Join with Health.com.kh on Telegram

ប៉េងប៉ោះ​ផ្ទុក​ទៅដោយ សារធាតុ​បំពាក់​ពណ៌​ក្រហម​មួយ​ប្រភេទ​ឈ្មោះថា Lycopene​។ សារធាតុ​មួយ​នេះ​ក៏​ដើរ​នាទី​ជា​អង់​ទី​អុក​ស៊ីដង់​មួយ​ផង​ដែរ សម្រាប់​ជួយ​បន្សាប​កោសិកា​ដែល​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​មុន​ពេល​វេលា​ធ្វើអោយ​ខូចខាត​។

ភាគច្រើន​គ្មាន​នរណា​អាច​ទទួល​អត្ថប្រយោជន៍​ពី​ផ្លែ​ប៉េងប៉ោះ​ច្រើន​ជាង​ជនជាតិ​អ៊ីតាលី​ឡើយ ព្រោះ​ពួកគេ​ញ៉ាំ​វា​ស្ទើរតែ​រាល់ថ្ងៃ​ទៅហើយ​។ ខណៈពេល​ដែល​ប៉េងប៉ោះ​ឆ្អឹង​ប៉ះពាល់​ជាមួយ​ប្រេង​ធ្វើអោយ​មាន​កម្រិត​សារធាតុ Lycopene ខ្ពស់​បំផុត​នោះ ក៏​ប៉េងប៉ោះ​ឆៅ​ផ្តល់នូវ​ថាមពល​ការពារ​យ៉ាង​ខ្លាំង​ក្លា​ផងដែរ​។

អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អ៊ីតាលី​បាន​រកឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ប៉េងប៉ោះ​ស្រស់​ឆៅ ចាប់ពី ៧​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​មហារីកក្រពះ​, ពោះវៀន​ធំ​, ឬ​ចុង​ពោះវៀនធំ​ច្រើនជាង​អ្នក​ញ៉ាំ​តែ​ពីរ​ដង​ឬ​តិច​ជាង​នេះ​រហូតដល់ ៦០​ភាគរយ​ឯណោះ​។
 
​ការសិក្សា​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​ទៅលើ​បុរស​ចំនួន ៤៨០០០​នាក់ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី Harvard បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​ប៉េងប៉ោះ​យ៉ាងតិច​បំផុត ១០​ដង​ក្នុង​មួយ​សប្តាហ៍ មិន​ថា​ឆៅ​, ឆ្អិន ឬ​ទឹកជ្រលក់​ប៉េងប៉ោះ​ទេ សុទ្ធ​តែ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រូពេទ្យ​ប្រូ​ស្តា​ត​បាន​រហូត​ដល់ ៤៥​ភាគរយ​។ ការ​ដែល​ញ៉ាំ​រហូតដល់ ១០​ដង​ស្តាប់​មើល​ទៅ​ដូច​ជា​ច្រើន​ណាស់ ប៉ុន្តែ​នៅពេល​យើង​បែក​ចែក​ពេលវេលា​អោយ​វែង​បន្តិច​ក្នុង​មួយ​សប្តាហ៍​ទៅ វា​ដូចជា​មិន​ឃើញ​អ្វី​ច្រើន​ជាង​ញ៉ាំ​ម្តង​ទាំង​១០​ឡើយ​។
 
​វេជ្ជបណ្ឌិត ម៉ែ ស្តាំ​ហ្វឺ (Dr. Meir Stampfer, MD) អ្នក​បង្កើត​ការ​សិក្សា និង​ជា​សាស្ត្រាចារ្យ​ខាង​ជំងឺ​រាតត្បាត និង​អាហារ​រូបត្ថ​ម្ភ​នៅឯ​សាលា​សុខភា​ព​សាធារៈ Harvard និយាយថា “​សារធាតុ Lycopene គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​បំផុត​មួយ​។ មាន​ហេតុផល​មួយចំនួន​ថា កំហាប់​របស់​សារធាតុ​នេះ​ក៏​មាន​នៅក្នុង​ក្រពេញប្រូ​ស្តាត​ដែរ​។ បុរស​ដែល​មាន​កម្រិត​សារធាតុ Lycopen ខ្ពស់​ក្នុង​ឈាម​ឃើញ​ថា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​”​។
 
​ការកាត់បន្ថយ​ការប្រឈមមុខ​ងារ Lycopene ប្រហែល​ជា​វា​ទៅ​ទុបស្កាត់​ការលូតលាស់ និង​បំបែក​ខ្លួន​របស់​កោសិការ​មហារីក​។ ការស្រាវជ្រាវ​ក្នុង​មន្ទីរពិសោធន៍​ថ្មី​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Illinosis នៅឯ Urbana-Champaign បានអោយដឹងថា សារធាតុ Lycopene ក៏​ប្រហែលជា​ជួយ​ធ្វើអោយ​អ័រម៉ូន​បុរស​ដែល​ធ្វើអោយ​កើត​ជា​មហារីក​ក្រពេញប្រូ​ស្តា​ត​នោះ​មាន​តុល្យភា​ពបាន​។ ប៉ុន្តែ​ការសិក្សា​ថ្មីៗ​នេះ​មិន​បាន​ឯកភាព​ចំពោះ​របៀប​ការពារ​របស់​សារធាតុ Lycopene នេះ​នោះ​ទេ​។

ចំនុច​សម្គាល់​មួយ​របស់​ការសិក្សា​នៅ​វិទ្យាស្ថាន​មហារីក​ជាតិ​ដែល​បាន​តាមដាន​សុខភាព និង​របប​អាហារ​របស់​បុរស​ចំនួន ២៩៣៦១ រយៈពេល ៤​ឆ្នាំ បាន​រកឃើញថា ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ចំពោះ​អ្នក​ញ៉ាំ​ភីហ្សា​ម្តង​មានតែ ១៧ ភាគរយ​ទេ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ញ៉ាំ​ភីហ្សា​តិ​ជាង​ពីរ​ដង​ក្នុង​មួយ​ខែ​។ ចូរ​ចាំ​ថា ក្នុងចំណោម​បុរស​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺមហារីក​ប្រូ​ស្តា​ត ការប្រឈមមុខ​របស់​គេ​នឹង​កាត់បន្ថយ​បើសិន​ជា​ពួកគេ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ប៉េងប៉ោះ​កាន់តែច្រើន​ដូចជា ទឹកជ្រលក់​ប៉េងប៉ោះ ឬ​ម្ហូបអាហារ​ដែល​មាន​ប៉េងប៉ោះ​នៅក្នុង​នោះ​។​
 
​បើ​យោង​ទៅតាម​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការវិភាគ​របស់​រដ្ឋាភិបាល​បានអោយដឹងថា វា​មាន​តែ​អំណះអំណាង​ដែល​មិន​ជាក់លាក់​ប៉ុណ្ណោះ​ដែលថា ការ​ញ៉ាំ​ប៉ោងប៉ោះ​មួយ​ផ្លែ ឬ​ទឹក​ជ្រលួក​ប៉េងប៉ោះ​ក្នុង​មួយ​សប្តាហ៍​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ក្រពេញប្រូ​ស្តាត​។ រដ្ឋបាល​ចំណីអាហារ និង​ថ្នាំពេទ្យ​ក៏​បាន​សន្និដ្ឋាន​ឃើញថា វា​ទំនងជា​មិន​ដូចគ្នា​សោះ​ថា ប៉េង​ប៉ោះ និង​ទឹក​ជ្រ​លួក​ប៉េងប៉ោះ​អាច​ជួយ​បង្ការម​ហា​រីក​ក្រពេះ​, ក្រពេញ​អូ​វ៉ែ ឬ​លំពែង​នោះទេ​។
 
​គ្មាន​ជីវជាតិ​របស់​អាហារ​តែ​មួយ​ណា​មាន​ថាមពល​ខ្លាំង​ខ្លាំង​ដែល​អាច​បញ្ឈប់​ការ​គម្រាម​គំហែង​ដល់​សុខភាព​យ៉ាង​ធំ​មួយ​បាន​ឡើយ​។ ប៉ុន្តែ​ក៏​មិន​ត្រូវ​លះបង់​ចោល​នូវ​សាឡាត និង​នំ​បុ័ង​ឆី​ស​បឺ​ហ្គ័​រដែរ​។ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​អោយដឹងថា អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​កើតឡើង​នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែឈើ​, និង​បន្លែង​ដែល​សម្បូរ​ពណ៌​ជាច្រើន​ប្រភេទ​។ ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​ថ្មី​មួយ​ពី​ប្រទេស Netherlands បាន​អោដ​យឹង​ថា សារធាតុ Lycopen រួម​គ្នា​នឹង​វីតាមីន E ដែល​បានមកពី​ទឹកជ្រលក់​ប៉េងប៉ោះ និង​ស្រូវ​សាលី អាច​ជួយ​ទប់ស្កាត់​ការលូតលាស់​របស់​កោសិកា​មហារីក​ប្រូ​ស្តា​ត​បាន​។
 
​ការស្រាវជ្រាវ​ក៏​បាន​អោយដឹងទៀតថា ការទទួល​បាន​សារធាតុ Lycopene ពី​របប​អាហារ​កាន់តែ​ច្រើន​ប្រហែលជា​ជួយ​អោយ​មនុស្ស​ចាស់​មាន​សកម្មភាព​រៀងកាយ​បាន​យូរជាង​មុន​។ ការសិក្សា​ទៅលើ​ដូនជី​ចំនួន ៨៨​នាក់ ដែល​មាន​អាយុ​ចាប់ពី ៧៧ ទៅ ៩៨​ឆ្នាំ​បាន​អោយដឹងថា អ្នក​ដែល​ទទួលបាន​សារធាតុ Lycopene ច្រើន​បំផុត ទំនងជា​មិន​សូវ​ត្រូវការ​គេ​ជួយ​ខាង​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​ទេ​ដូចជា ការ​ស្លៀកពាក់ និង​ការដើរ​ជាដើម​។
 
​របប​គំហើញ​ថ្មីៗ​
​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​អោយបាន​ច្រើន​ដើម្បី​ជា​វិធី​បង្ការ​ជំងឺមហារីក​សួត​។ ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ដ៏​ពូកែៗ​ចំនួន​ពីរ​ប្រភេទ​នោះ​គឺ Coumaric Acid និង Chlorogenic Acid ដែល​វា​ប្រហែលជា​ជួយ​ទប់ស្កាត់​ឥទ្ធិពល​របស់ សារធាតុ Nitrosamine ដែល​បណ្តាល​អោយ​កើតជា​ជំងឺមហារីក​បាន​។ វេជ្ជបណ្ឌិត ជោ​សេប ហូ​ឆ​ឈីស (Dr. Joseph Hotchkis, PhD)  សាស្ត្រាចារ្យ​ខាង​គីមី​អាហារ និង​ធាតុ​ពុល នៅឯ​សាកលវិទ្យាល័យ Cornel ក្នុង​តំបន់ Ithaca ទីក្រុង​ញ៉ូយ​ក់​និយាយ​ថា “​វា​គឺជា​សារ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ដ៏​ខ្លាំងក្លា​បំផុត​នៅក្នុង​បារី​”​។
 
​រហូត​ដល់​សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា វា​គឺជា​វីតាមីន C នៅក្នុង​ផ្លែឈើ និង​បន្លែ​ដែល​ជួយ​បន្សាប​សារធាតុ​បង្ក​គ្រោះថ្នាក់​ទាំងនេះ​។ ប៉ុន្តែ​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​វេជ្ជបណ្ឌិត ហូ​ឆ​ឈីស  និ​សហការី​របស់​គាត់​បាន​អោយដឹងថា ប៉េងប៉ោះ​ទៅ​ទប់ស្កាត់​ការបង្កើត​សារធាតុ Nitrosamines ទោះបីជា​ក្រោយពី​វីតាមីន C ត្រូវបាន​ដកចេញ​ពី​ផ្លែឈើ​ហើយ​ក៏​ដោយ​។
 
​សារធាតុ Coumaric និង Chlorogenic Acid ដែល​មាន​មុខងា​រការ​ពារ​មាន​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​ក៏​ត្រូវបាន​រក​ឃើញ​ក្នុង​ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ទៀត​ដែរ ដូចជា ការ៉ុត​, ម្រេច​បៃតង​, ម្នា​ស់​, និង​ស្ត្រូ​បឺរី​។ វេជ្ជបណ្ឌិត​ហូ​ឆ​ឈីស បាន​សន្និដ្ឋាន​ឃើញថា សារធាតុ​ទាំងនេះ​ប្រហែលជា​ក្លាយ​ជា​ហេតុផល​មួយ​ដែល​មនុស្ស​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ច្រើន​មាន​ការប្រឈមមុខ​តិច​នឹង​ការ​កើត​ជំងឺមហារីក​៕