តើចង្កោមរោគសញ្ញានៃការជិតមករដូវគឺជាអ្វី?
ចង្កោមរោគសញ្ញានៃការជិតមករដូវគឺជាឈ្មោះនៃរោគសញ្ញាមួយក្រុមដែលមនុស្សស្រីមួយចំនួនធ្លាប់មានរយៈពេលរហូតដល់ ១៤ថ្ងៃមុនពេលពួកគេមករដូវ ។ រោគសញ្ញាទាំងនេះជាធម្មតានឹងបាត់វិញភ្លាមៗទេ ក្រោយពេលពីការមករដូវត្រូវបានចាប់ផ្តើម ។
មនុស្សស្រីភាគច្រើនមានអារម្មណ៍ដូចជាមិនស្រួលក្នុងខ្លួនតិចតួច មុនពេលមករដូវម្តងៗ ។ ប៉ុន្តែប្រសិនបើអ្នកមានចង្កោមរោគសញ្ញានៃការជិតមករដូវ អ្នកប្រហែលជាមានអារម្មណ៍ថា ថប់អារម្មណ៍ បាក់ទឹកចិត្ត ឬមិនស្រួលក្នុងខ្លួនខ្លាំងមែនទែន ដែលធ្វើអោយអ្នកមិនអាចការពារវាបានទាំងនៅផ្ទះ ឬនៅកន្លែងធ្វើការ ។ រោគសញ្ញាមួយចំនួននៃចង្កោមរោគសញ្ញាជិតមករដូវមានដូចជា៖
• ចេញមុន
• ឈឺខ្នង
• ប៉ោងពោះ
• មិនសូវបរិភោគអាហារ
• ទលលាមក
• បាក់ទឹកចិត្ត
• មានអារម្មណ៍ថប់ៗ
• អស់កំលាំង
• ឈឺក្បាល
• ក្រហមមុខ
• ឈឺសន្លាក់
• អារម្មណ៍មិនដឹងនរ
• មិនមានចំនងក្នុងការរួមភេទ
• តឹង និងហើមដោះ
• ពិបាកក្នុងការផ្ចងអារម្មណ៍
• ពិបាកដេក
• ហើមដៃ ហើមជើង
• ចង់នៅតែឯង
• ឡើងទម្ងន់
រោគសញ្ញារបស់អ្នកប្រហែលជានឹងកាន់តែខ្លាំងទៅៗ ហើយនឹងល្អមកវិញដែរ ។
តើចង្កោមរោគសញ្ញានៃការជិតមករដូវបង្កឡើងដោយសារអ្វី?
មិនមាននរណាម្នាក់ដឹងអោយប្រាកដថាអ្វីទៅជាមូលហេតុរបស់ចង្កោមរោគសញ្ញានៃការជិតមករដូវនៅឡើយទេ ។ វាហាក់បីដូចជាមានការពាក់ព័ន្ធនឹងការបំរែបំរួលកំរិតអ័រម៉ូនក្នុងអំឡុងពេលវដ្ឋរដូវ ។ ចង្កោមរោគសញ្ញានៃការជិតមករដូវមិនមែនបង្កឡើងដោយការ Stress ឬបញ្ហាផ្លូវចិត្តនោះទេ ប៉ុន្តែកត្តាទាំងនេះប្រហែលជាធ្វើអោយរោគសញ្ញានៃចង្កោមរោគសញ្ញានៃការជិតមករដូវកាន់តែខ្លាំងទៅៗ ទៅវិញទេ ។
តើចង្កោមរោគសញ្ញានៃការជិតមករដូវមានការដាក់រោគវិនិច្ឆ័យយ៉ាងដូចម្តេចទៅ?
គ្រូពេទ្យនឹងអោយអ្នកតាមដាននូវរោគសញ្ញាដែលអ្នកមានតាមកាលបរិច្ឆេទ ។ ប្រសិនបើរោគសញ្ញាទាំងនោះកើតឡើងដូចៗគ្នាជារៀងរាល់ខែ អ្នកប្រហែលជាមានបញ្ហា ចង្កោមរោគសញ្ញានៃការជិតមករដូវហើយ ។
គ្រូពេទ្យប្រហែលជានឹងពិនិត្យលើបញ្ហារបស់អ្នក និងធ្វើតេស្តមួយចំនួនដើម្បីទាត់ចោលនូវបញ្ហាដែលស្រដៀងៗគ្នាចេញ ។ គាត់ក៏ប្រហែលជាចង់និយាយជាមួយអ្នកអំពីទំលាប់នៃការហូបចុក ការហាត់ប្រាណ ការងារ និងគ្រួសាររបស់អ្នក ។
តើចង្កោមរោគសញ្ញានៃការជិតមករដូវមានការព្យាបាលយ៉ាងដូចម្តេចទៅ?
វាមិនមានអ្វីសំរាប់ព្យាបាលទៅលើចង្កោមរោគសញ្ញានៃការជិតមករដូវនោះទេ ប៉ុន្តែការបរិភោគនូវរបបអាហារដែលមានសុខភាព ការហាត់ប្រាណជាទៀងទាត និងការប្រើថ្នាំប្រហែលជាអាចជួយអ្នកបាន ។គ្រូពេទ្យនិងប្រាប់អ្នកអំពីពេលណាដែលអ្នកត្រូវផ្លាស់ប្តូររបបអាហាររបស់អ្នក និងការហាត់ប្រាណ ។ គាត់ក៏ប្រហែលចេញវេជ្ជបញ្ជាជាថ្នាំអោយអ្នកប្រើ ដោយយោងទៅតាមរោគសញ្ញាដែលអ្នកមាន និងភាពធ្ងន់ធ្ងររបស់វា ។
អ្នកប្រហែលជាត្រូវការប្រើថ្នាំលើសពីមួយមុខដើម្បីរកអោយបាននូវការព្យាបាលប្រភេទណាដែលល្អបំផុតសំរាប់អ្នក ។ មានថ្នាំជាច្រើនដែលអាចប្រើបានដូចជាថ្នាំដោយមិនបាច់មានវេជ្ជបញ្ជា ប៉ុន្តែថ្នាំផ្សេងៗក្រៅពីនេះត្រូវតែមានវេជ្ជបញ្ជាពីគ្រូពេទ្យទើបអាចប្រើប្រាស់បាន ។ ថ្នាំដែលអាចអោយមានវេជ្ជបញ្ជាចេញបានមានដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំពន្យាកំនើត ។ ថ្មីៗនេះថ្នាំផ្សេងៗទៀត សំរាប់ប្រើលើចង្កោមរោគសញ្ញានៃការជិតមករដូវ កំពុងត្រូវបានសិក្សានៅឡើង ។
តើថ្នាំបញ្ចុះទឹកនោមគឺជាអ្វី?
ថ្នាំបញ្ចុះទឹកនោមគឹជាថ្នាំដែលជួយធ្វើអោយរាងកាយរបស់អ្នកកុំអោយមានជាតិទឹក និងជាតិសូដ្យូមបន្ថែមទៀត ។ ថ្នាំនេះអាចជួយលុបបំបាត់ការហើមពោះ ឡើងទំងន់ ការឈឺដោះ និងឈឺពោះបាន ។ ថ្នាំបញ្ចុះទឹកនោមជាធម្មតាត្រូវបានប្រើមុនដែលអ្នកមានរោគសញ្ញាធម្មតាៗទាំងនេះក្នុងវត្តរដូវរបស់អ្នក ។
តើថ្នាំប្រឆាំងការបាក់ទឹកចិត្តជួយបានទេ?
ថ្នាំប្រឆាំងការបាក់ទឹកចិត្តអាចជួយបំបាត់ការឈឺចាប់ ការបាក់ទឹកចិត្ត និងការថប់អារម្មណ៍ដែលធ្ងន់ធ្ងរ ។ ថ្នាំទាំងនេះជាធម្មតាត្រូវតែប្រើជារៀងរាល់ថ្ងៃ ។
តើអ្វីទៅជាថ្នាំពន្យាកំណើត?
គ្រូពេទ្យប្រហែលជាប្រាប់អ្នកអោយប្រើថ្នាំពន្យាកំណើត ដើម្បីជួយបំបាត់នូវរោគសញ្ញារបស់ចង្កោមរោគសញ្ញានៃការជិតមករដូវ ។ ថ្នាំគ្រាប់ពន្យាកំណើតអាចជួយបានទោះបីជាមានអ័រម៉ូនចេញច្រើនក្នុងដំណើរវដ្ឋរដូវរបស់អ្នកក៏ដោយ ។ រោគសញ្ញានៃចង្កោមរោគសញ្ញារបស់មនុស្សស្រីមួយចំនួនអាចមានលក្ខណៈល្អច្រើននៅពេលដែលពួកគេបានប្រើថ្នាំគ្រាប់ពន្យាកំណើតហើយ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំគ្រាប់ប្រភេទនេះក៏អាចធ្វើអោយមានផលប៉ះពាល់របស់វាដែរ ហើយវាមិនកើតទៅលើមនុស្សស្រីគ្រប់គ្នានោះទេ ។
តើថ្នាំអ្វីខ្លះដែលខ្ញុំអាចទិញបានដោយមិនបាច់មានវេជ្ជបញ្ជា?
អ្នកអាចទិញថ្នាំដោយមិនបាច់មានវេជ្ជបញ្ជាបានដើម្បីជួយសំរួលដល់រោគសញ្ញានៃចង្កោមរោគសញ្ញានៃការជិតមករដូវរបស់អ្នក ។ ថ្នាំទាំងនេះជាធម្មតាត្រូវប្រើរួមគ្នាជាមួយថ្នាំ Aspirin ឬ Acetaminophen ជាមួយនឹង Caffeine, antihistamines ឬ ថ្នាំបញ្ចុះទឹកនោម ។ ថ្នាំខ្លះទៀតសំរាប់ប្រើលើចង្កោមរោគសញ្ញានៃការជិតមករដូវមាន Midol, Pamprin and Presyn PMS ។
ថ្នាំបំបាត់ការឈឺចាប់ដោយមិនមានវេជ្ជបញ្ជាក៏អាចប្រើបានដែរ ។ ថ្នាំទាំងនេះរួមមាន Ibuprofen (Advil, Motrin, Nuprin) Ketoprofen (Orudis KT) និង Naproxen (Aleve) ។
ថ្នាំទាំងនេះអាចមានប្រសិទ្ធភាពយ៉ាងល្អសំរាប់បញ្ហាចង្កោមរោគសញ្ញានៃការជិតមករដូវជាលក្ខណៈល្មម ឬមធ្យម ។ ចូរពិគ្រោះជាមួយគ្រូពេទ្យសិនចាំចាប់ផ្តើមប្រើថ្នាំទាំងនេះ ។
តើខ្ញុំអាចធ្វើអ្វីបានខ្លះទៅដើម្បីបំបាត់រោគសញ្ញារបស់ខ្ញុំ?
ចូរដឹងអំពីអ្វីទៅដែលជារោគសញ្ញានៃចង្កោមរោគសញ្ញានៃការជិតមករដូវ ហើយពេលណាដែលវាកើតមាន ។ បន្ទាប់មកអ្នកអាចផ្លាស់ប្តូររបបអាហារ ហាត់ប្រាណ និងរៀបចំកាលវិភាគ ដើម្បីធ្វើការងារទាំងនេះជារៀងរាល់ខែអោយបានឆាប់តាមតែអាចធ្វើបាន ។
អ្នកមិនត្រូវលះបង់ការធ្វើដូចខាងលើ ហើយបែរជាងាកមករកការប្រើថ្នាំជំនួយវិញនោះទេ ។ ជំរើសនៃការព្យាបាលមានការប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ គ្រូពេទ្យអាចនឹងជួយអ្នកស្វែងរកនូវការព្យាបាលដែលត្រឹមត្រូវសំរាប់អ្នកបាន ។
មធ្យោបាយនៃការគ្រប់គ្រង់លើចង្កោមរោគសញ្ញានៃការជិតមករដូវ
• ត្រូវបរិភោគអាហារដែលមានជាតិ Carbohydrates ចំរុះដូចជា គ្រាប់ធុញ្ញជាតិគ្រប់ប្រភេទ អាហារសំបូរជាតិសរសៃ និងប្រូតេអ៊ីន ។ ចូរកាត់បន្ថយនូវការទទួលទានជាតិស្ករ និងខ្លាញ់
• ចូរចៀសវាងជាតិប្រៃរយៈពេលពីរបីថ្ងៃ មុនពេលមករដូវ ដើម្បីកាត់បន្ថយនៃការហើមពោះ និងការច្រាលជាតិទឹកច្រើន ។
• កាត់បន្ថយការប្រើជាតិ Caffeine ដើម្បីកុំអោយសូវមានអារម្មណ៍មិនល្អ និងលុបបំបាត់ការឈឺដោះ
• ឈឺផឹកស្រា ។ អ្នកអាចផឹកបានមុនពេលពេលការមករដូវរបស់អ្នកធ្វើអោយមានការបាក់ទឹកចិត្តខ្លាំង
• ចូរព្យាយាមបរិភោគអាហារអោយបាន ៦ពេលក្នុងមួយថ្ងៃ ឬ ៣ពេលក្នុងមួយថៃ្ងតែអោយបានច្រើនៗ
• ហាត់ប្រាណ អោយបាន ៣០នាទី ក្នុងពេល និងត្រូវហាត់អោយបាន ៤ ទៅ ៦ដងក្នុងមួយសប្តាហ៍
• សំរាកអោយបានច្រើនប្រហែលជា ៨ម៉ោងនៅពេលយប់
• បរិភោគអាហារអោយទៀងពេល
• ចូរធ្វើកាលវិភាគដើម្បីបំបាត់ការ Stress បន្ទាប់ពីមករដូវហើយ ។
តើវីតាមីន និងថ្នាំសំរាប់ប្រើនៅផ្ទះមានអ្វីខ្លះទៅ?
អ្នកប្រហែលជាបានអានអំពីថ្នាំវីតាមីនមួយចំនួន និងអាហាបំប៉នខ្លះហើយដូចជា វិតាមីន B6 វីតាមីន E ម៉ាញ៉េស្យូម ម៉ងកានែស និង Tryptophan អាចជួយបំបាត់អាការៈនៃចង្កោមរោគសញ្ញានៃការជិតមករដូវបានដែរ ។ វាមិនមានការសិក្សាច្រើនអំពីការព្យាបាលទាំងនេះទេ ហើយវាក៏អាចកើតឡើងដែលថាភាពគ្រោះថ្នាក់របស់វាគឺច្រើនជាងអត្ថប្រយោជន៍ ។ ឧទាហរណ៍ វីតាមីន B6 និង វីតាមីន E អាចមានផលប៉ះពាល់ដែរ ប្រសិនបើអ្នកប្រើវាច្រើនពេក ។ ចូរនិយាយជាមួយគ្រូពេទ្យប្រសិនបើអ្នកកំពុងគិតថាចង់ប្រើវិតាមីន និងថ្នាំបំប៉នអស់ទាំងនេះ ។
ម្យ៉ាងវិញទៀត ការប្រើថ្នាំគ្រាប់កាល់ស្យូម ប្រហែលជាកាត់បន្ថយរោគសញ្ញានៃការច្រាលជាតិទឹក ការរមួលសាច់ដុំ និងការឈឺខ្នង ។ ចូរប្រើកាលស្យូមនេះតែ ១០០០មីលីក្រាមក្នុងមួយថ្ងៃបានហើយ ទើបមិនមានបង្កគ្រោះថ្នាក់ ជាពិសេសដោយសារតែកាលស្យូមមានអត្ថប្រយោជន៍ច្រើនប្រភេទដូចជាធ្វើអោយឆ្អឹងរបស់អ្នកមានភាពរឹងមាំល្អ ។