជា​អាហារសម្រន់​បានទទួល​ទាន 133 កាឡូរី​តិចជាង​នៅពេល​អាហារ​ពេល​ល្ងាច​។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋានថា ការទទួល​ទាន​ផ្លែ​បឺ​រី​មុន​អាហារ​ពេល​ល្ងាច​នឹង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​ប្រសើរ​ជាង​មុន​។​

​ក្រូចថ្លុង​

​ផ្លែ​ក្រូចថ្លុង​ពាក់កណ្តាល​មាន​កាឡូរី​ត្រឹមតែ 40 កាឡូរី និង​ស្ទើរតែ 4.5 ក្រាម​នៃ​សារជាតិ pectin ដែលជា​ប្រភេទ​ជាតិ​សរសៃ​រលាយ​ដែលមាន​សមត្ថភាព​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​រាងកាយ​។​

​ផ្លែ​ក្រូចថ្លុង​មាន​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​ក្នុងការ​សម្រក​ទម្ងន់​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ព័ត៌មាន​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង ទស្សនា​វ​ដ្តី​អាហារ​ឱសថ បង្ហាញថា​ការទទួល​ទាន​ក្រូចថ្លុង​ស្រស់​ពាក់កណ្តាល​មួយ (​ប្រហែល 40 កាឡូរី​) មុនពេល​អាហារ​អាច​នាំឱ្យ​ស្រក​ទម្ងន់​យ៉ាងសំខាន់ ជា​មធ្យម​ស្រក​ប្រហែល 1.6 គីឡូក្រាម​ក្នុង​រយៈពេល 12 សប្តាហ៍​។​

​លើសពីនេះ ការទទួល​ទាន​ផ្លែ​ក្រូចថ្លុង​ក៏​ជួយ​ពង្រឹង​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ផងដែរ​។​

​ផ្លែ​បឺ​រ​

​ផ្លែ​បឺ​រ​ក៏​ត្រូវបាន​បង្ហាញថា​ជួយ​ក្នុងការ​សម្រក​ទម្ងន់​ផងដែរ​។ យោងតាម​ការសិក្សា​ឆ្នាំ 2019 ជាតិ​សរសៃ និង​ខ្លាញ់ monounsaturated fats នៅក្នុង​ផ្លែ​បឺ​រ ជួយ​កែលម្អ microbiome ពោះវៀន ជួយ​ក្នុងការ​សម្រក​ទម្ងន់​។​

​លើសពីនេះ ការទទួល​ទាន​ផ្លែ​បឺ​រ​ក្នុង​បរិមាណ​សមរម្យ​ក៏​ជួយ​កាត់បន្ថយ​ការស្រេកឃ្លាន កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល LDL ដែលជា​ប្រភេទ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​។​

​ឪឡឹក​

​ឪឡឹក​មាន​រសជាតិ​ផ្អែម ប៉ុន្តែ​មាន​ជាតិ​ទឹក ៩៤%​។ ឪឡឹក​មួយ​ពែង​មាន​ត្រឹមតែ ៤០ កាឡូរី​ប៉ុណ្ណោះ​។ វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង