ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យពោះរបស់អ្នកម្តាយតឹង ហើយរឹងក្នុងចន្លោះខែទី៤ ដល់ទី៦ នៃការមានផ្ទៃពោះ។ ហេតុអ្វីទៅ?

ក្នុងចន្លោះខែទី៤ ដល់ទី៦នៃការពរពោះកូនក្នុងផ្ទៃ អ្នកម្តាយអាចនឹងមានអារម្មណ៍ថាពោះតឹងៗ និងរឹងៗ ជាពិសេស ក្នុងពេលយប់តែម្តង។ នៅពេលដែលអ្នកកើតមានអាការៈនេះ ប្រសិនជាពោះរបស់អ្នកមិនឈឺ ឬទ្វារមាសមិនមានចេញឈាម នោះមានន័យថាជារឿងធម្មតានោះទេ ដោយអាការៈនេះ កើតតែមួយភ្លេត និងបាត់វិញហើយ។ ពេលដែលកូនក្នុងផ្ទៃកម្រើកខ្លាំង នោះអ្នកម្តាយនឹងអាចកើតមានអារម្មណ៍ថាពោះតឹង និងរឹង។ ជាពិសេស ពេលដែលអ្នកម្តាយនឿយហត់ពេក ក៏អាការៈនេះអាចកើតមានដែរ។ ដូចនេះ អ្នកម្តាយគួរតែសម្រាកឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែប្រសិនជាអាការៈនេះកើតឡើងញឹកញាប់ពេក នឹងធ្វើឲ្យឈាមក្នុងស្បូនរបស់អ្នកដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយងាយកើតមុនខែខ្លាំងណាស់។ ដូចនេះ អ្នកម្តាយគួរតែទៅពិនិត្យពេលដែលពោះរបស់អ្នកតែងរឹង និងតឹងខ្លាំងច្រើនដង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង