​យោងតាម​អ្នកវិទ្យាសាស្ត្រ មនុស្ស​ភាគច្រើន​ដែលមាន​អាយុ​វែង តែងតែមាន​លក្ខណៈ​ទូទៅ​ដូចខាងក្រោម​នេះ​៖

​ឆាប់​គេង​លក់​

​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​បង្ហាញថា មនុស្ស​ចាស់​ដែលមាន​សុខភាព​ល្អ និង​មាន​អាយុ​វែង មាន​លក្ខណៈពិសេស​មួយ ពោលគឺ​ពួកគេ​អាច​ដេក​លក់បាន​យ៉ាង​ឆាប់រហ័ស​។ ដែល​គេង​លក់​យ៉ាង​លឿន បង្ហាញថា​បេះដូង ថ្លើម និង​ការរំលាយ​អាហារ​ក្នុង​រាងកាយ​គឺ​ធម្មតា​ណាស់​។ ជាពិសេស មនុស្ស​ចាស់​គេង​លក់​យ៉ាង​លឿន បង្ហាញ​ពី​គុណភាព​នៃ​ការ​គេង​ល្អ ស្ថានភាព​រាងកាយ​ល្អជា​មូលដ្ឋាន និង​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​ខ្ពស់​។​

​របស់ ២ កាន់តែតូចកាន់​តែប្រសើរ​

​ខ្សែ ក តូច​៖ ការសិក្សា​បានបង្ហាញ​ថា អ្នក​ដែលមាន​ខ្សែ ក ក្រាស់ មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ នៅក្រោម​កាលៈទេសៈ​ធម្មតា ប្រសិនបើ​ទំហំ ក ចំពោះ​ស្ត្រី​លើសពី 35 សង់ទីម៉ែត្រ ហើយ​ចំពោះ​បុរស​លើសពី 38 សង់ទីម៉ែត្រ វា​បង្ហាញ​ពី ក ដែលមាន​ទំហំ​ធំ​។ ពេល​ខ្សែ ក កាន់តែ​ធំ ប្រយ័ត្ន​ពក​ក ខ្លាញ់​រុំ​ថ្លើម ទឹកនោមផ្អែម គេង​មិន​លក់​…​។​

ទំហំ​ចង្កេះ​តូច​៖ មនុស្ស​ភាគច្រើន​ដែលមាន​ចង្កេះ​តូច មាន​អាយុ​វែង​ជាង​អ្នក​ដែលមាន​ចង្កេះ​ធំ​។ មូលហេតុ​គឺ​អ្នក​ដែលមាន​ចង្កេះ​តូច មិនសូវ​ងាយ​កើត​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​បេះដូង លើសឈាម ទឹកនោមផ្អែម​…​។​

៣ ផ្នែក​នេះ​កាន់តែ​ធំ អាយុ​កាន់តែ​វែង​

​សមត្ថភាព​សួត​ធំ​៖ តាម​វេជ្ជសាស្ត្រ សមត្ថភាព​សួត​គឺ​ទាក់ទង​នឹង​សមត្ថភាព​វ័យ​ចំណាស់ ព្រមទាំង​អាយុ​សង្ឃឹមរ​ស់រប​ស់មនុស្ស​។ ដើម្បី​ពិនិត្យមើល​សមត្ថភាព​សួត អ្នក​អាច​គណនា​រយៈ​ពេលដែល​អ្នក​ដកដង្ហើម​បាន​។ ជាធម្មតា នៅពេល​អ្នក​អាច​អត់​ដង្ហើម​បាន​ប្រហែល 30 វិនាទី វា​បង្ហាញ​ពី​សុខភាព​ល្អ និង​អាយុ​វែង​។​

កម្លាំង​កណ្តាប់ដៃ​ធំ​៖ កម្លាំង​កណ្តាប់ដៃ​ធំ​ក៏​ជាស​ញ្ញា​នៃ​សុខភាព​រាងកាយ​ផងដែរ​។ វា​ឆ្លុះបញ្ចាំង​ពី​សរីរាង្គ​ដែលមាន​មុខងារ​ដូចជា​៖ បេះដូង តម្រងនោម សួត​… ទាំងអស់​ដំណើរការ​ធម្មតា​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បង្ហាញថា មនុស្ស​ដែលមាន​កណ្តាប់ដៃ​ធំ មាន​ជាង​អ្នក​ដែលមាន​កណ្តាប់ដៃ​តូច​។​

​មាន​សាច់ដុំ​ធំៗ​៖ យោងតាម​អ្នកវិទ្យាសាស្ត្រ មនុស្ស​ដែលមាន​សាច់ដុំ​រឹងមាំ ក៏មាន​អាយុ​វែង​ដែរ​។​

​ការសិក្សា​នេះ​ដែល​រាប់បញ្ចូល​ទាំង​ក្មេង​ជំទង់​ជនជាតិ​ស៊ុយអែត​ជាង ១ លាន​នាក់ បាន​សន្និដ្ឋានថា “​កម្លាំង​សាច់ដុំ​ខ្សោយ​ក្នុង​វ័យ​ជំទង់ គឺជា​កត្តា​ហានិភ័យ​សម្រាប់​មរណភាព​របស់​ក្មេង​ជំទង់ រួមទាំង​ការធ្វើអត្តឃាត និង​ជំងឺ​ទាក់ទង​នឹង​បេះដូង​”​។​

​លទ្ធផល​បាន​បង្ហាញថា​អ្នក​ដែល​ទទួលបាន​ពិន្ទុ​លើសពី​មធ្យម​លើ​ការធ្វើ​តេស្ត​ដំបូង​នៃ​កម្លាំង​សាច់ដុំ​មាន​ហានិភ័យ​ទាប​ជាង 20-35% នៃ​ការស្លាប់​មុន​អាយុ​។ ទន្ទឹមនឹងនោះ មនុស្ស​ទាំងនេះ​ក៏​មិនសូវ​ទទួលរង​នូវ​ជំងឺផ្លូវចិត្ត និង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ដែរ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង