ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែចៀសបើមិនចង់ឈឺក្បាល។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរអោនក្បាលចុះយូរនោះទេ ព្រោះអាចធ្វើឲ្យឈាមអ្នកមិនអាចផ្គត់ផ្គង់ទៅខួរក្បាលបានគ្រប់គ្រាន់ ដោយងាយធ្វើឲ្យអ្នកឈឺក្បាល និងវិលមុខបាន។ ដូចនេះ អ្នកគួរតែចៀសពីការអោនចុះយូរ ទើបអាចកាត់បន្ថយអាការៈឈឺក្បាលនេះបាន។
  1. អ្នកមិនគួរតែងតែរក្សាអារម្មណ៍តានតឹង ភ័យខ្លាច និងបារម្ភច្រើននោះទេ ព្រោះនៅពេលដែលអ្នកមានអារម្មណ៍មិននឹងនរ នឹងអាចធ្វើឲ្យគេងមិនលក់ ញ៉ាំមិនចូល។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមានអាការៈឈឺក្បាលនេះបាន។
  1. អ្នកមិនគួរញ៉ាំអាហារដែលត្រជាក់ពេក ហិរពេក ជូរពេក ឬល្វីងពេកនោះទេ ព្រោះអាហារដែលពេកៗនោះ អាចធ្វើឲ្យអ្នកឈឺក្បាលយ៉ាងងាយដោយមិនដឹងខ្លួន។ ដូចនេះ បើអ្នកចៀសបាន អ្នកក៏មិនឈឺក្បាលដែរ។
  1. កន្លែងដែលថ្លង់ពេក ឬមានពន្លឺខ្លាំងពេក អ្នកមិនគួរនៅយូរឡើយ ព្រោះបើនៅក្នុងនោះយូរ នឹងអាចធ្វើឲ្យអ្នកឈឺក្បាល វិលមុខ ឬចង់ក្អួតជាដើម។ ដូចនេះ អ្នកគួរតែចៀសចេញពីកន្លែងទាំងនោះ ទើបអ្នកមិនកើតអាការៈឈឺក្បាលដោយចៃដន្យ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង