Join with Health.com.kh on Telegram

យើង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​គឺ​ពិតជា​ធានា​ថា​អ្នក​បាន​ទទួល​បាន​នូវ​គុណប្រយោជន៍​ពី​ការ​ទ​ទួ​ទាន​អាហារ​ដែល​មាន​តុល្យភាព​  ហើយ​ចំពោះ​ប្រជាជន​នៅ​លោក​ខាងលិច​វិញ​ ពួក​គេ​ពិតជា​សំណាង​ដែល​មាន​ប្រភេទ​អាហារ​ផ្សេង​គ្នាៗ​ពេញ​មួយ​ឆ្នាំ​។​

ដូច្នេះ​គ្មាន​អ្វី​ដែល​អ្នក​ត្រូវ​បណ្ដោយ​ឲ្យ​សុខភាព​អ្នក​ទទួល​រង​នូវ​បញ្ហា​ដោយសារ​តែ​អ្នក​ញ៉ាំ​អាហារ​អន់ៗ​នោះ​ទេ​។​របប​អាហារ​ល្អ​ជួយ​បង្កើន​ឱកាស​ក្នុង​ការ​រស់នៅ​បាន​យូរ​ជីវិត​ស្រស់ថ្លា​  ដោយ​កាត់​បន្ថយ​នូវ​ជំងឺ​មួយ​ចំនួន​ដូច​ជា​  ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​  វា​អាច​ជួយ​កាត់​បន្ថយ​ នូវ​ការ​គ្រោះថ្នាក់​ដោយសារ​ជំងឺមហារីក​។​ការ​បរិភោគ​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​
សុខភាព​ល្អ​មិន​មាន​ន័យ​ថា​  អ្នក​ត្រូវ​បោះបង់​អាហារ​ដែល​អ្នក​ចូល​ចិត្ត​នោះ​ទេ​  ប៉ុន្តែ​អ្នក​ចាំបាច់​ត្រូវ​ញ៉ាំ​ប្រភេទ​អាហារ​ស្រស់ៗ​  ការ​ញ៉ាំ​ សូកូឡា​  អាហារ​ស្រាប់​  គឺ​វា​មិន​អី​ទេ​  ប៉ុន្តែ​មិន​ត្រូវ​យក​អាហារ​ទាំងនេះ​ធ្វើ​ជា​របប​អាហារ​គោល​របស់​អ្នក​ទេ​។​

អាហារ​ដែល​សំបូរ​ជាតិ​  កាបូន​អ៊ី​ដ្រា​ត​  និង​  ជាតិ​សរសៃ​

ពាក់កណ្ដាល​នៃ​ជាតិ​កាល់​ឡូ​រី​ដែល​យើង​មាន​ជា​ប្រចាំ​បាន​មក​ពី​កាបូន​អ៊ី​ដ្រា​ត​ដែល​វា​មាននៅ​ក្នុង​ផ្លែ​ឈើ​  បន្លែ​  គ្រាប់​ ធញ្ញជាតិ​ ធញ្ញជាតិ​ដូច​ជា​ បាយ​និង​ដំឡូងបារាំង​។​ ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​បន្លែ​និង​ផ្លែ​ឈើ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ប្រាំ​មុខ​ក្នុង​មួយ​ថ្ងៃ​។​ អាហារ​កក​  អាហារ​កំប៉ុង​  និង​ដំណាប់​ផ្លែ​ឈើ​  និង​បន្លែ​ក៏​អាច​រាប់​ប​ញ្ជូ​ល​ទៅ​ក្នុង​ប្រភេទ​អាហារ​ទាំង​ប្រាំ​មុខ​នោះ​បាន​ដែរ​។​កុំ​គិត​ថា​ជាតិ​កាបូន​អ៊ី​ដ្រា​ន​គឺជា​សត្រូវ​ឲ្យ​សោះ​ ។​  កាបូន​អ៊ី​ដ្រា​ត​ពិតជា​ល្អ​សំរាប់​អ្នក​  ហើយ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ​។​កាបូន​អ៊ី​ដ្រា​ត​មាន​ដូច​ជា​  នំ​បុ័ង​ គ្រាប់​ធញ្ញជាតិ​  ។​  ចូរ​ព្យាយាម​ជ្រើសរើស​ធញ្ញជាតិ​ទាំងមូល​  កុំ​ជ្រើសរើស​យក​វិធី​ចំហុយ​  អាហារ​ទាំងនេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ហើយ​ជួយ​បំពេញ​ជាតិ​កាល់​ឡូ​រី​ខ្ពស់​នៅ​ក្នុង​រាង​កាយ​។​  វា​ពិតជា​សំខាន់​ក្នុង​ការ​ដែល​អ្នក​ចាំ​ថា​  ដាក់​ប៊ឺ​ញ៉ាំ​ជាមួយ​នំ​បុ័ង​ និង​ និង​ដាក់​ស្ករ​ញ៉ាំ​ជាមួយ​គ្រាប់​ធញ្ញជាតិ​  ដើម្បី​បន្ថែម​ជាតិ​កាល់​ឡូ​រី​។​

អាហារ​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អា​ឡែ​រ​ហ្ស៊ី​ និង​មិន​អាច​ប្រើ​ថ្នាំ​ព្យាបាល​បាន​ប្រតិកម្ម​អាហារ​គឺ​ពិតជា​កម្រ​មាន​ណាស់​  មនុស្ស​មួយ​ចំនួន​ដែល​ប្រកាស​ថា​គេ​មាន​ប្រតិកម្ម​អា​ឡែ​រ​ហ្ស៊ី​
ទៅ​នឹង​អាហារ​ដែល​គេ​បរិភោគ​ហើយ​ពិតជា​មិន​អាច​លេបថ្នាំ​ឲ្យ​ជា​បាន​នោះ​ទេ​។​

អា​ឡែ​រ​ហ្ស៊ី​កើតឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​អាហារ​។​  រោគ​សញ្ញា​មាន​  រមាស់​ស្បែក​ មាន​កន្ទួល​រមាស់​  ដែល​មើលទៅ​ដូច​ជា​ រោល​កន្ទួលៗ​។​
នៅ​ក្នុង​ករណី​មួយ​ចំនួន​ទៀត​  អណ្ដាត​  និង​ បំពង់ក​ហើម​  ចង្វាក់បេះដូង​កើនឡើង​  សំពាធ​ឈាម​ធ្លាក់​ចុះ​ ហើយ​សំឡេង​ដកដង្ហើម​ប្រហែលជា​កើត​មាន​ឡើង​ដោយសារ​តែ​ការ​រួម​តូច​នៃ​ផ្លូវដង្ហើម​។​ប្រតិកម្ម​ថ្នាំ​  ប្រតិកម្ម​នេះ​អាច​គំរាមកំហែង​ដល់​ជីវិត​ ប្រសិនបើ​ផ្លូវដង្ហើម​ត្រូវ​រាំងស្ទះ​ហើយ​ធ្វើ​ឲ្យ​សំពាធ​ឈាម​ចុះ​ទាប​មិន​បាន​ព្យាបាល​ទាន់​ពេល​វា​លា​នោះ​ទេ​។​  ប្រតិកម្ម​អា​ឡែ​រ​ហ្ស៊ី​នេះ​ អាច​កើតឡើង​ក្នុង​រយៈ​មួយ​ម៉ោង​ទាក់ទិន​ទៅ​នឹង​ជាតិ​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ និង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេលដែល​ប៉ះ​ទៅ​នឹង​កំ​ដៅ​ថ្ងៃ​។​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ដល់​ស្បែក​មាន​៖

  • សណ្ដែកដី​ និង​ ដើម​សណ្ដែកដី​
  • ទឹកដោះគោ​
  • ស៊ុតមាន់​
  • ​ត្រី​
  • ទឹក​សណ្ដែក​
  • ​ស្រូវ​សាឡី​

គ​ន្លឺះ​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ការ​សំគាល់​ពី​រឿងរ៉ាវ​របស់​អ្នកជំងឺ​អាច​បញ្ជាក់​ដោយ​ការ​ធ្វើតេស្ដ​ឈាម​ ។​ ការ​ប្រតិកម្ម​នឹង​អាហារ​(​ food​ intolerance​ )​ អាច​ជះ​ឥទ្ធិពល​ដ់​មនុស្ស​មួយ​ចំនួន​
ក្នុង​នោះ​មាន​ម្នាក់​ក្នុង​ចំនោម​៥​នាក់​។​  រោគ​ស​ញ្ញ​អាច​ស្រពិចស្រពិល​  និង​ធ្វើ​ឲ្យ​ឈឺពោះ​និង​ហើមពោះ​  ការ​ញ៉ាំ​អាហារ​មិន​បាន​   ទល់លាមក​  និង​  រាគ​រុស​។​ គន្លឹះ​ផ្សេងៗ​ទៀត​នោះ​គឺ​តុល្យភាព​នៃ​ពេលវេលា​  និង​ការ​ផ្លាស់​ប្ដូរ​ ។​មនុស្ស​ដែល​មិន​អាច​ប្រើ​ថ្នាំ​បាន​  អាច​មាន​រោគ​ស​ញ្ញ​ក្នុង​ការ​ទទួលទាន​អាហារ​ រយៈពេល​ជា​ច្រើន​ម៉ោង​  ជា​ច្រើន​ថ្ងៃ​  ជា​ច្រើន​ខែ​   បន្ទាប់​ពី​កើត​នូវ​ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​។​

អាហារ​ដែល​សម​ស្រប​សំរាប់​អ្នក​ចំពោះ​តុល្យភាព​អាហារ​ល្អ​  ត្រូវ​ញ៉ាំ​អាហារ​តាម​មុខ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។​កាបូន​អី​ដ្រា​ត​   (complex​  starchy​ carbohydrate​  )​ និង​ ប្រូតេអ៊ីន​ ជួយ​ឲ្យ​អ្នករ​ស់បាន​យូរ​   ខណៈ​ពេល​ដែល​បន្លែ​  និង​  ផ្លែ​ឈើ​ជា​ប្រភព​អាហារ​សរសៃ​ ប្រភព​វីតាមីន​  និង​ ជាតិ​រ៉ែ​  និង​ ជា​ថ្នាំ​ការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​ដ៏​សំខាន់​។​  អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​និង​ជួសជុល​កោសិកា​រាង​កាយ​។​  ដើម្បី​ស្ទង់​ស្ទាប​នូវ​ខ្នាត​សំរាប់​ប្រភេទ​អាហារ​នីមួយៗ​  សូម​ប្រើប្រាស់​ខ្នាត​បាតដៃ​របស់​អ្នកជា​លំនាំ​។​

ទឹកដោះគោ​  និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​

អាហារ​ទាំងនេះ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​   ប្រូតេអ៊ីន​ វីតាមីន​ ក៏​ប៉ុន្តែ​ វា​មាន​ជាតិ​ខ្លាញ់​ច្រើន​ប៉ុន្តែ​ជម្រើស​ក្នុង​ការ​ប្រើ​ផលិតផល​ដែល​កាត់​បន្ថយ​នូវ​ជាតិ​ខ្លាញ់​មាន​ដូច​ជា​  ទឹកដោះគោ​ដែល​គ្មាន​ជាតិ​ខ្លាញ់​   ។​  សូម​ពិនិត្យ​មើល​ស្លាក​សញ្ញា​មាន​ផលិតផល​មួយ​ចំនួន​ដែល​គ្មាន​ជាតិ​ខ្លាញ់​ដែល​ត្រូវ​ថែម​ស្ករ​ដើម្បី​រសជាតិ​របស់​អ្នក​។​

សាច់​ និង​  ត្រី​

សាច់​គ្មាន​ខ្លាញ់​  ដូច​ជា​សាច់​មាន់​ ទា​  និង​ ត្រី​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​  ប្រូតេអ៊ីន​  និង​  វីតាមីន​  និង​ជាតិ​រ៉ែ​។​  យ៉ាង​ហោច​ណាស់​ញ៉ាំ​ត្រី​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួ​យស​ប្ដា​ហ៍​  ហើយ​យ៉ាង​ហោច​ណាស់​ត្រី​ដែល​យើង​ញ៉ាំ​ម្ដងៗ​

គូរ​តែ​ជា​ត្រី​ដែល​មាន​ខ្លាញ់​ដូច​ជា​ ត្រីសូ​ម៉ុង​  ត្រី​ស្បៃ​ការ​  ឬ​ក៏​ត្រី​ធូ​ណា​ដែល​សំបូរ​ទៅ​ដោយ​ប្រេង​អូ​មេ​ហ្គា​៣​។​  ប្រសិនបើ​អ្នក​មិន​អាច​ញ៉ាំ​ត្រី​ទាំងនេះ​បាន​ច្រើន​នោះ​  សូម​លេបថ្នាំ​បន្ថែម​។​

ជាតិ​ខ្លាញ់​  និង​ជាតិ​ស្ករ​

ជាតិ​ដែល​មាននៅ​ក្នុង​សណ្ដែកដី​   គ្រាប់​ធញ្ញជាតិ​  និង​ប្រេង​ត្រី​  ផ្ដល់​នូវ​វីតាមីន​  A​ ,​  D,​  E​ and​ K​  និង​  អាស៊ីត​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​កោសិកា​ភ្នាស​មាន​សុខភាព​ល្អ​។​  សូម​កំនត់​អាហារ​ទាំងនេះ​ឲ្យ​បាន​១​ ភាគ​៣​ នៃ​កាល់​ឡូ​រី​ដែល​អ្នក​ទទួល​បានជា​ប្រចាំ​ថ្ងៃ​  ដែល​ក្នុង​នោះ​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើន​ជាង​ជាតិ​កាល់​ឡូ​រី​ជាង​១​ ក្រាម​ច្រើន​ជាង​អាហារ​ផ្សេងៗ​ទៀត​។​  ជាតិ​ខ្លាញ់​អាច​ចែក​ជា​បី​ប្រភេទ​៖

  • ​Monounsaturated​ ដែល​មាន​ក្នុង​ ប្រេង​អូ​លីវ​  សណ្ដែកដី​   និង​ ផ្លែ​ប៊ឺ​  ។​
  • ​Polyunsaturated​ ដែល​មាន​ក្នុង​ ប្រេង​ត្រី​  ប្រេង​ផ្កាឈូករ័ត្ន​  និង​មាននៅ​ក្នុង​អ្វីៗ​ផ្សេងៗ​ទៀត​។​
  • ​Saturated​  មាននៅ​ក្នុង​បង្អែម​   និង​  មាននៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​  និង​ ផ្អែម​ខ្លាំង​ សាច់​កំប៉ុង​  អាហារ​ដែល​អាច​ញ៉ាំ​ភ្លាមៗ​បាន​  នំ​បី​ស្គី​ត​  និង​ អាហារ​ដែល​ធ្វើ​ពី​ទឹកដោះ​គោមួយ​ចំនួន​ទៀត​។​

ជាតិ​រ៉ែ​សំខាន់ៗ​ទាំង​ប្រាំ​យ៉ាង​

ជាតិ​រ៉ែ​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​មាន​សកម្មភាព​  និង​  ជួយ​ឲ្យ​កោសិកា​នៅ​ក្នុង​រាង​កាយ​ជួសជុល​ដោយ​ខ្លួនឯង​។​

ការ​ណែនាំ​ឲ្យ​ប្រើ​ជា​ប្រចាំ​នៃ​ជាតិ​ដែក​ទាំង​ប្រាំ​នេះ​មាន​ដូច​ខាងក្រោម​៖

កាល់ស្យូម​(Calcium)​  មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​ និង​  ធ្មេញ​  រឹង​មាំ​។​  វា​មាននៅ​ក្នុង​ ទឹកដោះគោ​ជូរ​ដែល​មិន​ធ្វើ​ឲ្យ​ឡើង​ទំងន់​(low-fat​ yogurt)​។​ ជាតិ​ដែក​  (Iron)​   មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​កោសិកា​ឈាមក្រហម​។​  ការ​ខ្វះ​ជាតិ​ដែក​អាច​នាំ​ឲ្យ​យើង​មាន​ភាព​នឿយហត់​។​  វា​មាននៅ​ក្នុង​ សណ្តែក​ និង​  ផ្លែ​apricot​ គ្រាម​។​

ជាតិ​ស័​ង្គ​សី​ (Zinc)​  ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹង​មាំ​ ។​  វា​មាននៅ​ក្នុង​  បង្គា​  គ្រំ​សមុទ្រ​  សួត​គោ​  និង​នំ​បុ័ង​។​

ប៉ូ​តា​ស្យូ​ម​  (Potassium)​  ជួយ​ឲ្យ​សាច់ដុំ​សកម្ម​និង​មុង​ងារ​ប្រព័ន្ធ​ប្រសាទ​  និង​  ទប់ទល់​នឹង​  រមួលក្រពើរ​។​  វា​មាននៅ​ក្នុង​អាហារ​មួយ​ចំនួន​ដូច​ជា​  ផ្លែ​ចេក​  ផ្លែ​ប៊ឺ​   និង​សណ្តែក​។​

ម៉ាញេស្យូម​  (Magnesium)​ វា​មាន​សារៈសំខាន់​សំរាប់​ប្រព័ន្ធ​ប្រសាទ​។​ វា​មាននៅ​ក្នុង​ សណ្ដែកដី​  អាល់​មុន​  ផ្ទី​   និង​  នំ​បុ័ង​។​

វីតាមីន​សំខាន់ៗ​ទាំង​ប្រាំ​បូ​ន​ប្រភេទ​

វីតាមីន​មួយ​ចំនួន​តូច​ចាំបាច់​ចំពោះ​រាង​កាយ​ដើម្បី​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ ទប់ទល់​នឹង​ជំងឺ​មួយ​ចំនួន​។​  តាម​ការ​ណែនាំ​ឲ្យ​ប្រើ​ជា​ប្រចាំ​នៃ​វីតាមីន​ទាំង​ប្រាំបួន​មាន​ដូច​ខាងក្រោម​៖

  • វីតាមីន​ A​  (Vitamin​ A)​  ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​។​  វា​មាន​ប្រភព​នៅ​ក្នុង​អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ​។​ Betacaroten​  មាននៅ​ក្នុង​  អាហារ​ដែល​មាន​ពណ៌​លឿង​  និង​ ពណ៌​ទឹកក្រូច​  ដូច​ជា​ការ៉ុត​។​
  • វីតាមីន​B1(VitaminB1)​ វា​សំខាន់​ក្នុង​ការ​ជួយ​បំ​លែង​កាបូន​អ៊ី​ដ្រា​ត​ឲ្យ​ទៅ​ជា​ថាមពល​។​ វា​មាន​ប្រភព​មក​ពី​  ដំណាប់​ទំពាំងបាយជូរ​   ស៊ុត​  និង​នំ​បុ័ង​។​
  • វីតាមីន​B2​ (Vitamin​ B2)​ជំនួយ​ភ្នែក​  ស្បែក​  និង​  ប្រព័ន្ធ​ប្រសាទ​។​  វា​មាន​ប្រភព​មក​ពី​  អង្ករ​  ផ្សិត​  ទឹកដោះគោ​មិន​ធ្វើ​ឲ្យ​ឡើង​ទំងន់​  និង​  ស៊ុត​។​
  • វីតាមីន​B6​  (VitaminB6)​ឲ្យ​រាង​កាយ​អ្នក​ប្រើប្រាស់​  និង​ ស្តុក​ទុក​នូវ​ថាមពល​ដែល​បាន​មក​ពី​អាហារ​ដែល​យើង​
  • ញ៉ាំ​។​ វា​មាន​ប្រភព​មក​ពី​  សាច់​មាន់​ទួ​រ​គី​  ត្រី​ម្យ៉ាង​   និង​ សណ្ដែកដី​។​
  • វីតាមីន​B12​  (Vitamin​ B12)​ ទប់​ល់​នឹង​រោគ​ឈាម​តិច​  ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រសាទ​ឲ្យ​រឹង​មាំ​ អាច​ធ្វើ​ឲ្យ​ភាព​ឆាប់​ខឹង​
  • បាន​ធូរស្រាល​ ។​  វា​មាន​ប្រភព​មក​ពី​  សាច់​ចៀម​  ត្រីសូ​ម៉ុង​ និង​  ស៊ុត​។​
  • វីតាមីន​C(VitaminC)​  ជួយ​បង្កើន​នូវ​ភាព​ធន់​របស់​រាង​កាយ​  ទៅ​នឹង​ការ​ឆ្លង​នូវ​មេរោគ​ផ្សេងៗ​  និង​  រ៉ា​ឌី​កាល់​សេរី​។​ វា​មាន​ប្រភព​មក​ពី​ ផ្លែក្រូច​  ម្ទេស​ក្រហម​។​
  • វីតាមីន​D(VitaminD)​ ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​ និង​ សំខាន់​សំរាប់​ ស្រូប​យកជាតិ​កាល់ស្យូម​។​  វា​មាន​ប្រភព​មក​ពី​ ត្រី​សារ​ឌី​ន​ធំៗ​  ត្រី​ស្បៃ​ការ​  ត្រីសូ​ម៉ុង​  និង​ ស៊ុ​តុ​។​
  • វីតាមីន​E(VitaminE)​ ជួយ​ការពារ​ពី​ការ​បំផ្លាញ​ពី​រ៉ា​ឌី​កាល់​សេរី​  និង​  ជួយ​ឲ្យ​ស្បែក​ ប្រព័ន្ធ​ប្រសាទ​  និង​សាច់ដុំ​មាន​សុខភាព​ល្អ​។​  វា​មាន​ប្រភព​មក​ពី​  គ្រាប់​ផ្កាឈូករ័ត្ន​  សណ្ដែកដី​  និង​ អាល់​មុន​។​
  • Folate​   ធ្វើ​ឲ្យ​ខូច​ប្រ​តេ​អ៊ី​ន​ នៅ​ក្នុង​រាង​កាយ​ និង​ ជួយ​ការពារ​នៅ​ពេល​សំរាលកូន​ ។​