តើអ្នកធ្លាប់ងើបពីដំណេកហើយដឹងថាមានសើមស្អិតនៅលើខោទ្រនាប់ឬសំលៀកបំពាក់ គេងយប់របស់អ្នកដែរឬទេ?

នៅពេលដំបូងអ្នកអាចមានការព្រួយបារម្ភថាវាធ្វើអោយសើម គ្រែរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកកំពុងឆ្លងកាត់ឬបានពេញវ័យរួចទៅហើយអ្នកប្រហែល ជាធ្លាប់មានការយល់សប្តមួយដែលធ្វើអោយសើម។
មូលហេតុដេកយល់សប្តិចេញទឹកកាម
នៅពេលដែលអ្នកពេញវ័យ រាងកាយរបស់អ្នកនឹងចាប់ផ្តើមផលិតនូវអ័រម៉ូនបុរសtestosterone។ រាល់ពេលដែលរាងកាយរបស់អ្នកបង្កើតអ័រម៉ូន testosterone វាអាចនឹងបញ្ចេញនូវមេជីវិតឈ្មោល។ នេះមានន័យថាអ្នកនឹងអាចបង្ករកំនើតបានហើយ ប្រសិនបើអ្នកសម្រេចចិត្តថាចង់មានកូនមួយនៅក្នុងពេលអនាគត។ វាក៏មានន័យថាអ្នកអាចធ្វើអោយក្មេងស្រីម្នាក់មានផ្ទៃពោះបានប្រសិនបើអ្នកមានការរួមភេទ។
ក្នុងអំឡុងពេលពេញវ័យអ្នកនឹងចាប់ផ្តើមមានការឡើងរឹងនៃប្រដាប់ភេទជាច្រើនដងនៅពេលថ្ងៃ នៅសាលារៀន ខណៈពេលដែលអ្នកមើលទូរទស្សន៍ ឬនៅក្នុងបន្ទប់ទឹក។ អ្នកក៏អាចមានការឡើងរឹងនៅខណៈពេលអ្នកដេកផងដែរ។
មេជីវិតអាចកើតឡើងនៅខាងក្នុងរាងកាយរបស់អ្នក៕