ការហូរទឹករំអិលចេញពីទ្វារមាសប្រហែលមិនមែនជាអត្ថបទដែលមានប្រជាប្រិយភាពក្នុងការយកមក និយាយគ្នានោះទេ ប៉ុន្តែអ្នកប្រហែលជាចង់ដឹងថាតើវាពិតជាដើរតួរសំខាន់មែនក្នុងការបំពេញមុខងាររបស់ប្រព័ន្ធប្រដាប់បន្តពូជរបស់ស្ត្រី ។

ទឹកដែលហៀរចេញបានមកពីការស្លាប់របស់កោសិការ និងបាក់តេរីនៅខាងក្នុងក្រពេញទ្វាមាស និងមាត់ស្បូន ។ ការធ្វើដូច្នេះគឺដើម្បីអោយមាត់ស្បូនស្អាត និងការពារកុំអោយមានឆ្លងជំងឺ ។
ភាគច្រើននៃការហៀរទឹកចេញពីទ្វាមាស គឺជាដំនើរមួយដែលប្រក្រតីល្អទេ ។ ក្នុងនោះដែរវាក៏មានភាពខុសៗគ្នារវាងស្ត្រីមួយចំនួន ហើយពណ៌ទឹកដែលចេញមកធម្មតាអាចជាពណ៌ថ្លា ឬសបែបទឹកដោះគោ ដោយយោងទៅតាមពេលវេលានៃការមករដូវរបស់ពួកគេ ។ អ្នកប្រហែលជាធ្វើការកំណត់ចំនាំបាននូវការប្រែប្រួលបន្តិចបន្ទួចនៃបរិមាណនៃទឹកដែលចេញមក និងក្លិនរបស់វា ។ ឧទាហរណ៍ថា មានការហូរទឹកចេញមកកាន់តែច្រើន ប្រសិនបើអ្នកស្ថិតក្នុងពេល Ovulating (ដំនើរការនៃការផ្ទុះបែកនៃមេជីវិតញីចេញពី Ovary ចូលទៅក្នុងដៃស្បូន) បំបៅដោះកូន ឬមានសំរើបនៃការរួមភេទ ។
ចំពោះក្លិនប្រហែលជាមានភាពខុសគ្នាៗ ប្រសិនបើអ្នកជាមនុស្សមានផ្ទៃពោះ ឬពុំមានអនាម័យផ្ទាល់ខ្លួន ។
មិនមែនការប្រែប្រួលទាំងឡាយខាងលើធ្វើអោយអ្នកមានការព្រួយបារម្ភនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកគួរតែធ្វើការកត់សំគាល់ គឺនៅពេលដែលមានការរមាស់ ឬក្រហាយនៅក្នុងទ្វាមាស ព្រោះថាវាជាសញ្ញានៃការឆ្លងជំងឺ ឬបញ្ហាជំងឺផ្សេងៗទៀត ។
តើអ្វីដែលធ្វើអោយការធ្លាក់សចេញពីទ្វាមាសមិនធម្មតា?
គ្រប់ពេលនៃការប្រែប្រួលនៃតុល្យភាពរបស់បាក់តេរីធម្មតានៅក្នុងទ្វាមាស អាចធ្វើអោយទឹកដែលហូរចេញមានការប្រែប្រួលដែល ដូចជា ក្លិន ពណ៌ ឬសមាសធាតុរបស់វា ។
បញ្ហាខាងក្រោមនេះគឺសុទ្ធតែ អាចធ្វើអោយតុល្យភាពក្នុងទ្វាមាសរបស់អ្នកអតុល្យភាព៖
• ប្រើថ្នាំ Antibiotic ឬ Steroid
• មានជំងឺទ្វារមាស Bacterial Vaginosis (ទ្វាមាសមានជំងឺដែលបង្កឡើងដោយបាកតេរី ហើយច្រើនកើតទៅលើស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលមានដៃគូររួមភេទច្រើន )
• ប្រើថ្នាំពន្យាកំនើត
• មហារីកមាត់ស្បូន
• ជំងឺ Chlamydia ឬជំងឺប្រមេះទឹកបាយ ដែលវាជាជំងឺឆ្លងក្នុងពេលរួមភេទ (Sexually Transmitted Infections, STI)
• ជំងឺទឹកនោមផ្អែម
• ការងូតទឹកសំអាតទ្វាមាស ដោយប្រើសាប៊ូ ជែល ទឹកអប់ ឬរបស់ដែលធ្វើអោយមានពពុះ
• មានជំងឺនៅក្នុងអាងត្រគៀកក្រោយពេលវះកាត់ហើយ
• ជំងឺរលាកនៅក្នុងអាងត្រគៀក
• មានជំងឺ Trichomoniasis ជាជំងឺបង្កឡើងដោយពពួកបារ៉ាស៊ីត ហើយជាធម្មតាច្រើនតែកើតនៅពេលដែលរួមភេទដោយមិនប្រើស្រោមអនាម័យ
• ទ្វារមាសទ្រោមស្វិត ដែលមានជញ្ជាំងរបស់ទ្វាមាសទៅជាស្តើង និងស្ងួត ក្នុងអំឡុងពេល អស់រដូវ
• រលាកទ្វាមាស
• កើតមានជំងឺផ្សិត
ប្រភេទនៃភាពមិនធម្មតានៃការធ្លាក់សតាមទ្វាមាស និងមូលហេតុរបស់វា
ព័ណត្នោត ឬដូចឈាម: ជាការដែលមករដូវមិនទៀងទាត់ មិនសូវមករដូវ ឬមហារីកមាត់ស្បូន ឬភ្នាសខាងក្នុងរបស់ស្បូន ហូរឈាមតាមទ្វាមាសមិនធម្មតាឈឺនៅក្នុងអាងត្រគៀក
ពណ៌លឿង ឬល្អក់ : ជាជំងឺប្រមេះទឹកបាយ មានហូរឈាមក្នុងចន្លោះពេលមករដូវ និងមានការលេចនោមឯងៗ
មានពពុះលឿងៗ ឬបៃតង រួមទាំងក្លិនស្អុយ : ជាជំងឺ Trichomoniasis ឈឺ និងរមាស់ក្នុងពេលបត់ជើងតូច
ព័ណផ្កាឈូក : ជាការធ្លាក់នៃភ្នាសខាងក្នុងរបស់ស្បូនក្រោយពេលសំរាលកូនរួច
ខាប់ៗ ព័ណសរ ក្លិនដូចហ្វ្រូម៉ា : ជំងឺផ្សិត ហើម និងឈឺជុំវិញបបេរបស់ទ្វាមាស រមាស់ ឈឺខ្លាំងក្នុងពេលរួមភេទ
ពណ៌សរ ប្រផេះ ឬលឿងរួម ទាំងក្លិនដូចឆ្អាបត្រី : ជាជំងឺ Bacterial Vaginosis រមាស់ ឬក្រហាយ ក្រហម ហើយហើមទ្វារមាស ឬបបេ
តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យដូចម្តេចទៅលើការធ្លាក់សតាមទ្វារមាសខុសពីធម្មតា ?
គ្រូពេទ្យនឹងចាប់ផ្តើមធ្វើតាមរយៈការសាកសួរពីប្រវត្តិសុខភាព និងរោគសញ្ញារបស់អ្នក ។ ហើយគ្រូពេទ្យអាចនឹងសួរសំនួរដូចជា៖
• តើពេលណាដែលអ្នកចាប់ផ្តើមមានការធ្លាក់សមិនធម្មតានេះមក?
• តើវាមានពណ៌ដូចម្តេច?
• តើវាមានក្លិនដែរឬទេ?
• តើអ្នកមានរមាស់ ឈឺ ឬក្រហាយ នៅជុំវិញទ្វារមាសដែរឬទេ?
• តើអ្នកមានដៃគូររួមភេទច្រើនដែរឬទេ?
• តើអ្នកដែលធ្វើការសំអាតទ្វារមាសរបស់អ្នកដែរឬទេ?
គ្រូពេទ្យប្រហែលជាផ្តិតយកទឹកដែលហៀរចេញ ឬធ្វើ Pap Test ដើម្បីប្រមូលយកកោសិការ ពីមាត់ស្បូន សំរាប់ធ្វើការពិនិត្យ ។
តើការធ្លាក់សតាមទ្វាមាសមិនធម្មតាត្រូវបានព្យាបាលយ៉ាងដូចម្តេច?
ចូរទូរសព្ទ័ដើម្បីណាត់ជួនជាមួយគ្រូពេទ្យ ប្រសិនបើអ្នកគិតថាមានការធ្លាក់សមិនធម្មតាពីទ្វារមាសរបស់អ្នក ។ របៀបរបបនៃការព្យាបាលវាអាស្រ័យទៅលើស្ថានភាពដែលធ្វើអោយអ្នកមានបញ្ហា ។ ឧទាហរណ៍ ជំងឺផ្សិត ជាធម្មតាត្រូវបានព្យាបាលដោយប្រើថ្នាំ Antifungus ជាលក្ខណៈជែល ឬក្រែម សំរាប់សុលទៅក្នុងទ្វាមាស ។ ចំពោះជំងឺ Bacterial Vaginosis ត្រូវបានព្យាបាលដោយថ្នាំ antibiotic ជាគ្រាប់ ឬក្រែម ។ ជំងឺ Trichomoniasis ជាធម្មតាព្យាបាលដោយថ្នាំ Metronidazole (Flagyl) ឬ Tinidazole (Tindamax) ។
នេះជាមធ្យោបាយមួយចំនួន សំរាប់បង្កាជំងឺនៅក្នុងទ្វាមាសដែលធ្វើអោយទៅជាធ្លាក់សមិនធម្មតា៖
• សំអាតទ្វារមាសអោយបានស្អាតល្អ ដោយប្រើសាប៊ូ និងទឹកក្តៅអ៊ុនៗដុះថ្នមៗ
• មិនត្រូវប្រើសាប៊ូណាដែលមានជាតិទឹកអប់នោះទេ ។ ហើយក៏មិនត្រូវប្រើស្ប៉ាយបាញ់ និងប្រើរបស់អ្វីដែលធ្វើអោយមានពពុះច្រើនដែរ ។
• បន្ទាប់ពីងូតទឹករួច ត្រូវជូតសំអាតពីមុខទៅក្រោយដើម្បីកុំអោយបាក់តេរីដែលចេញ ពីរន្ធគូថចូលទៅក្នុងទ្វារមាសដើម្បីបង្កជំងឺបាន ។
• ប្រើសំឡីអនាម័យដែលធ្វើពី Cotton 100% និងមិនត្រូវស្លៀកសំលៀកបំពាក់តឹងពេកនោះទេ ។