ទោះបីជាការគេងពេលយប់ដ៏ល្អមួយក៏ត្រូវការការគិត និងរៀបចំមួយចំនួនដែរ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗដើម្បីអាចគេងលក់បានកាន់តែស្រួល៖

  • ចូរចូលគេងឲ្យទៀងម៉ោងជារៀងរាល់យប់ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
  • ចូរបង្កើតនូវទម្លាប់បន្ធូរអារម្មណ៍សម្រាប់ម៉ោងគេង
  • ចូរចៀសវាងការគេងថ្ងៃ
  • ចូរហាត់ប្រាណរាល់ថ្ងៃ
  • រក្សាឲ្យបាននូវសីតុណ្ហភាពឲ្យត្រជាក់ល្មមនៅពេលគេង
  • ចូរទិញកម្រាលពូក និងខ្នើយដែលផ្តល់ផាសុកភាពពេលប្រើប្រាស់
  • ចូរប្រើប្រាស់ពន្លឺភ្លើងច្បាស់ៗនៅពេលព្រឹកដើម្បីជួយគ្រប់គ្រងចង្វាក់នៃការគេង
  • ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹង និងបារី
  • មិនត្រូវញ៉ាំអាហារច្រើនៗពេកឡើងនៅពេលល្ងាច
  • បើសិនជាអ្នកមិនអាចគេងលក់ទេ ចូរប្តូបន្ទប់ និងធ្វើអ្វីម៉្យាងដែលអាចបន្ធូរអារម្មណ៍បានរហូតដល់មានអារម្មណ៍អស់កម្លាំង
  • បើសិនជានៅតែមិនអាចគេងលក់ទៀត ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមធ្យោបាយនៃការគេងបែបណាទើបត្រឹមត្រូវតាមបច្ចេកទេស៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង