ការ​សង្កេត​មួយ​បាន​បញ្ជាក់​អោយ​ដឹង​ថា​ មាន​ឪពុក​ម្តាយ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​មានការ​យល់​ដឹង​អំពី​តួរ​នាទី​ របស់​ពួក​គេ​ក្នុង​ការ​បញ្ឈប់​ការ​រាលដាល​របស់​ជំ​ងឹ​ឆ្លង​ដែល​បណ្តាល​មក​ពី​ការ​ទៅ​មុជទឹក​កម្សាន្ត​តាម​អាង​ហែល​ទឹក​ ។​​របាយការណ៍​បង្ហាញ​ថា​ជា​រៀង​រាល់​ឆ្នាំ​ មាន​កុមារ​លើស​ពី​ ១០០០០​នាក់​ក្នុង​សហរដ្ឋអាមេរិក​មាន​ជំងឺឆ្លង​ ដោយសារ​តែ​ឈ្លក់​ឬ​ផឹកទឹក​នៅ​តាម​កន្លែង​ហែល​ទឹក​ ។​

ការ​ដែល​កូនៗ​ងូតទឹក​មុន​ពេល​ដែល​ពួក​គេ​លេង​ទឹក​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺឆ្លង​ ។​ប៉ុន្តែ​ប្រការ​នេះ​ហាក់បីដូចជា​មាន​កង្វះខាត​នៃ​ការ​យល់​ដឹង​អំពី​របៀប​ធម្មតាៗ​តែ​មាន​សុវត្ថិភាព​ នេះ​បើ​យោង​ទៅ​តាម​ ការ​ប្រមូល​មតិ​ពី​ការ​សាកសួរ​អ្នកជំងឺ​ និង​ធ្វើ​ឡើង​ដោយ​ សាកលវិទ្យាល័យ​ Michigan​ C.S.​ Mott​ Children’s​ Hospital​ ។​

“​មាន​ឪពុក​ម្តាយ​ប្រមាណ​ ៦៤​ភាគរយ​មាន​អារម្មណ៍​ថា​ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សំរាប់​កូនៗ​របស់​ពួក​គេ​ កុំអោយ​ផឹកទឹក​នៅ​ឯ​កន្លែង​ហែល​ទឹក​កម្សាន្ត​ ហើយ​មាន​តែ​ឪពុក​មា្ត​យ​ ២៦​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​អារម្មណ៍​ថា​ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អោយ​កូនៗ​របស់​ពួក​គេ​ងូតទឹក​អោយ​ហើយ​មុន​នឹង​ហែល​ទឹក​លេង​។​”​ នេះ​បើ​តាម​សំដី​របស់​លោក​វេជ្ជបណ្ឌិត​ Matthew​ Davis​ នាយក​ប្រតិបត្តិ​នៃ​ការ​ស្រង់​មតិ​ និង​ជា​សាស្ត្រាចារ្យ​រង​ក្នុង​ការ​វាយតំលៃ​ និង​ស្រាវជ្រាវ​សុខភាព​កូន​ក្មេង​ នៅ​សាលា​វេជ្ជសាស្ត្រ​ ប្រាប់​ទៅ​សារ​ព័ត​មាន​សាកលវិទ្យាល័យ​មួយ​ ។​

គាត់​បាន​កត់ចំនាំ​ថា​ “​ឪពុក​ម្តាយ​ជា​ច្រើន​ហាក់បីដូចជា​យល់​ដឹង​ច្រើន​អំពី​ការ​ប្រឈម​មុខ​របស់​កូនៗ​ គាត់​ទៅ​នឹង​ទឹក​ដែល​មាន​មេរោគ​ ប៉ុន្តែ​មាន​តែ​ឪពុក​ម្តាយ​តិចតួច​ណាស់​ដែល​ធ្វើ​តាម​ជំ​ហ៊ាន​ សំខាន់ៗ​ ក្នុង​ការ​ការពារ​ និង​ធ្វើ​អោយ​មនុស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ ។​”
តាម​ការ​សង្កេត​លើ​ឪពុក​ម្តាយ​ដែល​មានកូន​រៀន​ក្នុង​សាលា​បឋម​សិក្សា​ ក៏​បាន​រក​ឃើញ​ដែរ​ថា​ ឪពុក​ម្តាយ​ ២៨​ភាគរយ​មាន​អារម្មណ៍​ថា​ បុគ្គលិក​យាម​នៅ​កន្លែង​ហែល​ទឹក​តែឯង​គឺ​អាច​ទទួលខុសត្រូវ​ក្នុង​ការ​ការពារ​ជំងឺ​បាន​ ចំនែកឯ​ឪពុក​ម្តាយ​ ៦៥​ភាគរយ​ទៀត​ជឿ​ថា​ វា​គឺជា​ការ​ចែករំលែក​នូវ​ការ​ទទួលខុសត្រូវ​រវាង​ឪពុក​ម្តាយ​ និង​បុគ្គលិក​យាម​នៅ​ឧ​ស្យា​ន​ទឹក​ ។​

លោក​ Davis​ បាន​និយាយ​ថា​ “​ការ​ស្រង់​មតិ​នេះ​បង្ហាញ​ថា​ ឪពុក​ម្តាយ​មួយ​ចំនួន​តូច​ពិតជា​មានការ​យល់​ដឹង​ច្បាស់លាស់​អំពី​តួរ​នាទី​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ជំងឺឆ្លង​ដែល​បណ្តាល​មក​ពី​ឧ​ស្យា​ន​ទឹក​ ។​”​

លោក​បាន​ពន្យល់​ថា​ “​ការ​ណែនាំ​ (​ងូតទឹក​មុន​ពេល​ទៅ​លេង​ឧ​ស្យា​ន​ទឹក​)​ នៅ​ឧ​ស្យា​ន​ទឹក​គ្រប់​ទីកន្លែង​ត្រូវ​តែ​មាន​ ។​ ការ​ងូតទឹក​គឺជា​វិធី​ធម្មតាៗ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​នៃ​ការ​រាលដាល​របស់​មេរោគ​ រួម​ទាំង​មេរោគ​មួយ​ចំនួន​ដូច​ជា​ Cryptosporidium​ ដែល​វា​មិន​អាច​សំលាប់​បាន​ដោយសារ​កំរិត​ថ្នាំ​ Chlorine​ នោះ​ទេ​ ។​ នៅ​ពេល​ដែល​ឪពុក​ម្តាយ​ទាំងអស់​អោយ​កូន​របស់​ពួក​គេ​លេង​ក្នុង​ឧ​ស្យា​ន​ទឹក​ ដោយ​មិន​មានការ​ងូតទឹក​ជំ​រះ​កាយ​ទេ​ ពួក​គេ​ប្រហែលជា​ធ្វើការ​ប្រឈម​មុខ​នឹង​ជំងឺឆ្លង​ទៅ​មនុស្ស​ឯទៀត​មានការ​កើនឡើង​ ។​”

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង