Join with Health.com.kh on Telegram

សម្រាប់​គូ​ស្វាមីភរិយា​ដែល​មានការ​លំបាក​ ជាមួយនឹង​បញ្ហា​នៃ​ការ​មានកូន​  ការ​ទទួលយក​ជំនួយ​ និង​ ការ​ព្យាបាល​គឺជា​ប្រភព​បឋម​ ។​

មាន​ស្ត្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​ពិភពលោក​ ត្រូវ​បាន​ផ្តល់​វេជ្ជបញ្ជា​នូវ​ ឱសថ​ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន​ (​ Gonadotropins​ )​ និង​ ក្ល​មី​ហ្វែ​ន​ (​ Clomiphene)​ ជា​រៀង​រាល់​ឆ្នាំ​។​ ប៉ុន្តែ​មាន​សំនួរ​សួរ​ថា​ តើ​ថ្នាំ​ចាក់​ និង​ ថ្នាំលេប​ទាំង​អស់នេះ​ពិតជា​មាន​ប្រសិទ្ធភាព​យ៉ាងណា​ខ្លះ​ ?​ ចំលើយ​គឺថា​ វា​ពិតជា​សាមញ្ញ​បំផុត​ ។

ពួក​វា​អាច​ ជួយ​ជំរុញ​អោយ​មានការ​បញ្ចេញ​អូវុល​ ។​ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន​ ជួយ​ក្នុង​ការ​ជំរុញ​អោយ​ អូវែ​របស់​អ្នកធ្វើការ​ផលិត​ស៊ុត​ ខណៈ​ពេល​ដែល​ ក្ល​មី​ហ្វែ​ន​ជួយ​ដាស់​អោយ​អរ​ម៉ូ​ន​ នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​បញ្ចេញ​នូវ​ស៊ុត​ ជា​រៀង​រាល់​ខែ​ ចេញពី​អូវែ​របស់​អ្នក​។​ ហើយ​នេះ​ អាច​ជួយ​អោយ​ស្ត្រី​ អាច​មានគភ៌​ និង​ មាន​ទារក​ម្នាក់​បាន​ ។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ មាន​ដំណោះ​ ស្រាយ​ផ្សេង​ទៀត​ ដែល​អាច​បង្កើន​ឱកាស​ អោយ​អ្នកមាន​កូនភ្លោះ​ ។​ ផល​ជា​អវិជ្ជមាន​នោះ​គឺ​ កាលបើ​អ្នកមាន​ ទារក​កាន់តែ​ច្រើន​ នោះ​អ្នក​នឹង​មានការ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​នឹង​ ផល​លំបាក​ដែល​ជាប់​ទាក់ទង​នឹង​ការ​មានគភ៌​ មាន​ដូច​ជា​ ការ​ឈឺពោះ​សម្រាល​មុន​កំណត់​ និង​ ការ​រលូត​កូន​ ។​ មាន​ស្ត្រី​ជិត​ ១០​ភាគរយ​ ដែល​ត្រូវ​បាន​ចេញ​ វេជ្ជបញ្ជា​អោយ​ប្រើប្រាស់​ ក្ល​មី​ហ្វែ​ន​ គឺ​មានកូន​ភ្លោះ​ ដូច​គ្នា​ទៅ​នឹង​ ១០​ ទៅ​ ៤០​ភាគរយ​នៃ​ស្ត្រី​ដែល​បាន​ប្រើប្រាស់​ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន​ដែរ​ ។​

•​    ​ក្ល​មី​ហ្វែ​ន​
វា​មានឈ្មោះ​ម្យ៉ាងទៀត​ដែល​ គេ​ហៅ​ថា​ ស្តេ​រ៉ូ​ហ្វែ​ន​ (​ Sterophene)​ និង​ ក្ល​មី​ដ​ (​ Clomid)​ ។​ វា​ត្រូវ​បាន​គេ​ ប្រើ​តាម​ការ​លេប​ និង​ ជួយ​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​ ពងទឹក​ជា​ច្រើន​នៅ​លើ​អូវែ​ ។​ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ ផង​ដែរ​សម្រាប់​ស្ថានភាព​នៃ​ការ​បញ្ចេញ​អូវុល​ដទៃៗ​ជា​ច្រើន​ទៀត​ ។​ ថ្នាំ​នេះ​មាន​សកម្មភាព​ដោយ​ការ​ភ្ញោ​ច​
អោយ​ក្រពេញ​ pituitary​ បញ្ចេញ​អរ​ម៉ូ​ន​ Luteinizing​ និង​  Follicle​ stimulating​។​
អរ​ម៉ូ​ន​ទាំង​ពីរ​នេះ​គឺ​មាន​សារៈសំខាន់​ សម្រាប់​ថង់​អូវែ​ដែល​មាន​ផ្ទុក​អូវុល​ ។​

•​    ​Human​ Chorionic​ Gonadotropin​ (HCG)
វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​អោយ​លទ្ធភាព​មានកូន​របស់​ស្ត្រី​មាន​ភាព​ប្រសើរ​ឡើង​ ដែល​វា​បាន​ភ្ញោ​ច​ជាបឋម​នូវ​ ថង់​អូវែ​អោយ​ធ្វើការ​បញ្ចេញ​អូវុល​ ។​ វា​ត្រូវ​បាន​គេ​ប្រើ​រួម​ផ្សំ​ជាមួយនឹង​ ក្ល​មី​ហ្វែ​ន​ ។​

•​    ​Human​ Menopausal​ Gonadotropin​ (​ HMG)
វា​មានឈ្មោះ​ម្យ៉ាងទៀត​ដែល​គេ​ហៅ​ថា​ រ៉េ​ប្រូ​ណិ​ច​ (​ Repronex)​ ។​ វា​ជា​ការ​រួម​បញ្ចូល​រវាង​ អរ​ម៉ូ​ន​ luteinizing​ និង​ follicle​ stimulating​ ។​ ថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដោយ​ការ​ចាក់​ ដែល​វា​ត្រូវ​បាន​គេ​ណែនាំ​ចំពោះ​ ស្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ក្រពេញ​ pituitary​ ថមថយ​ក្នុង​ការ​បង្កើត​អោយ​មាន​វដ្ត​រដូវ​ ។​ដូច្នេះ​ វា​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​អូវែ​ និង​ បង្កើន​ឱកាស​ក្នុង​ការ​មានគភ៌​ ។​