Join with Health.com.kh on Telegram

តើ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​កូន​របស់ខ្ញុំ​ទល់លាមក​?
កូន​របស់​អ្នក​ប្រហែលជា​អាច​មានការ​ទល់លាមក​ហើយ​ប្រសិនបើ​គេ​មាន​បញ្ហា​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​៖
•​ ​ជុះ​តិច​ជាង​ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​
•​ ​លាមក​ឡើង​រឹង​ ស្ងួត​ និង​មិនធំៗ​
•​ ​មានការ​ពិបាក​ក្នុង​ការ​ជុះ​

សំរាប់​ក្មេង​ខ្លះ​ វា​គឺជា​ការ​ធម្មតា​ទេ​ក្នុង​ការ​ដែល​ការ​បន្ទោបង់​ម្តងៗ​មាន​រយៈពេល​យូរ​ ។​ ខណៈ​ពេល​ដែល​កូន​របស់​អ្នក​មានការ​ទល់លាមក​ ឬ​មិន​មាន​ គឺ​អាស្រ័យ​ទៅ​លើ​ថា​តើ​គេ​ជា​ធម្មតា​មានការ​បន្ទោ​របង់​ប៉ុន្មាន​ដង​ ហើយ​តើ​ការ​បន្ទោបង់​ម្តងៗ​មានការ​ងាយស្រួល​ដែរ​ឬទេ​?​ ប្រសិនបើ​លាមក​មាន​លក្ខណៈ​ទន់​ ឬ​ងាយស្រួល​ជុះ​ ហើយ​មិនសូវ​ជុះ​ច្រើន​ដង​ គឺ​មិន​មាន​បញ្ហា​ទេ​ ។​ ប្រសិនបើ​រឹង​ និង​ពិបាក​ជុះ​ កូន​របស់​អ្នក​អាច​នឹង​មានការ​ទល់លាមក​ហើយ​ ។​ ប្រសិនបើ​កូន​របស់​អ្នក​មានការ​ពិបាក​ជាមួយនឹង​ការ​ទល់លាមក​ ឬ​មានការ​ទល់លាមក​នេះ​ច្រើន​ជាង​ ២​ស​ប្តា​ហ៍​ មាន​ន័យ​ថា​វា​ជា​ការ​ទល់លាមក​រ៉ាំរ៉ៃ​ហើយ​ ។​

តើ​អ្វី​ដែល​ធ្វើ​អោយ​មានការ​ទល់លាមក​កើតឡើង​?
ការ​ទល់លាមក​ច្រើន​កើត​នៅ​ពេល​ដែល​កូន​របស់​អ្នក​មិន​បាន​ផឹង​ទឹក​ ទឹកដោះគោ​ ឬ​ទឹក​ផ្សេងៗ​ទៀត​មិន​បាន​គ្រប់គ្រាន់​ ឬ​មិន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ ។​ ជាតិ​សរសៃ​អាច​រកបាន​នៅ​ក្នុង​អាហារ​ធ្វើ​អំពី​គ្រាប់​ធុញ្ញ​ជាតិ​ ផ្លែ​ឈើ​ និង​បន្លែ​ ។​ ប្រសិនបើ​កូន​របស់​អ្នក​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ស្ករ​ច្រើន​ គេ​ប្រហែលជា​មិន​អាច​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ទេ​ ដែល​នេះ​ជា​បញ្ហា​ធ្វើ​អោយ​មានការ​ទល់លាមក​ ។​

ជំងឺ​ទល់លាមក​ក៏​ប្រហែលជា​ចាប់ផ្តើម​នៅ​ពេល​ដែល​អ្នកធ្វើការ​ផ្តាច់​ការ​បៅ​ទឹកដោះ​ ឬ​អោយ​កូន​របស់​ប្រើ​ម្សៅ​ទឹកដោះគោ​ ឬ​ទឹកដោះគោ​ជំនួស​វិញ​ និង​ពេល​ដែល​អ្នក​ត្រូវការ​អោយ​កូន​របស់​អ្នករៀន​បរិភោគ​អាហារ​រឹង​ ។​ ពេល​ខ្លះ​ការ​ទល់លាមក​កើតឡើង​ក្រោយ​ពេល​ដែល​កូន​របស់​អ្នកមាន​ជំងឺ​ ឬ​ប្រើ​ថ្នាំ​ ។​ អ្នក​មិន​គួរ​ណា​មានការ​បារម្ភ​នោះ​ទេ​ ប្រសិនបើ​កូន​របស់​អ្នក​មានការ​ទល់លាមក​ក្នុង​រយៈពេល​ខ្លី​ ។​ ការ​ទល់លាមក​ជា​ធម្មតា​តែងតែ​កើត​ទៅ​លើ​កូន​ក្មេង​ ហើយ​ក៏​ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​ ។​

ក្មេងៗ​ដែល​មានការ​ទល់លាមក​ជា​រ៉ាំរ៉ៃ​ ច្រើន​តែ​មិន​ដែល​មានការ​ចង់​បត់ជើង​នោះ​ទេ​ ។​ កូន​របស់​អ្នក​ប្រហែលជា​មិន​ចង់អោយ​មានការ​រំខាន​នូវ​ការ​លេង​របស់​គេ​ដោយសារ​ការ​បត់ជើង​នោះ​ទេ​ ឬ​ប្រហែលជា​គេ​ខ្លាច​ ឬ​មានការ​សើចចំអក​ក្នុង​ការ​សុំ​គ្រូ​ទៅ​បត់ជើង​ ឬ​ប្រើ​បន្ទប់ទឹក​សាធារណៈ​ ។​ នៅ​ពេល​ដែល​ក្មេង​ចេញ​តែ​គេចវេស​ពី​ការ​បត់ជើង​ លាមក​នឹង​ផ្តុំ​ឡើងៗ​នៅ​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម​ ។​ លាមក​នោះ​នឹង​ទៅ​ជា​ធំ​ទៅៗ​ និង​កាន់តែ​រឹង​ទៅៗ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​ឈឺចាប់​ក្នុង​ពេល​ជុះ​ម្តងៗ​ និង​ធ្វើ​ក្មេង​ចេះ​តែ​មិន​ចង់​ជុះ​ ។​

តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ប្រសិនបើ​កូន​របស់ខ្ញុំ​ទល់លាមក​?
មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​ដូច​ជា​៖
•​ ​របប​អាហារ​៖​ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​អោយ​ទឹក​កូន​របស់​អ្នក​ផឹក​អោយ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​ ។​ ប្រសិនបើ​កូន​របស់​អ្នក​កំពុង​បរិភោគ​គ្រាប់​ធុញ្ញ​ជាតិ​ អ្នក​អាច​បន្ថែម​នូវ​ទឹក​ផ្លែ​ Prune​ បន្តិច​បាន​ ។​ ប្រសិនបើ​អ្នក​មានកូន​ដែល​ធំ​ហើយ​ ត្រូវ​ប្រាកដ​ថា​ គេ​កំពុង​តែ​បរិភោគ​ទឹកបាន​ច្រើន​ហើយ​ ។​ អ្នក​ក៏​អាច​អោយ​ពួក​គេ​បន្ថែម​នូវ​ទឹក​ផ្លៃ​ Prune​ ផ្លែ​ឈើ​ និង​បន្លែ​ដើម្បី​បង្កើន​ជាតិ​សរសៃ​នៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ​ និង​អាច​អោយ​ពួក​គេ​មានការ​ជុះ​ស្រួល​ ។​ ចូរ​ចៀសវាង​ការ​អោយ​ស្ករ​គ្រាប់​ និង​ស្ករ​ផ្សេងៗ​ ។​
•​ ​ទំលាប់​នៃ​ការ​បន្ទោ​របង់​៖​ ចូរ​បង្រៀន​កូន​របស់​អ្នក​អោយ​ចូល​បន្ទប់ទឹក​នៅ​ពេល​ដែល​ពួក​គេ​ចង់​បត់ជើង​ ។​ អ្នក​អាច​ជួយ​កូន​របស់​អ្នក​អោយ​មានការ​បត់ជើង​អោយ​បាន​ទៀងទាត់​ដោយ​អោយ​គេ​អង្គុយ​លើ​បង្គន់​ អោយ​បាន​រយៈ​ ១០​នាទី​ជា​រៀងរាល់ថ្ងៃ​ ក្រោយ​ពេលបាយ​រួច​ ។​ ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​អាច​អង្គុយបត់ជើង​បាន​លើ​ចាន​បង្គន់​ ។​ក្នុង​ពេល​ដែល​កូន​របស់​អ្នក​កំពុង​អង្គុយ​នៅ​លើ​បង្គន់​ អ្នក​ប្រហែលជា​អាច​អោយ​កូន​របស់​អ្នក​អាន​សៀវភៅ​ ឬ​ស្តាប់​វិទ្យុ​ទៀត​ផង​ ។​
•​ ​ថ្នាំ​៖​ ថ្នាំ​បន្ទុន​លាមក​ជា​ច្រើន​អាច​ប្រើ​បាន​សំរាប់​ព្យាបាល​បញ្ហា​ទល់លាមក​លើ​កូន​ក្មេង​ ។​ ជំរើស​នៃ​ការ​ប្រើ​ថ្នាំ​បន្ទុន​លាមក​វា​ផ្អើ​ក​ទៅ​លើ​អាយុ​របស់​ក្មេង​ និង​ភាព​ធ្ងន់ធ្ងរ​របស់​ការ​ទល់លាមក​ ។​

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​ណា​ដែល​ល្អ​សំរាប់​កូន​របស់​អ្នក​ប្រើ​ ។​
ប្រសិនបើ​ការ​ទល់លាមក​កូន​របស់​អ្នក​មិន​មានការ​ធូ​ស្រាល​ទេ​ ឬ​អ្នក​គិត​ថា​កូន​របស់​អ្នក​មានការ​ទល់លាមក​រ៉ាំរ៉ៃ​ ចូរ​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ទៅ​ ។​ ការ​ទល់លាមក​អាច​ពេល​ខ្លះ​ជា​សញ្ញា​របស់​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ជាង​ ។​

តើ​គ្រូពេទ្យ​អាច​ធ្វើ​អ្វី​បាន​ទៅ​ប្រសិនបើ​កូន​របស់ខ្ញុំ​មានការ​ទល់លាមក​?
គ្រូពេទ្យ​នឹង​សួរ​អ្នក​អំពី​របៀបរបប​នៃ​ការ​បន្ទោ​របង់​របស់​គេ​ ។​ អ្នក​អាច​ជួយ​គ្រូពេទ្យ​បាន​តាម​រយៈ​បង្កើត​ជាតា​រាង​នៃ​ការ​បន្ទោ​របង់​របស់​កូន​អ្នក​ ។​ អាច​គួរតែ​ធ្វើ​ដូច​ជា​៖
•​ ​ពេល​ដែល​គេ​អង្គុយ​លើ​បង្គន់​
•​ ​ការ​អង្គុយ​លើ​បង្គន់​យូរ​ប៉ុណ្ណា​
•​ ​លាមក​គេ​មាន​សភាព​ដូច​ម្តេច​
•​ ​មាន​ដី​នៅ​ក្នុង​ខោ​របស់​គេ​

វា​ក៏​ជា​រឿង​សំខាន់​ដែល​ក្នុង​ការ​កត់ចំណាំ​នូវ​ការ​ប្រែប្រួល​ដែល​មិនធម្មតា​ទៅ​លើ​លាម​កកូន​របស់​អ្នក​ ឬ​អត្ត​ចរិត​របស់​វា​ ។​ អ្វី​ដែល​ត្រូវ​មើល​មាន​៖
•​ ​លាមក​មាន​ទំហំ​ធំៗ​
•​ ​លាមក​រឹងៗ​
•​ ​មាន​គ្រាប់​ឈាមក្រហម​តូចៗ​នៅ​លើ​ក្រដាសអនាម័យ​ក្រោយ​ពី​កូន​របស់​អ្នក​ជុះ​រួច​
•​ ​ឈឺពោះ​
•​ ​អត់ឃ្លាន​បាយ​
•​ ​យំ​ ឬ​ស្រែក​ខ្លាំង​ពេល​បត់ជើង​
•​ ​មិន​ចង់​ចូល​បង្គន់​
គ្រូពេទ្យ​នឹង​ពិនិត្យ​កូន​របស់​អ្នក​

ការ​ពិនិត្យ​ផ្នែក​រាង​កាយ​ប្រហែលជា​ពិនិត្យ​ដល់​ Rectum​ របស់​គេ​ទៀត​ផង​ ។​ គ្រូពេទ្យ​ប្រហែលជា​អោយ​ធ្វើការ​ថតកាំរស្មីអ៊ិច​ លើ​ពោះ​របស់​ក្មេង​ ។​ ប្រសិនបើ​ការ​ទល់លាមក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ការ​ប្រើ​ Enema​ ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​យក​លាមក​ចេញពី​ពោះវៀន​ ។​ Enema​ គឺជា​ដំនើរការ​ដែល​ប្រើ​ជាតិ​ទឹក​បាញ់​ចូល​ទៅ​ក្នុង​ Rectum​ ។​ Enema​ នេះ​អាច​ជួយ​អោយ​លាមក​មាន​ភាព​ទន់​ និង​អាច​រួច​ផុត​ពី​ការ​ទល់លាមក​ធ្ងន់ធ្ងរ​ ។