ការបំបៅកូនដោយទឹកដោះ គឺជាពេលវេលាដ៏ពិសេសសំរាប់អ្នកទាំងពីរ ដែលជាម្តាយ និង ទារក ហើយវាក៏មានលក្ខណៈល្អប្រសើរសំរាប់សុខភាពមា្តយ និងទារកផងដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលស្ត្រី ជាម្តាយ នឹងទទួលបានពីការបំបៅដោះដល់ទារកខ្លួន៖
- អ្នកមិនចាំបាច់ចំណាយអ្វីទាំងអស់ ហើយវាក៏មិនចាំបាច់ត្រូវការពេលវេលាសំរាប់រៀបចំនោះទេ។
- វាអាចជួយបង្កើនភាពជិតស្និទ្ធ រវាងអ្នក និង ទារករបស់អ្នក ។ ការដាក់ទារកអោយជាប់នឹងស្បែករបស់អ្នក
គឺមានសារៈប្រយោជន៍ ទាំងការបំបៅ ក៏ដូចជាការរីកលូតលាស់នៃចំណងចងរឹតរបស់អ្នកទាំងពីរ។ - វាអាចជួយអោយខ្លួនប្រាណរបស់អ្នក ត្រលប់មករកសភាពធម្មតាវិញបានយ៉ាងឆាប់រហ័ស បន្ទាប់ពីការសម្រាលបុត្ររួច។
- វាអាចជួយការពារអ្នក ប្រឆាំងនឹងជំងឺមួយចំនួនដូចជា មហារីកសុដន់ ឬ អូវែ និង ជំងឺពុកឆ្អឹង ។
ទោះបីជាការបំបៅកូនដោយទឹកដោះ ជាវិធីដ៏សាមញ្ញក្នុងការចិញ្ចឹមទារកអ្នក ភាគច្រើននៃពួកយើងទាំងអស់គ្នាត្រូវចេះពី វិធីនៃការបំបៅនេះ។ កំឡុងពេលពីរ ឬបីសប្តាហ៍ដំបូង គឺជាពេលវេលាសំរាប់មាតាបិតា និង ទារករៀនពី របៀបរស់នៅជាមួយគ្នា ដូច្នេះអ្នកប្រហែលនឹងត្រូវការ ព្យាយាមសាកល្បងគំនិតផ្សេងៗ និងទទួលយកជំនួយមួយចំនួន មុនពេលដែលរឿងទាំងនោះចាប់ផ្តើមកើតមាន ៕