Join with Health.com.kh on Telegram

​នៅពេល​ដែល​ស្ត្រី​មាន​គភ៌​ទៅដល់​មន្ទីរពេទ្យ​ពេល​សម្រាល​ទារក គ្រូពេទ្យ​នឹង​ប្រាប់​ស្ត្រី​នោះ​ឱ្យ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​ជាជាង​ការ​គេង​ផ្ងារ​។ មូលហេតុ​នោះ​គឺ ប្រសិនបើ​អ្នក​គេង​ផ្ងារ ទារក​អាច​នឹង​សង្កត់​សរសៃឈាម​ធំ​ក្រោម​បេះដូង ដែល​ឆ្លងកាត់​ក្រោម​ស្បូន​។ ក្នុងពេល​សម្រាល ការ​កន្ត្រាក់​អាច​នឹង​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​ទារក និង​ការ​សង្កត់​លើ​សរសៃឈាម​នោះ នឹង​កាន់តែ​កាត់បន្ថយ​លំហូរ​ឈាម​។​

​ ​ទារក​ដែល​មាន​សុខភាព​ល្អ​អាច​អត់ធន់​នឹង​ស្ថានភាព​នេះ​ដោយ​គ្មាន​ការពិបាក​ឡើយ ជា​ពិសេស​ប្រសិនបើ​នៅពេល​មិន​ទាន់​សម្រាល​។ ដូច្នេះ​អ្នក​មិនចាំបាច់​ព្រួយបារម្ភ​ក្នុងការ​គេង​ផ្ងារ​នោះទេ​។​