ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ មិនត្រឹមតែអាចនាំទ្រព្យជូនខ្លួនឯងទេ ថែមទាំងអាចនាំជូនអ្នកផ្ទះទៀតផង។ ជាពិសេស គេជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ។ ជាហេតុដែលធ្វើឲ្យកុសល់ផលបុណ្យនេះ អាចធ្វើឲ្យគេមានអនាគតដែលភ្លឺស្វាងខ្លាំងបាន។
ឆ្នាំថោះ
ឆ្នាំថោះ ជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសាររបស់គេ ដោយមិនដែលគិតថា គ្រួសារជាបន្ទុកធ្ងន់របស់ខ្លួនឡើយ។ ជាពិសេស គេតែងរកឃើញមធ្យោបាយដើម្បីចំណេញបានប្រាក់ជានិច្ច។ ដូចនេះ គ្រួសាររបស់គេនឹងមិនរស់នៅដោយខ្វះប្រាក់ចាយឡើយ។
ឆ្នាំមមែ
បុគ្គលឆ្នាំមមែវិញ ចូលចិត្តរកប្រាក់ខ្លាំងណាស់ ហើយប្រាក់ដែលគេរកបានតែងគិតគូដល់អ្នកផ្ទះជានិច្ច។ ដោយសារតែចិត្តល្អបែបនេះហើយ ទើបធ្វើឲ្យគេមានថ្ងៃណាមួយនឹងអាចក្លាយជាអ្នកមានជាមិនខានឡើយ។ ដូចនេះ អ្នកផ្ទះក៏មិនលំបាកយូរដែរពេលដែលមានបុគ្គលម្នាក់នេះក្នុងផ្ទះ៕