Join with Health.com.kh on Telegram

ការ​កើនឡើង​នៃ​ការ​បែកញើស​គឺជា​ការ​បញ្ចេញ​ញើស​ខ្លាំង​ជាង​តម្រូវការ​ចាំបាច់​ដើម្បី​អោយ​មាន​ភាព​ត្រជាក់​ដល់​ខ្លួនប្រាណ​។​

ការ​បែកញើស​ខ្លាំង​ជា​ធម្មតា​កើតឡើង​ នៅ​លើ​បាត​ ដៃ​,​ បាតជើង​ និង​ក្លៀក​។​ ក្រៅពី​រំខាន​សកម្មភាព​ប្រចាំ​ថ្ងៃ​,​ ការ​កើនឡើង​នៃ​ការ​បែក​ ញើស​អាច​បណ្តាល​អោយ​មានការ​ថប់​បារម្ភ​ដល់​សង្គម​ ឬ​មានការ​ខ្មាស​អៀន​។​

ការ​កើនឡើង​នូវ​ការ​បែកញើស​នៅ​បាតដៃ​,​ បាតជើង​ និង​ក្លៀក​នៅ​ពេល​ថ្ងៃ​ដោយ​មិន​មាន​ហេតុផល​គឺ​ត្រូវ​បាន​គេ​ហៅ​ថា​ focal​ hyperhidrosis​។​ ប្រភេទ​នៃ​ការ​កើនឡើង​នៃ​ការ​បែកញើស​នេះ​ត្រូវ​បាន​បញ្ឈប់​នៅ​ពេល​ដែល​អ្នក​កំពុង​គេង​ និង​មិន​ត្រូវ​បាន​ផ្សារ​ភា្ជ​ប់​នឹង​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ដែល​បង្ក​ជា​មូលហេតុ​។​ការ​កើនឡើង​នៃ​ការ​បែកញើស​ដែល​ប៉ះពាល់​នៅ​កន្លែង​ធំៗ​នៃ​ខ្លួន​ និង​ដែល​បាន​កើនឡើង​នៅ​ពេល​អ្នក​ក្រោក​ពី​គេង​ និង​កំពុង​គេង​លក់​ គឺ​ហាក់ដូចជា​ដោយសារ​ឥទ្ធិពល​របស់​ថ្នាំ​ ឬ​ជា​សញ្ញា​នៃ​ជំងឺ​ ដូច​ជា​ការ​អស់​រដូវ​ភ្លាមៗ​,​ និង​ការ​បញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ជាដើម​។​

សកម្មភាព​រា​ង្គ​កាយ​ខ្លាំងក្លា​ និង​សីតុណ្ហភាព​ក្តៅ​ល្មម​ គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើនឡើង​នៃ​ការ​បែកញើស​។​ អ្នក​អាច​មានការ​កើនឡើង​នៃ​ការ​បែកញើស​ផង​ដែរ​ដែល​ជា​លទ្ធផល​នៃ​គ្រុនក្តៅ​។​

មូលហេតុ​វេជ្ជសាស្ត្រ​នៃ​ការ​កើនឡើង​នៃ​ការ​បែកញើស​អាច​រួម​មានៈ​
-​ការ​រលាក​សាច់ដុំ​បេះដូង​
-​គ្រុនក្តៅ​ដែល​មិន​អាច​កំនត់​នូវ​មូលហេតុ​បាន​
-​ជំងឺ​ថប់​បារម្ភ​
-​ការ​គាំង​បេះ​ដុ​ង​
-​ការ​កើនឡើង​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​
-​មហារីក​ឈាម​ (Leukemia)
-​ថ្នាំ​ដូច​ជា​ ពពួក​ beta​ blockers​ និង​ថ្នាំ​ពពួក​ tricyclic​ ដែល​ប្រឆាំង​ការ​ធ្លាក់​ទឹកចិត្ត​
-​ស្ត្រី​ដែល​អស់​រដូវ​
-​ភាព​តានតឹង​ចិត្ត​
-​ជំងឺរបេង​
សូម​រក​ការ​ជួយ​ជា​បន្ទាប់​ដោយ​ផ្នែក​វេជ្ជសាស្ត្រ​
ការ​បែកញើស​ដោយ​ខ្លួន​វា​ផ្ទាល់​គឺ​កម្រ​អោយ​មានការ​ជួយ​ជា​បន្ទាន់​ណាស់​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ប្រសិនបើ​ការ​បែកញើស​មានការ​រួម​ផ្សំ​ដោយ​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ញាក់​,​ ធី​ង​ធោ​ង​ ឬ​ឈឺទ្រូង​ ឬ​ឈឺក្រពះ​,​ សូម​ស្វែងរក​នូវ​ការ​ព្យាបាល​ជា​បន្ទាន់​ដោយ​ប្រុង​ប្រយ័ត្ន​។​ ការ​បែកញើស​ត្រជាក់​អាច​ជា​ការ​ឆ្លើយ​តប​នៃ​ខ្លួន​របស់​អ្នក​ទៅ​នឹង​មូលហេតុ​ដែល​បង្ក​អោយ​ជា​ជំងឺ​ដូច​ជា​ ការ​គាំងបេះដូង​,​ ការ​ថប់​បារម្ភ​ ឬ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​។​
សូម​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​អ្នក​ធ្លាប់​មាន​ដូច​ជាៈ​
-​អ្នក​ចាប់ផ្តើម​មានការ​បែកញើស​ច្រើន​ជាង​ធម្មតា​ភ្លាមៗ​តែ​ម្តង​
-​ការ​បែកញើស​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​
-​អ្នក​ធ្លាប់​មានការ​បែកញើស​នៅ​ពេល​យប់​ដោយ​គ្មាន​ការ​លេចឡើង​នូវ​មូលហេតុ​សោះ​។