​មធ្យោបាយ​តែ​មួយគត់​ដើម្បី​អោយ​ប្រាកដថា​អ្នក​មាន​ផ្ទៃពោះ​គឺ​ការ​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​មាន​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​ជាច្រើន​ដែល​អាច​ប្រាប់អោយដឹង​ថា អ្នក​ប្រហែលជា​មាន​ផ្ទៃពោះ ហើយ​គួរតែ​ធ្វើតេស្ត​។​

​ស្ត្រី​មួយ​ចំនួន​ពិតជា​មិនដឹង​ពី​រាងកាយ​របស់​ពួកគេ និង​ការប្រែប្រួល​ទាំងឡាយ​ណាស់​ដែល​បញ្ជាក់​ថា​ខ្លួនឯង​មាន​ផ្ទៃពោះ​ទេ​។ ស្ត្រី​ខ្លះទៀត​ក៏​មិន​ដែល​សង្ស័យ​ថា​ខ្លួនឯង​មាន​ផ្ទៃពោះ​ដែរ​រហូត​ដល់​ពួកគេ​បាត់​រដូវ​។​

​តើ​ស្ត្រី​គ្រប់​រូប​សុទ្ធ​តែ​មាន​រោគសញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​ទេ​?
​រោគសញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​មាន​ភាពប្រែប្រួល​ទៅតាម​ស្ត្រី​ម្នាក់ៗ និង​សភា​ពនៃ​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ​មិនមែន​ស្ត្រី​គ្រប់រូប​សុទ្ធតែ​មាន​រោគសញ្ញា​ដូចៗ​គ្នា ឬ​ដូច​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​នោះ​ទេ​។ ជាមួយគ្នានេះដែរ ដោយសារ​តែ​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​ច្រើនតែ​ប្រហាក់ប្រហែល​នឹង​សញ្ញា​កាលពីមុន និង​ក្នុង​ពេល​មក​រដូវ អ្នក​ប្រហែលជា​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​អាច​សម្គាល់​បាន​ថា​ជា​អ្វី​នោះទេ​។​

​យក​ល្អ​គួរតែ​ចងចាំ​ក្នុង​ចិត្ត​ថា រោគសញ្ញា​ប្រហែល​ជា​បង្កឡើង​ដោយ​អ្វី​ផ្សេង​ទៀត​ដែល​មិនមែន​ជា​ការ​មាន​ផ្ទៃពោះ​។ មធ្យោបាយ​តែ​មួយគត់​ដើម្បី​អោយប្រាក​ថា​មាន​ផ្ទៃពោះ​មែន នោះ​គឺជា​ការ​ធ្វើ​តេស្ត​។​

មាន​កន្ទួលៗ និង​ឈឺ​រមួលៗ​សាច់ដុំ​
ពីរ​បី​ថ្ងៃ​ក្រោយ​ពី​មាន​ផ្ទៃពោះ​រួច ពង​មេ​ជីវិត​ដែល​ចាប់កំណើត​រួច​ទៅ​តោង​ភ្ញាប់​នឹង​ជញ្ជាំង​ស្បូន​។ ករណីនេះ​អាច​បណ្តាល​អោយ​ចេញ​ជា​សញ្ញា​ដំបូង​គេ​បង្អោះ​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ​ការ​កន្ទួលៗ និង​ឈឺ​រមួលៗ​សាច់ដុំ​។ ការ​ហូរ​ឈាម​ដោយសារតែ​ការ​កាច់​សម្បុករ​បស់​កូន​ក៏​ជា​សញ្ញា​មួយ​ទៀត​ដែរ ដែល​កើតឡើង​ពី​ថ្ងៃ​ទី ៦ ដល់ ថ្ងៃទី​១២​ក្រោយ​ពី​ពង​មេ​ជីវិត​ទាំង​ពីរ​លាយ​ចូលគ្នា​។​

​ការឈឺ​រមួលៗ​សាច់ដុំ​ប្រហាក់ប្រហែល​នឹង​ការឈឺ​ពេល​មក​រដូវ ធ្វើអោយ​ស្ត្រី​មួយចំនួន​យល់ច្រឡំ​ថា​ពួកគេ​ចាប់ផ្តើម​មក​ឈាម​រដូវ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ការ​ហូរឈាម និង​ការឈឺ​រមួលៗ​សាច់ដុំ​មាន​សភាព​តិចតួច​ទេ​។ រឿង​ផ្សេងៗ​ទៀត​ដែល​អាច​អោយ​មាន​រោគសញ្ញា​នេះ​បាន​មាន ពិតជា​ចាប់ផ្តើម​មក​រដូវ​មែន រដូវ​មាន​ការប្រែប្រួល ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ខុសៗ​គ្នា មាន​ការបង្ក​រោគ ឬ​មាន​ការ​ដាច់​រហែក​ពី​ការ​រួមភេទ​។​

​លើសពីនេះទៅទៀត អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​មាន​ទឹករំអិល​ពណ៌​ស ឬ​ទឹកដោះគោ​ចេញពី​ទ្វា​មាស ដែល​ការពិតជា​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ពី​មេ​ជីវិត​ទាំងពី​រលាយ​ចូលគ្នា​រួច ព្រមទាំង​ធ្វើអោយ​ជញ្ជាំងទ្វា​មាស​ចាប់ផ្តើមក្រាស​។ វា​គឺជា​ការលូតលាស់​នៃ​កោសិការ​កម្រាល​របស់​ទ្វា​មាស ទើប​បណ្តាលអោយ​ហូរ​ទឹករំអិល​ដូច្នេះ​។ ទឹករំអិល​នេះ​អាច​បន្ត​រហូតដល់​មាន​ផ្ទៃពោះ ប៉ុន្តែ​ជាធម្មតា​វា​មិន​មាន​គ្រោះថ្នាក់ ឬ​ត្រូវ​ការព្យាបាល​អ្វី​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​ក្លិនស្អុយ​ហូរ​ចេញមក ឬ​មាន​អារម្មណ៍​ថា​ក្រហាយ និងរ​មាស់ អ្នក​គួរតែ​ទាក់ទង​មក​គ្រូពេទ្យ​។ ករណី​ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ផ្សិត ឬ​បាក់តេរី​។​

ប្រែប្រួល​លើ​សុដន់​
ការប្រែប្រួល​ក្នុង​សុដន់​របស់​អ្នក​គឺជា​សញ្ញា​ដំបូង​មួយ​ផ្សេង​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​។ នៅពេល​មាន​ផ្ទៃពោះ រាងកាយ​អ្នក​គឺ​ស្ថិត​ក្រោម​ការប្រែប្រួល​របស់​អ័រម៉ូន​យ៉ាង​លឿន​។ ដោយសារតែ​ការប្រែប្រួល​របស់​អ័រម៉ូន អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​ថា​សុដន់​អ្នក​ទៅ​ជា​ហើម ឈឺ ឬ​ឈឺចាប់​ឈៀបៗ​ក្នុង​រយៈពេល​មួយ ទៅ​ពីរ​សប្តាហ៍ ឬ​ប្រហែល​ជា​ធ្ងន់ ណែន ឬ​ស្ទាប់​ទៅ​ឈឺ​។ លើសពីនេះទៅទៀត តំបន់​នៅ​ជុំវិញ​ក្បាល​សុដន់ ប្រហែល​ជា​ប្រែ​ពណ៌​ទៅជា​ខ្មៅ​។​

​ការ​មាន​ផ្ទៃពោះ​មិនមែនជា​រឿង​មួយ​គត់​ដែល​ធ្វើអោយ​សុដន់​ប្រែប្រួល​នោះទេ ករណី​ដូច អតុល្យភាព​របស់​អ័រម៉ូន​ដែល​មិន​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​។ ការប្រែប្រួល​ក៏​អាច​បណ្តាលមកពី​ការផ្លាស់ប្តូរ​ថ្នាំ​គ្រាប់​ពន្យា​កំណើត ឬ​អាចជា​រោគសញ្ញា​មុន​មក​រដូវ​។​

​ប្រសិនបើ​ការប្រែប្រួល​គឺជា​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ចូរ​ចងចាំ​ថា វា​ត្រូវ​បន្ត​កើតមាន​ជាច្រើន​សប្តាហ៍​ដើម្បី​ទទួលបាន​នូវ​កម្រិត​អ័រម៉ូន​ថ្មី​វិញ​។ ប៉ុន្តែ​នៅពេល​វា​កើតឡើង សុដន់​របស់​អ្នក​នឹង​មាន​អារម្មណ៍​ថា​មិន​សូវ​ជា​ឈឺ​ខ្លាំង​ដូច​ចាប់ផ្តើម​ទេ​។​

​អស់កម្លាំង​
​អារម្មណ៍​នៃ​ការ​អស់កម្លាំង​ខុសធម្មតា​គឺជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​មួយ​ដែល​អាច​កើតឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ចាប់ផ្តើ​មាន​ផ្ទៃពោះ​។ ភាព​អស់កម្លាំង​ខ្លាំង​ច្រើនតែ​ទាក់ទង​នឹង​ការកើនឡើង​ខ្ពស់​នៃ​កម្រិត​អ័រម៉ូន Progesterone ក្នុង​ប្រព័ន្ធ​រាងកាយ​ទោះបីជា​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ សម្ពាធ​ឈាម​ចុះខ្សោយ និង​ការផលិត​ឈាម​កើនឡើង​ក៏ដោយ​។​

​ការ​អស់កម្លាំង​ដែល​មិន​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​អាច​បណ្តាល​មកពី​ស្ត្រេ​ស អស់កម្លាំង​រាងកាយ បាក់​ទឹកចិត្ត ផ្តាសាយ ឬ​ជំងឺ​ផ្សេងៗ​ទៀត​។ ប្រសិនបើ​ការ​អស់​កម្លាំង​របស់​អ្នក​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ យោ​ល្អ​គួរតែ​ប្រាកដថា​ត្រូវការ​សម្រាក​អោយបាន​ច្រើន ញ៉ាំ​អាហារ​សម្បូ​វ​ប្រូតេអ៊ីន និង​ជាតិ​ដែក​។​

​ច​ង្អោ (​ចាញ់​កូន​)
​ការកើនឡើង​នៃ​អ័រម៉ូន Estrogen ក្នុង​ខ្លួន​អាច​ធ្វើអោយ​ក្រពះ​ក្រ​រំលាយ​អាហារ​អស់ ដែល​វា​ជា​ហេតុ​នាំ​អោយ​ចេញ​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ​ការ​ក្អួតចង្អោ ដែល​ខ្មែរ​ហៅ​ថា​ចាញ់កូន​។ មិនមែន​ស្ត្រី​ទាំងអស់​សុទ្ធតែ​ចាញ់កូន​នោះទេ​។​

​ជាមួយនឹង​អារម្មណ៍​ក្អួតចង្អោរ ស្ត្រី​មួយ​ចំនួន​កើត​ចិត្ត​រើស​អាហារ​នៅពេល​មាន​ផ្ទៃពោះ​។ រោគសញ្ញា​មាន​ផ្ទៃពោះ​ដំបូង​ទាំងនេះ​ក៏​មាន​ជាប់​ទាក់ទង​នឹង​ការប្រែប្រួល​អ័រម៉ូន​ដែរ​។​

​ក្រៅ​ពី​ការ​មាន​ផ្ទៃពោះ វា​អាច​ជា​សញ្ញា​នៃ​ការ​ឈឺក្រពះ ឬ​ជំងឺ​មួយចំនួន​ដែល​បណ្តាលអោយមាន​អារម្មណ៍​ចង្អោ​។ ការប្រែប្រួល​ក្នុង​របប​អាហារ ស្ត្រេ​ស បាក់​ទឹកចិត្ត ឬ​ករណី​មុន​មក​រដូវ​ប្រហែល​ធ្វើអោយ​ស្ត្រី​រើស​អាហារ​។​

​រឿង​ដែល​អាច​កើត​មាន​ថា ការ​ក្អួតចង្អោ និង​ការ​រើស​អាហារ​អាច​ជា​ស​ញ្ញ​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​។ សំណាង​ដែរ ស្ត្រី​ជា​ច្រើន​មិនសូវ​ជា​មាន​សញ្ញា​ទាំងនេះ​ក្នុង​សប្តាហ៍​ទី​១៣ ឬ​ទី​១៤​ទេ​។ ពេលនេះ យក​ល្អ​គួរតែ​ពិភាក្សា​លើ​របប​អាហារ​របស់​អ្នក​ជាមួយ​គ្រូពេទ្យ​ដើម្បី​អោយ​ប្រាកដ​ថា​អ្នក និង​កូន​ក្នុង​ផ្ទៃ​ទទួលបាន​ជីវជាតិ​សំខាន់ៗ​ហើយ​។​

​បាត់​រដូវ​
​រោគ​ដ៏​ជាក់ស្តែង​ដំបូង​បំផុត​នោះ​នៃ​ការ​មាន​ផ្ទៃពោះ​គឺ​ការ​បាត់​រដូវ​។ ប៉ុន្តែ​មិនមែន​ការបាត់​រដូវ ឬ​ក្ររ​មក​រដូវ​ទាំងអស់​សុទ្ធតែ​ជា​ការ​មាន​ផ្ទៃពោះ​នោះទេ​។​

​ការ​មាន​ផ្ទៃពោះ​ទាំងអស់​ពុំ​មាន​ការហូរ​ឈាមរដូវ​ទៀត​ទេ​
​ស្ត្រី​អាច​មាន​ការ​ហូរឈាម​មួយចំនួន​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ ចូរ​សួរ​គ្រូពេទ្យ​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ចំពោះ​ការ​ហូរ​ឈាម​នេះ ដូចជា តើ​នៅពេល​ណា​ដែល​ជា​ការ​ហូរ​ឈាម​ធម្ម​តា និង​ពេលណា​ជា​សញ្ញា​នៃ​ជំងឺ​បន្ទាន់​។​

​អ្នក​អាច​បាត់​រដូវ​ដោយសារ​តែ​បញ្ហា​មិនមែន​មាន​ផ្ទៃពោះ​មួយចំនួន​ដែរ​។ ការ​ធាត់​ជ្រុល ឬ​ស្រក​ទម្ងន់​ជ្រុល​អាច​បណ្តាល​អោយ​អ្នក​បាត់​រដូវ​ដែរ ដែល​អាច​ទាក់ទង​នឹង​បញ្ហា​អ័រម៉ូន អស់កម្លាំង ស្ត្រេ​ស ឬ​មាន​សម្ពាធ​អ្វីមួយ​។ ស្ត្រី​មួយ​ចំនួន​មិន​មក​រដូវ​នៅ​ពេល​ពួកគេ​ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត​។ ប៉ុន្តែ​ប្រសិនបើ​រដូវ​អ្នកក្ររ​មក និង​ប្រហែលជា​អាច​មាន​ផ្ទៃពោះ អ្នក​គួរតែ​ធ្វើតេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ទៅ​។​

​រោគសញ្ញា​ផ្សេងៗ​ទៀត​
​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​អាច​បណ្តាល​មក​បណ្តាលអោយ​មាន​រោគសញ្ញា​ជាច្រើន​ដូចជា​៖
•    ស្ត្រី​ភាគច្រើន​តែង​នោម​ញឹក​ក្នុង​សប្តាហ៍​ទី​៦ ឬ​ទី​៨​ក្រោយពី​មាន​ផ្ទៃពោះ​។ ទោះបីជា​វា​បង្កឡើង​ដោយ​ជំងឺ​ក្នុង​ប្រព័ន្ធ​បង្ហួរ​នោម ទឹកនោម​ផ្អែម ឬ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​ច្រើន នៅពេល​មាន​ផ្ទៃពោះ​វា​ច្រើន​តែ​បណ្តាលមកពី​អ័រម៉ូន​កើនឡើង​ទេ​។​
•    ការកើនឡើង​នៃ​អ័រម៉ូន Progesterone ក៏​អាច​ធ្វើអោយ​អ្នក​ទល់លាមក​បានដែរ​។ Progesterone ធ្វើអោយ​ពោះវៀន​ក្រ​បញ្ចេញ​លាមក​។ ការ​ទទួលទាន​ទឹក​ច្រើន ហាត់ប្រាណ និង​អាហារ​សរសៃ​ខ្ពស់​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។​
•    អារម្មណ៍​មិន​ល្អ​ជាពិសេស​ក្នុង​ត្រីមាស​ទី​មួយ​ច្រើនតែ​ទាក់ទង​នឹង​ការប្រែប្រួល​អ័រម៉ូន​។​
•    ស្ត្រី​ច្រើន​តែ​ឧស្សាហ៍​ឈឺក្បាល​តិចៗ និង​ឈឺ​ខ្នង​រ៉ាំរ៉ៃ​
•    ការ​វិលមុខ និង​សន្លប់​ប្រហែល​ជា​ទាក់ទង​នឹង​ការរីក​សរសៃឈាម សម្ពាធ​ឈាម​ថយចុះ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​។ ស្ត្រី​មួយ​ចំនួន​មិនដឹងថា ពួកគេ​មាន​ផ្ទៃពោះ​ទេ​រហូត​ដល់​ដួលសន្លប់ រួច​ទៅ​ជួប​គ្រូពេទ្យ​។​
​ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​មាន​រោគសញ្ញា​ទាំងនេះ ឬ​ពីរ​ឬ​បី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​សញ្ញា​ទាំងអស់​រំខាន​ដល់​អ្នក ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង