​វា​មិនមែន​គ្រាន់តែ​ស្តាប់​តន្ត្រី​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ត្រចៀក​អ្នកមាន​ហានិភ័យ​នោះទេ​។ ការជក់បារី កង្វះ​លំ​ហាត់ប្រាណ ឬ​សុខភាព​មាត់​មិនល្អ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ស្តាប់​មិនលឺ​ផងដែរ​។​

​ប្រើ​សំឡី​ត្បាល់​

​មនុស្ស​មួយចំនួន​មាន​ទម្លាប់​ប្រើ​សំឡី​ដើម្បី​ត្បាល់​ត្រចៀក​។ ទោះជា​យ៉ាងណាក៏ដោយ មានតែ​ផ្នែក​តូច​មួយ​នៃ​អាច់​ត្រចៀក​ប៉ុណ្ណោះ​ដែល​អាច​ត្រូវបាន​យកចេញ ហើយ​អាច់​ត្រចៀក​ដែល​នៅសល់​នឹង​ត្រូវបាន​រុញ​ចូលទៅក្នុង​ជ្រៅ​។ ការប្រើ​សំឡី​ម្តង​ហើយ​ម្តងទៀត​អាច​បណ្តាលឱ្យ​អាច់​ត្រចៀក​កាន់តែ​ច្រើនឡើង ៗ ដែល​រារាំង​ការបញ្ជូន​សំឡេង​។ នេះ​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា​អ្នក​ដូចជា​ស្តាប់​មិនសូវ​លឺ​។

​ផឹកស្រា​ច្រើនពេក​

​យោងតាម​អ្នកជំនាញការ​ផឹកស្រា​ក្នុង​កម្រិត​មធ្យម​គឺ​ល្អ​សម្រាប់​បេះដូង និង​រាងកាយ​។ ទោះជា​យ៉ាងណាក៏ដោយ នៅពេលដែល​ទទួលទាន​ច្រើនពេក ជាតិ​អាល់កុល​បណ្តាលឱ្យមាន​ហានិភ័យ​នៃ​ជំងឺ​ជា​បន្តបន្ទាប់​។ ការ​ផឹកស្រា​ច្រើនពេក​បំផ្លាញ​ការ​ស្តាប់ ពីព្រោះ​បរិមាណ​នៃ​ជាតិ​អាល់កុល​ក្នុង​ឈាម​បំផ្លាញ​កោសិកា​នៃ​ការ​ស្តាប់​នៅក្នុង​រន្ធ​ត្រចៀក​។ លើសពីនេះទៅទៀត ជាតិ​អាល់កុល​ក៏​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រដាសត្រចៀក​ផងដែរ​។​

​ខ្ជិល​ហាត់ប្រាណ​

​ភាព​អសកម្ម​ប៉ះពាល់​ដល់​សុខភាព​ទូទៅ និង​ការ​ស្តាប់ ជាពិសេស​។ ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​ទូទៅ​មួយ​ដែល​បណ្តាលមកពី​ភាព​អសកម្ម អាច​នាំឱ្យ​បាត់បង់​ការ​ស្តាប់ ពីព្រោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ធ្វើឱ្យ​ខូច​សរសៃឈាម និង​សរសៃប្រសាទ​ដែល​ពាក់ព័ន្ធ​នឹង​ត្រចៀក​។​

​ការប៉ះពាល់​នឹង​សំលេង​រំខាន​ញឹកញាប់​

​ការ​ស្តាប់​តន្ត្រី​ខ្លាំងៗ​ដោយ​ប្រើ​កាស ឬ​ទៅ​ក្លឹប និង​កម្មវិធី​ជប់លៀង​ជាប្រចាំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ត្រចៀក​របស់​អ្នក​។ ប្រសិនបើ​អ្នក​ត្រូវបាន​ប៉ះពាល់​នឹង​សំឡេង​រំខាន​លើសពី 85​ដេស៊ីបែល សម្រាប់​ហេតុផល​ការងារ ដូចជា​ការធ្វើការ​លើ​ការដ្ឋាន​សំណង់ ឬ​ត្រូវបាន​ប៉ះពាល់​នឹង​សំឡេង​រំខាន​ចរាចរណ៍​ជាប្រចាំ វា​ក៏បង្ក​គ្រោះថ្នាក់​ដល់​ត្រចៀក​របស់​អ្នក​ផងដែរ​ក្នុង​រយៈពេល​វែង​។​

​ប្រសិនបើ​កន្លែង​ជុំវិញ​របស់​អ្នកមាន​សំលេង​រំខាន សូម​ប្រើ​កម្មវិធី​នៅលើ​ទូរ​សព្ទ​របស់​អ្នក​ដែល​អាច​វាស់​ស្ទង់ ដេស៊ីបែល ពិនិត្យ​កម្រិត​សំលេង​រំខាន និង​ពាក់​កាស​ស្តាប់​ត្រចៀក ប្រសិនបើ​សំលេង​លឺ​ខ្លាំង​ជាង 85​ដេស៊ីបែល ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក​។​

​សំឡេង​ខ្លាំងពេក​

​ជាការ​ពិតណាស់ អ្នក​នឹងមាន​បញ្ហា​ក្នុងការ​ស្តាប់ ប្រសិនបើ​អ្នក​ស្តាប់​សំឡេង​ខ្លាំងៗ​ជាប្រចាំ​។ ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក សូម​បិទ​តន្ត្រី ហើយ​ចាត់វិធានការ​ការពារ​ត្រចៀក ដូចជា​ការប្រើ​ប្រដាប់​ដោត​ត្រចៀក ប្រសិនបើ​អ្នក​ត្រូវ​ធ្វើការ​ក្នុង​បរិយាកាស​ដែលមាន​សំលេង​រំខាន​ខ្លាំង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង