ក្លិន​ខ្លួន​បាន​ធ្វើ​អោយ​អ្នក​វិទ្យាសាស្ត្រ​មានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ការ​ស្រាវជ្រាវ​។​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​មក​ពី​ សាកលវិទ្យាល័យ​ Vanderbilt​ បាន​ធ្វើការ​ពិសោធន៍​និង​រក​ ឃើញ​ថា​មនុស្ស​ជា​ច្រើន​អាច​ដឹង​ក្លិន​នៅ​លើ​ក្រណាត់​ខោអាវ​។​

ពួក​គេ​អាច​ដឹង​បាន​ថា​តើ​បងប្អូន​ណា​ម្នាក់​ដែល​បាន​ពាក់​ខោអាវ​នោះ​ ទោះបីជា​ពួក​គេ​មិន​បាន​ជួប​បងប្អូន​នោះ​ជា​ច្រើន​ខែ​មក​ហើយ​ក្តី​។​អ្នកឯកទេស​ជា​ច្រើន​សន្និដ្ឋាន​ថា​ ការ​ដែល​មាន​ក្លិន​ខ្លួន​នេះ​ វា​អាច​បណ្តាល​មក​ពី​ម​ជ្ឍ​ដ្ឋា​ន​បរិស្ថាន​ជុំវិញ​ខ្លួន​ផ្សេងៗ​ជា​ច្រើន​ ដូច​ជា​ ការ​ហូប​ចុក​ជាដើម​ ប៉ុន្តែ​កត្តា​ដំនរ​ពូជ​ ក៏​ជា​ផ្នែក​មួយ​ផង​ដែរ​ ។​

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ប្រសិនបើ​អ្នកមាន​ក្លិន​ខ្លួន​ អ្នក​ប្រហែលជា​មិនសូវ​មានការ​ចាប់អារម្មណ៍​លើ​មូលហេតុ​របស់​វា​ទេ​ តែ​អ្នក​ប្រហែលជា​ចង់​ដឹង​តើ​វា​ត្រូវ​បំបាត់​ក្លិន​នោះ​យ៉ាងដូចម្តេច​ ។​

ខាងក្រោម​នេះ​ជា​មធ្យោបាយ​ ៦​ ប្រភេទ​ក្នុង​ការ​លុប​បំបាត់​ក្លិន​។​អ្នក​អាច​សាកល្បង​វា​ដោយ​ខ្លួនឯង​នៅ​តាម​គេហដ្ឋាន​ ។​
១.​ សម្អាត​រាង​កាយ​អោយ​បាន​ស្អាត​ល្អ​
អ្នក​គួរតែ​ងូតទឹក​អោយ​បាន​យ៉ាង​ហោច​ណាស់​មួយ​ដង​ ឬ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ។​ ការ​ធ្វើ​ដូច្នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​លាង​សម្អាត​ជាតិ​ញើស​ ក៏​ដូច​ជា​ បាក់តេរី​ដែល​ទំ​លើ​ស្បែក​របស់​អ្នក​ ។​ សំរាប់​ ញើស​ជា​ធម្មតា​មិន​អាច​បង្ក​ជា​ក្លិន​ខ្លួន​នោះ​ឡើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​មានការ​ចូលរួម​គ្នា​ពី​សំណាក់​ បាក់តេរី​ ដែល​រស់នៅ​ស្រាប់​លើ​ស្បែក​ វា​នឹង​ប្រាកដជា​អោយ​បាកតេរី​នោះ​លូតលាស់​ និង​បង្ក​កូនចៅ​បាន​ច្រើន​ ហើយ​អោយ​ផល​ជា​ក្លិន​ខ្លួន​ទៀត​ ។​
ដូចនេះ​ការ​ងូតទឹក​សម្អាតខ្លួន​ប្រកបដោយ​ភាព​ហ្មត់ចត់​ ពិសេស​កន្លែង​ដែល​មាន​ចេញ​ញើស​ច្រើន​ អាច​ជួយ​កាត់​បន្ថយ​នូវ​ក្លិន​ខ្លួន​បាន​ច្រើន​ ។​ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​បែកញើស​ជា​ធម្មតា​ អ្នក​ប្រហែលជា​មាន​បញ្ហា​ជា​ច្រើន​ទាក់ទង​នឹង​ក្លិន​ខ្លួន​ជាង​មនុស្ស​ដែល​បែកញើស​ច្រើន​ហួសហេតុ​។​នេះ​ដោយសារ​តែ​ការ​ចេញ​ញើស​ច្រើន​វា​លាង​ជម្រះ​ពពួក​បា​តក់​តេ​រី​ដែល​បង្ក​ក្លិន​ខ្លួន​ចេញពី​រាង​កាយ​អ្នក​។​
២.​ដុស​ខ្លួន​ដោយ​ ប្រើ​សាប៊ូ​ដែល​ជាតិ​ថ្នាំ​ប្រឆាំង​បាក់តេរី​ (Antibacterial​ Soap)
ការ​ជ្រើសរើស​នូវ​សាប៊ូ​ដុស​ខ្លួន​សម្រាប់​ប់​សម្លាប់​បាក់តេរី​ គឺ​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​លូតលាស់​ របស់​បាក់តេរី​ និង​ក្លិន​ខ្លួន​បាន​មួយ​ផ្នែក​ដែរ​ ។​ សាប៊ូរ​ត្រូវ​តែ​មានការ​បញ្ជាក់​ថា​ “​ប្រឆាំង​បាក់តេរី​”(“Antibacterial”)​ នៅ​លើ​ កញ្ចប់​ ។​
៣.​ជូត​ខ្លួន​អោយ​ស្អាត​
បន្ទាប់​ពី​ងូតទឹក​ហើយ​ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ជូត​ខ្លួន​ស្ងួត​អស់ហើយ​ ។​ ជូត​ខ្លួន​អោយ​បាន​ត្រឹមត្រូវ​។​ដូច្នេះ​មាន​ន័យ​ថា​ជូត​ខ្លួន​អោយ​ស្ងួត​កន្លែង​ចេញ​ញើស​ច្រើន​។​សូម​បញ្ជាក់​ថា​ បាក់តេរី​ដែល​អាច​បង្ក​ក្លិន​ខ្លួន​បាន​ មានការ​លំបាក​នៅ​ក្នុង​ការ​បង្ក​កូនចៅ​នៅ​លើ​ស្បែក​បើសិនជា​ស្បែក​ស្ឆួ​ត​។​
៤.​ ប្រើ​ផលិតផល​បំបាត់​ក្លិន​ ឬ​ញើស​
នៅ​ពេល​អ្នក​សម្អាត​ និង​ស​ម្ងួ​ត​ខ្លួន​ហើយ​ អ្នក​ត្រូវ​លាបថ្នាំ​បំបាត់​ក្លិន​ឬ​ថ្នាំ​បំបាត់​ការ​ចេញ​ញើស​នៅ​ក្លៀក​។​ថ្នាំ​បំបាត់​ក្លិន​មិន​កាត់​បន្ថយ​ការ​ចេញ​ញើស​ទេ​ប៉ុន្តែ​វា​បំបាត់​ក្លិន​នោះ​លើ​ស្បែក​។​ ចំណែក​ថ្នាំ​បំបាត់​ញើស​ ដែល​មាន​ធាតុ​ផ្សំ​ជា​ អាឡុយមីញ៉ូម​ ក្លរ​រ៉ា​យ​ (Aluminum​ Chloride)​ អាច​កាត់​បន្ថយ​នូវ​ការ​បែកញើស​ ហើយ​ក៏​មាន​តួនាទី​បំបាត់​ក្លិន​ផង​ដែរ​ ។​ ផលិតផល​បំបាត់​ក្លិន​ និង​ញើស​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ អាច​រក​ទិញ​បាន​គ្រប់​ទីកន្លែង​ ។​
៥.​ ប្តូរ​សម្លៀក​បំពាក់​អោយ​បាន​ញឹកញាប់​ បើ​អ្នក​បែកញើស​
អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ចេញ​នៅ​ពេល​អ្នក​បែកញើស​ខ្លាំង​ ព្រោះថា​ការ​ប្រើស​ម្លៀ​កក​បំពាក់​ថ្មី​អាច​កាត​បន្ថយ​ក្លិន​ខ្លួន​របស់​អ្នក​បាន​ច្រើន​ ។​ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​ក៏​បាន​ផ្លាស់​ប្តូរ​ស្រោមជើង​រួច​ដែរ​ ពិសេស​ប្រសិនបើ​អ្នកមាន​ក្លិន​ជើង​ដោយសារ​ពាក់​ស្រោមជើង​នោះ​ អ្នក​អាច​ប្រើ​ថ្នាំ​ បំបាត់​ក្លិន​ជា​លក្ខណៈ​ម្សៅ​ ទៅ​ក្នុង​ស្រោមជើង​។​
៦.​ កាត់​បន្ថយ​ការ​បរិភោគ​អាហារ​ដែល​អោយទៅ​ជា​មាន​ក្លិន​ខ្លួន​

អ្វី​ដែល​អ្នក​បាន​បរិភោគ​ គឺ​អាច​មាន​ឥទ្ធិពល​អោយ​ចេញ​ជា​ក្លិន​ខ្លួន​បាន​ដែរ​ ។​ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ពី​សំនាក់​ សាធារណៈរដ្ឋ​ឆែក​ បាន​ធ្វើ​តេស​លើ​បុរស​ចំនួន​ ១៧​នាក់​ ដែល​បាន​បរិភោគ​ សាច់​ក្រហម​ ។​ គេ​ដាក់​ក្រណាត់​មួយ​បន្ទះ​នៅ​ក្រោម​ឃ្លៀ​ក​បុរស​ទាំងនោះ​ដើម្បី​យក​ក្លិន​ឃ្លៀ​ក​នៅ​រយ​:​ពេល​ 24​ម៉ោង​ ក្រោយ​ពី​ការ​បរិភោគ​សាច់​ក្រហម​នេះ​ ។​ នៅ​ក្នុង​ការ​ពិសោធន៍​មួយទៀត​ គេ​មិន​អោយ​បុរស​ទាំងនោះ​បរិភោគ​សាច់​ក្រហម​ទេ​។​

ក្រោយមក​គេ​អោយ​នារី​ស្ម័គ្រចិត្ត​ទៅ​ហិតក្លិន​ក្រណាត់​ទាំងនោះ​។​ពួក​គេ​រក​ឃើញ​ថា​ក្លិន​មិនសូវ​មាន​ទេ​ នៅ​ពេល​ដែល​បុរស​មិន​បរិភោគ​សាច់​ក្រហម​។​
ចំនីអាហារ​ដែល​ធ្វើ​អោយ​បែកញើស​ច្រើន​មាន​ដូច​ជា​ ម្ទេស​ ឬ​អាហារ​ហិល​ គឺ​សុទ្ធតែ​បង្ក​អោយ​កើត​ក្លិន​ខ្លួន​ ។​ ចំណែក​ក្លិន​អាហារ​ដូច​ជា​ ខ្ទឹមបារាំង​ ឬ​ខ្ទឹមសរ​ គឺ​អាច​ចេញ​តាម​ញើស​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង