ជំងឺផ្តាសាយប្រហែលជាបង្កគ្រោះថ្នាក់បាន ប៉ុន្តែវាកាន់តែមានការគំរាមគំហែងទៀតសម្រាប់ស្រ្តីដែលមានផ្ទៃពោះ។ ស្រ្តីទាំងអស់គួរតែចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ។ បើសិនជាអ្នកពិតជាកើតជំងឺផ្តាសាយក្នុងពេលមានផ្ទៃពោះមែន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ចូរចាប់ផ្តើមធ្វើការព្យាបាលឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ថ្នាំប្រឆាំងនឹងវីរុសគឺមានប្រសិទ្ធភាពល្អណាស់នៅពេលចាប់ផ្តើមប្រើវានៅពេលមានអាការៈ ៤៨ម៉ោងដំបូង
  • ថ្នាំប្រឆាំងនឹងវីរុសប្រហែលជាអាចបន្ថយរោគសញ្ញា ធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញលឿន ព្រមទាំងបង្ការផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នក និងកូនបាន
  • គ្រូពេទ្យប្រហែលជាណែនាំឲ្យប្រើថ្នាំប្រភេទ Oseltamivir សម្រាប់លេប 
  • ការក្តៅខ្លួនក្នុងពេលមានផ្ទៃពោះមានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងកូនកើតមកខូចអវៈយវៈ។ បើសិនជាអ្នកមានអាការៈក្តៅខ្លួនមែន ចូរទាក់ទងទៅគ្រូពេទ្យភ្លាម៕