Join with Health.com.kh on Telegram

ការ​រាំងរដូវ​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ការប្រែប្រួល​ជាច្រើន​នៃ​សរី​រៈ​, ក្រ​ពេញ និង​អរ​ម៉ូ​ន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​មក​រដូវ​។​

ការ​រាំងរដូវ​ប្រភេទ​ទី​១
​មូលហេតុ​របស់​វា​អាច​រួមមានៈ​

  • ខ្សោយ​ក្រពេញ​អូ​វែ​
  • បញ្ហា​នៃ​ប្រព័ន្ធ​ប្រសាទ ឬ​ក្រពេញ​អ៊ី​ប៉ូ​ហ្វីស (​ក្រពេញ​ដែល​បង្កើត​អរ​ម៉ូ​ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​)
  • ភាព​ចុះខ្សោយ​នៃ​សរីរៈ​បន្ត​ពូជ​

​ក្នុង​ករណី​ជា​ច្រើន​, មូលហេតុ​នៃ​ការ​រាំងរដូវ​ប្រភេទ​ទី​១​នេះ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ​។​

ការ​រាំងរដូវ​ប្រភេទ​ទី​២
​មូលហេតុ​ទូទៅ​នៃ​ការ​រាំងរដូវ​ប្រភេទ​ទី​២​រួមមានៈ​

  • ការ​មាន​ផ្ទៃពោះ​
  • ការ​បំបៅកូន​ដោយ​ទឹកដោះ​
  • បញ្ឈប់​ការប្រើ​ថ្នាំ​ពន្យារកំណើត​
  • អស់​រដូវ​
  • មូលហេតុ​ដទៃទៀត​រួមមានៈ​
  • ស្ត្រេ​ស​
  • កង្វះ​អាហារ​រូបត្ថ​ម្ភ​
  • ជំងឺ​ធ្លាក់​ទឹកចិត្ត​
  • ថ្នាំ​មួយចំនួន​
  • ស្រក​ទម្ងន់​លឿន​ពេក​
  • ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
  • មាន​ជំងឺ​ប្រចាំកាយ​
  • ឡើង​ទម្ងន់​លឿន​ពេក​
  • បញ្ហា​នៃ​ក្រពេញ​មួយចំនួនទៀត​ដូចជា ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត (​កម្រ​)
  • ដុំ​សាច់​នៅ​នឹង​ក្រពេញ​អូវែ (​កម្រ​)
  • ការវះកាត់​ស្បូន​ពី​មុន​ដែល​មាន​សន្លាក​
  • ​ស្ត្រី​ដែល​ធា្លប់មាន​ការវះកាត់​កាត់​ស្បូន ឬ​ក្រពេញ​អូវែ​ចោល នឹង​ឈប់​មាន​រដូវ​ផងដែរ​៕