នៅក្នុងពិភលោកយើងសព្វថ្ងៃនេះ ស្ត្រីភាគច្រើនយល់ឃើញថាពួកគេកំពុងតែស្រាវជ្រាវរកតុល្យភាពនៅក្នុងជីវិតរស់នៅ។ ពួកយើងព្យាយាមធ្វើការបញ្ចូលគ្នានៃតំរូវការនៃទំនាក់ទំនង គ្រួសារ និង អាជីពផ្ទាល់ខ្លួន។

យើងបានសាកល្បង ជារឿយៗនៅទីបញ្ចប់នៃថ្ងៃនីមួយៗ ដើម្បីឲ្យចងចាំពីការថែទាំសុខភាព និងទទួលបាននូវ សុខភាពទាំង ផ្លូវ កាយ និង ផ្លូវចិត្ត។ នៅពេលនោះមាន
ស្ត្រីមួយចំនួន
មានសមត្ថភាព លេងល្បិចដាក់នូវសំពាធទាំងនេះ និងថែទាំសុខភាព មានហេតុផលមួយចំនួនដែលស្មុគ្រស្មាញថាតើហេតុអ្វី អ្នកផ្សេងទៀតបង្កើតនូវបញ្ហាផ្លូវចិត្ត។ ជាសំណាងល្អ មានវិធីព្យាបាលដ៏មានប្រសិទ្ធភាពដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ ជំហានដ៏សំខាន់ដំបូងបំផុតនោះ គឺ រកគេជួយ។
កំពូលស្ត្រី
ស្ត្រីសម័យថ្មីមួយចំនួន មានអាម្មណ៍រំពឹងពីសង្គមថាល្អ ហើយកំពូលស្ត្រីសម័យនេះបានរំពឹងទុកថានឹងងអាចចូលរួមចំនែកទៅតាមទីកន្លែង ពីលំដាប់សម្រស់ និង សុខុមាលភាពរាងកាយ ឆ្ពោះទៅរកការសំរេចបានជោគជ័យ សុភមង្គលនៅក្នុងគ្រួសារ និងការរស់នៅប្រកបដោយមនោសញ្ចេតនា។ឥឡូវនេះយើងសង្ឃឹមថានឹងជំនះនូវភាពលំបាកទាំងនោះ តុល្យភាព។ នៅសម័យមុនមានសិទ្ធិស្មើគ្នា ហើយទីបញ្ចប់យើងក៏ទទួលបានសិទ្ធិក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ប៉ុន្តែសិទ្ធិសេរីភាពទាំងនេះបានក្លាយមកជាបន្ទុកនៃស្ត្រេស។
បញ្ហាសុខភាពផ្លូវចិត្ត
សរុបមក យើងជាស្ត្រីទំនងជា អ្នកខ្វាយខ្វល់ និង មានអារម្មណ៍ក្នុងការទទួលខុសត្រូវនូវតំរូវការរបស់មនុស្សផ្សេងៗទៀត។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមើលរំលង ពីសុខភាពផ្លូវចិត្តរហូតដល់មានបញ្ហាសុខភាពកើតឡើង ហើយយើងបាត់បង់នូវតុល្យភាពក្នុងការរស់នៅ។ យើងដឹងថា យើងមិនអាចមានសុភមង្គល និង ភាពស្រស់ស្រាយ ការរសាយចិត្ត ការខកចិត្ត ការក្រៀមក្រំចិត្ត និង ការព្រួយបារម្មណ៍ដែលជាផ្នែកមួយនៃជីវិតរបស់មនុស្ស រហូតនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ យើងអាចកើតមាននូវបញ្ហាផ្លូវចិត្តទាំងនោះ ឬរោគសញ្ញា នៅពេលដែលយើងមានអារម្មណ៍ទាំងនេះ ធ្វើឲ្យយើងកើតទុក្ខ និង ធ្វើឲ្យទន់ខ្សោយខាងសមត្ថភាពដើម្បីធ្វើការ។ រោគសញ្ញាចិត្តវិទ្យាមួមចំនួនអាចត្រូវបានគេរំពឹងទុកក្នុងការផ្ដល់ជាក្រុមអាយុដែលស្ត្រីមួយចំនួន បានឆ្លងកាត់។ការថប់បារម្ម ដូចជា ការចាកចេញពីផ្ទះនៅវ័យកុមារភាព ការរៀបការ ការមានគភ៌ ឬក៏ដំណើរការអស់រដូវសុទ្ឋតែអាចធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ស្ត្រី។
អារម្មណ៍អាចផ្សារភ្ជាប់ជាមួយនឹង បំរែបំរួលអ័រម៉ូននៅពេលដែលរាងកាយយើងបង្កើត និងផ្លាស់ប្តូរដំណើរការចាប់មានរដូវរហូតដល់អស់រដូវ។
ជាសំណាងអាក្រក់ ប្រវត្តិនៃការសិក្សាស្រាវជ្រាវ នៃរោគវិកលចរិកមិនបានឆ្លុះបញ្ចាំងពីភាពខុសគ្នានៃភេទទេ។ ស្ត្រីជារឿយៗមិនត្រូវបានគេរាប់បញ្ចូលនៅក្នុងការសិក្សានោះទេ។ ប៉ុន្តែថ្មីៗនេះ គេបានគេទទួលស្គាល់ថាការព្យាបាលបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេមានលក្ខណៈខុសពីបុរស។