​ប្រសិនបើ​អ្នក​ស្លេកស្លាំង សូមកុំ​ព្រងើយកន្តើយ​ចំពោះ​ស៊ុប​ដ៏​ពេញនិយម​ខាងក្រោម ដើម្បី​ជួយ​បន្ថែម​ជាតិ​ដែក ព្យាបាល​វិលមុខ មាន​ប្រសិទ្ធ​ភាពខ្លាំង​។​

​ស៊ុប​ផ្កា​គូឆាយ​ជាមួយ​ក្តាម​

​ភាព​ផ្អែមល្ហែម​របស់​ក្តាម គួបផ្សំ​នឹង​រសជាតិ​ដ៏​ត្រជាក់​នៃ​ផ្កា​គូឆាយ ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា ស៊ុប​ផ្អែម និង​ត្រជាក់​។ យោងតាម​ឱសថ​បូព៌ា ផ្កា​គូឆាយ មាន​រសជាតិ​ផ្អែម បំបាត់​កំដៅ ប្រឆាំង​កន្ទួល​រមាស់ ធ្វើអោយ​គេង​លក់​ស្រួល បំប៉ន​ខួរក្បាល តំរងនោម បំបាត់​ភាព​នឿយហត់ ឈឺ​ខ្នង មាន​ប្រ​សិទ្ឋិ​ភាព​ប្រឆាំងនឹង​ការ​រលាក ជំរុញ​ការលូតលាស់​របស់​ស្បែក​ឱ្យ​ក្មេង​។​

​ស៊ុប ឆៃថាវ សាច់គោ​

​នេះ​គឺជា​ស៊ុប​ត្រជាក់​សាមញ្ញ​ដែល​ផ្តល់​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​សុខភាព​។ ឆៃថាវ មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​ប្រព័ន្ធ​ផ្លូវដង្ហើម​ដូចជា ចរាចរ​ឈាម បំបាត់​ការ​ក្អក សម្រស់​ស្បែក ក៏ដូចជា​ការ​សម្រក​ទ​ម្ង​ន់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​នៃ​គ្រឿងផ្សំ​ដូចជា​សាច់គោ ឆៃថាវ និង​ការ៉ុត អ្នកនឹង​អាច​ចម្អិនម្ហូប​ដែលមាន​ជីវជាតិ​ខ្លាំង ជួយ​កាត់​បន្ថយកំដៅ និង​បន្សុទ្ធ​រាងកាយ​នៅ​ថ្ងៃ​ក្តៅ​។​

​ស៊ុប​ននោង​ជាមួយ​លៀស​សមុទ្រ​

​ក្នុង​សមាសធាតុ​អាហារូបត្ថម្ភ​នៃ​លៀស​សមុទ្រ គឺជា​អាហារ​សម្បូរ​ដោយ​ផូស្វ័រ ប្រូតេអ៊ីន វីតាមីន A, C, ជាតិ​ដែក​, ស័ង្កសី​… ទាំងនេះ​គឺជា​សារធាតុចិញ្ចឹម​ដែល​ល្អ​សម្រាប់​សុខភាព​។ ជាពិសេស ដោយសារ​បរិមាណ​ជាតិ​ដែក​ក្នុង​លៀស​សមុទ្រ​មាន​ច្រើនជាង​សាច់គោ វា​មាន​ជីវជាតិ​ច្រើន ស័ក្តិសម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​អ្នកជំងឺ​ដែល​ត្រូវការ​បំប៉ន​។ ការទទួល​ទាន​ស៊ុប​នេះ​ល្អ​សម្រាប់​សុខភាព និង​បំពេញបន្ថែម​សារធាតុចិញ្ចឹម​ក្នុង​ឈាម​ដែល​ល្អ​សម្រាប់​សុខភាព​។​

​ស៊ុប​ននោង និង​លៀ​សមុទ្រ​ក្នុង​ចាន​តែមួយ មាន​ទាំង​ត្រជាក់ និង​មាន​ជីវជាតិ ព្យាបាល​ក្អក និង​ផ្តាសាយ និង​ជួយ​ភ្ញោ​ច​រសជាតិ ធ្វើឱ្យ​ញ៉ាំ​កាន់តែ​ឆ្ងាញ់​។​

​ស៊ុប​ត្រឡាច ជាមួយ​ស្លឹក​ខ្ទឹម​

​យោងទៅតាម​ឱសថ​បុរាណ ស៊ុប​ត្រឡាច​ដែល​ចម្អិន​ជាមួយ​ស្លឹក​ខ្ទឹម​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ការ​ក្អក ផ្តាសាយ និង​គ្រុនក្តៅ​ផងដែរ​។ ក្រៅពីនេះ ផ្លែ​ត្រឡាច​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ច្រើន វា​ផ្សំ​ជាមួយ​ស្លឹក​ខ្ទឹម​នឹង​ល្អ​សម្រាប់​កាត់បន្ថយ​គ្រុនក្តៅ និង​ផ្តាសាយ​។ ជាមួយគ្នានេះដែរ មុខម្ហូប​នេះ​ក៏​ល្អ​សម្រាប់​ប៉ូវ​កំលាំង​ឈាម​សម្រាប់​អ្នក​ដែលមាន​បញ្ហា​វិលមុខ​ផងដែរ​។​

​ស៊ុប​សា​រ៉ា​យ​សមុទ្រ​

​ស៊ុប​សា​រ៉ា​យ​សមុទ្រ​មាន​មុខងារ​ជីវសាស្ត្រ​ជាច្រើន​ដូចជា កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម គ្រប់គ្រង​ប្រព័ន្ធ​ការពារ​រាងកាយ ប្រឆាំង​កំណក​ឈាម ប្រឆាំង​ដុំ​សាច់ បន្សាប​ជាតិពុល និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ប្រសិនបើ​ស្ត្រី​ទទួលទាន​សា​រ៉ា​យ​សមុទ្រ​ជា​ទៀងទាត់ ពួកគេ​អាច​បង្កើន​ការ​ស្រូបយក​អ៊ីយ៉ូត ការពារ និង​ព្យាបាល​ពក​ក​ដែល​កំពុង​ចរាចរ​។​

​លើសពីនេះ សមាសធាតុ​អាហារូបត្ថម្ភ​នៃ​សា​រ៉ា​យ​សមុទ្រ​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត និង​ជាតិ​សរសៃ​ច្រើន ដែល​អាច​ជម្រះ​កូ​ឡេ​ស្តេ​រ៉ុល​នៅលើ​ជញ្ជាំង​សរសៃឈាម សម្រួល​ដល់​ការរំលាយ​អាហារ និង​ជំរុញ​ការបញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​។ ដូច្នេះ អ្នក​ដែលមាន​ជំងឺ​ស្លេកស្លាំង វិលមុខ កុំ​ព្រងើយកន្តើយ​ចំពោះ​ស៊ុប​នេះ​។​

​ស៊ុប​ឆ្អឹងជំនីរ​ជ្រូក ល្ពៅ​

​ស៊ុប​ឆ្អឹងជំនីរ​ជ្រូក​នេះ​មាន​ជីវជាតិ​ច្រើន ហើយ​ត្រូវបាន​មនុស្ស​ជាច្រើន​ចូលចិត្ត ដោយ​ផលិតឡើង​ដោយ​គ្រឿងផ្សំ​សាមញ្ញ និង​ងាយស្រួល​រក​។ ស៊ុប​នេះ​មាន​រសជាតិ​ផ្អែម​ត្រជាក់​ពី​ល្ពៅ​។ លើសពីនេះ ស៊ុប​នេះ​ក៏​ជួយ​លើកកម្ពស់​សុខភាព​ល្អ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ស្លេកស្លាំង​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង