Join with Health.com.kh on Telegram

ការ​រួមភេទ​គឺជា​អ្វីៗ​ដែល​មិន​គ្រាន់តែ​មាន​ការបញ្ចេញ​អ័រម៉ូន​និង​ការសប្បាយរីករាយ​ដែល​មាន​រយៈពេល​ខ្លី​ទេ​។ តាម​ការពិត ការ​រួមភេទ​មាន​អ្វី​ដែល​ច្រើន​លើសលុប​ជាង​អ្វី​ដែល​យើង​គិត ទស្សនៈវិទូ​មួយរូប​ឈ្មោះថា គូ ហាំង (Ko Hung) បានសរសេរថា “​កាលណា​ដែល​មនុស្ស​ម្នាក់​រួមភេទ​កាន់តែច្រើន អត្ថប្រយោជន៍​ដែល​បាន​ក៏​កាន់តែ​ច្រើន​ដែរ​…”​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វិទ្យាសាស្ត្រ​សម័យ​ទំនើប​បាន​ប្រើ​ពេលវេលា​តិចតួច​ក្នុង​ការឃ្លាំមើល​ការ​ពិត​នៃ​ការ​រួមភេទ ដែល​វា​គឺជា​ការ​ល្អ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​ការ​រួមភេទ​គឺមាន​ផល​ល្អ​សម្រាប់​មនុស្សពេញវ័យ​។ ការ​រួមភេទ​ជា​លក្ខណៈ​មូលដ្ឋាន និង​ទៀងទាត់​មួយ យ៉ាងហោចណាស់​ក៏​មួយដង​ក្នុង​មួយ​សប្តាហ៍​នោះ​គឺ​មាន​ភាព​ល្អ​ជាង​។ អត្ថប្រយោជន៍​ជាក់ស្តែង​ដែល​នឹង​ទទួល​មានដូចជា វា​អាច​ដុត​កំទេច​កាឡូរី​នៅក្នុង​ខ្លួន បំបាត់​ភាព​ស្ត្រេ​ស​និង​ជួយ​អោយ​អ្នក​ដេក​លក់​កាន់តែ​ស្រួល​ជាង​មុន ប៉ុន្តែ​កត្តា​ទាំងអស់​នេះ​គ្រាន់តែ​ជា​ចំនុច​តូចៗ​តែប៉ុណ្ណោះ​។ អ្វី​ដែល​បង្ហាញ​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​បន្ថែម​ថា​ហេតុអ្វី​បាន​ជា​ការ​រួមភេទ​អាច​ជួយ​អោយ​អ្នក​រស់នៅ​បាន​កាន់តែ​យូរ និង​ជីវិត​ពោរពេញ​ដោយ​ការសប្បាយ​រីករាយ​។​

១, បំបាត់​ការឈឺចាប់​

​ក្នុងពេល​ភ្លាមៗ​មុន​ពេល​ឈានដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ កម្រិត​អ័រម៉ូន​របស់​អុក​ស៊ី​តូ​ស៊ីន (Oxytocine) មាន​ការកើនឡើង​ខ្ពស់​ជាង​កម្រិត​ធម្មតា​រហូតដល់ ៥​ដង​។ វា​ធ្វើអោយ​ចេញ​អ័រម៉ូន​មួយ​ប្រភេទ​ទៀត​ឈ្មោះ​ថា​អង់​ដូ​ហ្វី​ន (Endorphins) ដែល​មាន​តួរ​នាទី​សម្រាប់​បំបាត់​ការឈឺចាប់​។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​អា​ការៈឈឺ​ក្បាល ឈឺ​ដោយសារ​រលាក​សន្លាក់ ឬ​ចង្កោម​រោគសញ្ញា​ក្រោយពី​រាំង​រដូវ នោះ​វា​ហាក់បីដូចជា​មាន​ការធូរស្រាល​ច្រើន​ក្រោយពី​រួមភេទ​រួច ហើយ​អ្វី​ដែល​ត្រូវ​អរគុណ​នោះ​គឺ​ការឡើង​ខ្ពស់​នៃ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​។​

២, បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ទប់ទល​នឹង​ជំងឺ​

​ការ​រួមភេទ​ដែល​ធ្វើ​ទៅ​តែ​មួយ​ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ជួយ​ធ្វើអោយ​កម្រិត​នៃ​អង់​ទីករ (IgA)​ដែល​មាន​នាទី​ប្រឆាំង​នឹង​ជំងឺ​កើនឡើង​។ ការបញ្ចេញ​នៃ​អង់​ទីករ​នេះ​ធ្វើអោយ​កម្រិត​នៃ​កង​ទ​ព័រ​សម្រាប់​ការពារ​រាងកាយ​ការពារ​ខ្លួន​របស់​យើង​ទប់ទល​បាន​ទៅ​នឹង​ជំងឺ​ផ្តាសាយ​។​

៣, បន្ថយ​អា​ការៈស្ត្រេស​

​ពិតណាស់ ការរីករាយ​នឹង​សកម្មភាព​នៃ​ការ​រួមភេទ អាច​ធ្វើអោយ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​កាន់តែ​រីករាយ​បន្ថែមទៀត​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រកឃើញថា មនុស្ស​ដែល​រួមភេទ​កាន់តែច្រើន ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​ថា​ធូរស្រាល សប្បាយចិត្ត​កាន់តែច្រើន ហើយ​បាន​សិក្សា​ពី​របៀប​គ្រប់គ្រង​ភាព​ស្ត្រេ​ស​របស់ខ្លួន​អោយបាន​កាន់តែ​ល្អ​។ ក្នុង​ពេល​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​ហើយ អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ស្រាប់តែ​ឡើង​ខ្ពស់​ភ្លាម​តែ​ម្តង ដែល​វា​ប្រហែល​ជា​សញ្ញា​មួយ​ធ្វើអោយ​មាន​អារម្មណ៍​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង​ដៃគូរ និង​បំបាត់​ភាព​តានតឹង​។​

៤, អាយុ​វែង​

​ការ​ដល់​ចំនុចកំពូល​ធ្វើ​អោយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាងទៀត​ឈ្មោះថា Dehydroepiandrosteron (DHEA)  ដែល​វា​មាន​នាទី​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ជួយ​បង្កើន​កម្រិត​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​។ អ័រម៉ូន DHEA អាច​ទៅ​ជួសជុល​ជាលិការ​ដែល​ខូចខាត បង្កើន​សតិបញ្ញា និង​ធ្វើអោយ​ស្បែក​មាន​សុខភាព​ល្អ​។ ជាមួយគ្នានេះដែរ យោង​ទៅ​តាម​ការសិក្សា​មួយ​របស់​ប្រទេស​អងគ្លេស​ដែល​បាន​ធ្វើ​ទៅ​លើ​បុរស​ចំនួន ១០០០​នាក់​បាន​រកឃើញថា បុរស​ដែល​រួមភេទ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​មាន​អត្រា​នៃ​ការស្លាប់​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​អ្នក​រួម​ភេទ​តិចជាង​ម្តង​ក្នុង​មួយខែ​។​

៥, បង្កើន​ចរន្តឈាម​

​ការ​រួមភេទ​មាន​អត្ថប្រយោជន៍​ក្នុង​ការបង្កើន​ចរន្ត​ឈាម ជាពិសេស​ចរន្តឈាម​សម្រាប់​ខួរក្បាល ដោយសារ​តែ​ចង្វាក់បេះដូង​កើនឡើង និង​ការដកដង្ហើម​ជ្រៅៗ​។ ជាមួយនឹង​ការស្រោចស្រព​ឈាម​ស្រស់ កោសិកា​និង​សរីរាង្គ​របស់​អ្នក​ត្រូវបាន​ទទួល​អុកស៊ីសែន និង​អ័រម៉ូន​គ្រប់គ្រាន់​។ ជាមួយគ្នា​នេះ​អ្នក​ក៏​បាន​បញ្ចេញ​កាកសំណល់​ដែល​ធ្វើអោយ​ឈឺក្បាល និង​ជំងឺ​ផ្សេងៗ​ចេញពី​រាងកាយ​របស់​អ្នក​ដែរ​។​

៦, ជួយ​អ្នក​ដេក​បាន​ស្រួល​

​មិនមែន​គ្រាន់តែ​ការបញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ក្នុង​ពេល​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​ធ្វើអោយ អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្រួល​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ការស្រាវជ្រាវ​បានបង្ហាញ​ថា វា​ក៏​ជួយ​អោយ​អ្នក​ដេក​លក់​ស្រួល​ដែរ​។ ការ​ដេក​គ្រប់គ្រាន់​ជាប់ទាក់ទង ទៅ​នឹង​រឿង​ល្អៗ​ជាច្រើន​ទៀត​ដូចជា ការរក្សា​ទម្ងន់ និង​សម្ពាធ​ឈាម​អោយ​នៅ​មាន​សុខភាព​ល្អ​។​

៧, ពង្រឹង​ដល់​សុខភាព​បេះដូង​-​សរសៃឈាម​

​ការសិក្សា​ថ្មី​មួយ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​រួមភេទ​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​គេ​បាន​តាមដាន​បុរស​ចំនួន ៩១៤​នាក់​រយៈពេល ២០​ឆ្នាំ​។ អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា ការ​រួមភេទ​ពីរដង ឬ​ច្រើន​ដង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ទៅលើ​បុរស​ទាំង​នោះ​បាន​ពាក់កណ្តាល នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​រួម​ភេទ​តិច​ជាង​ម្តង​ក្នុង​មួយ​ខែ​។​

៨, កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​

​ភាពមិនប្រក្រតី​ទាក់ទង​នឹង​ក្រពេញប្រូ​ស្តា​តត្រូវបាន​គេ​ស្គាល់​ថា​បង្កឡើង​ដោយ​កាកសំណល់​មិនល្អ​នៅក្នុង​ទឹករំអិល​ពី​ក្រពេញ​នេះ​។ ការ​រួមភេទ​ជា​ទៀងទាត់​អាចជួយ​បញ្ចេញ​ចោល​នូវ​កាកសំណល់​ដ៏​មាន​គ្រោះថ្នាក់​ទាំងនេះ​បាន ហើយ​ក៏​ជួយ​ការពារ​ក្រពេញប្រូ​ស្តាត​ពី​ជំងឺមហារី​កដែរ​។ យោង​ទៅតាម​អ្នកស្រាវជ្រាវ​បានអោយដឹងថា ការបាញ់​ទឹកកាម​ច្រើនដង​ជាពិសេស ក្នុងចំណោម​បុរស​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្រហែល ជា​កាត់បន្ថយ ការ​ប្រឈម នឹង​ជំងឺ មហារីក​ក្រពេញប្រូ​ស្តាត​បាន​នៅ​ថ្ងៃក្រោយ​។ ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា ការ​ដែល​ឧស្សាហ៍​បាញ់​ទឹកកាម បាន​២១​ដង​ឡើងទៅ​ក្នុង​មួយខែ ត្រូវបាន​ចាត់ទុក​ថា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​លើ​មនុស្សចាស់ នេះ​បើ​យើង​ប្រៀ​ធៀប​ទៅ​លើ​មនុស្ស​ដែល​បាញ់​ទឹកកាម​តិចជាង ៤​ទៅ​៧​ដង​ក្នុង​មួយខែ​។​

៩, ជួយ​ក្នុង​ការ​សម្រក​ទម្ងន់ និង​អោយ​រាងកាយ​មាន​ភាព​សមសួន​

​ខណៈពេល​ដែល​អ្នក​មិន​ចង់​ហាត់ប្រាណ​ដោយ​លើក​ដុំ​ដែក ដើម្បី​សម្រក​ទំ​នង់​នោះ ការ​រួមភេទ​ជា​ទៀងទាត់​អាចជួយ​អ្នក​បាន​។ ការរួម​ភេទ​បាន ៣០​នាទី អាច​ដុត​កាឡូរី​បាន​ចាប់ពី ៨៥​ឡើងទៅ​ក្នុង​ខ្លួន​របស់​យើង​។ ស្តាប់​ទៅ​វា​ប្រហែលជា​មិន​មាន​អ្វី​ច្រើន​ណាស់ណា​នោះទេ ប៉ុន្តែ​ការ​រួមភេទ ៤២​ដងដោយ​ម្តងៗ​ចំនួន ៣០​នាទី​វិញ វា​នឹង​អាច​ដុត​៣៥៧០​កា​ឡូរី ដែល​វា​ច្រើន​គ្រប់គ្រាន់​ក្នុងការ​សម្រក​ទម្ងន់​បាន ០,៤៥​គីឡូក្រាម​ដែរ​។ ការ​រួមភេទ​ក៏​ជួយ​បង្កើន​អោយ​មាន​ការផលិត​អ័រម៉ូន​តេ​សស្តូ​ស្ទើ​រ៉ូន ដែល​វា​មាន​តួរ​នាទី​ធ្វើអោយ​ឆ្អឹង និង​សាច់ដុំ​រឹងមាំ​។​

១០, ជួយ​បង្កើត​អ័រម៉ូន​តេ​សស្តូ​ស្ទើ​រ៉ូន និង​អេស​ស្ត្រូជេន​

​ការ​រួមភេទ​ជា​ទៀងទាត់​ជួយ​បង្កើន​ទាំង​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ផង និង​អេស​ស្ត្រូជេន​ផង នៅ​លើ​មនុស្ស​ទាំង​ពីរ​ភេទ​។ តេ​សស្តូ​ស្ទើ​រ៉ូន​គឺជា​អ្នក​បង្កើត​អោយមាន​ចំណង់​ផ្លូវភេទ​លើ​បុរស ហើយ​ក៏​វា​កាន់តែ​ខ្លាំង​ណាស់​ដែរ​ចំពោះ​ស្ត្រី​។ ក្រៅ​ពី​បង្កើត​ចំណង់​ផ្លូវភេទ​របស់​អ្នក​ហើយ​នោះ តេ​សស្តូ​ស្តេ​រ៉ូន​ជួយ​បង្កើន​កម្លាំងដល់​ឆ្អឹង និង​សាច់ដុំ​។ វា​ក៏​ជួយ​ធ្វើអោយ​បេះដូង​មាន​សុខភាព​ល្អ និង​ជំរុញ​អោយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​ល្អ​ឡើង​ខ្ពស់​ដែរ​។ ចំពោះ​ស្ត្រី ការ​រួមភេទ​ធ្វើអោយ​កម្រិត​នៃ​អ័រម៉ូន​អេស​ស្ត្រូជេន​ឡើង​កាន់តែ​ខ្ពស់ ដែល​វា​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះ​ដូង​បាន​។ អេ​ស្ត្រូជេន​ធ្វើអោយ​ស្ត្រី​ចង់​ស្ទាប ចង់​ប៉ះ និង​ចង់​មាន​អារម្មណ៍​រ៉ូ​មែនទិច ហើយ​ចំណែក​ឯ​តេ​សស្តូ​ស្ទើ​រ៉ូន​វិញ​គឺជា​អ្នក​បង្កើត​អោយ​មានស​ម្រើ​ប​ផ្លូវភេទ​។ អេស​ស្ត្រូ​ជេ​នក៏មាន​តួរ​នាទី​ដ៏​ធំ​មួយ​លើ​ការបង្កើត​ក្លិន​លើ​រាងកាយ​របស់​មនុស្ស​ស្រី​។​

​ការ​រួមភេទ​ដ៏​ល្អ និង​ប្រកបដោយ​សុខភាព​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​គឺ​ផ្តល់​នូវ​អត្ថប្រយោជន៍​។ ការ​បរ​បោស​អង្អែល ការ​អោប និង​ការ​បីត្រកង​ជួយ​បង្កើត​អារម្មណ៍​ដល់​ក្តីស្រលាញ់ ការលើកទឹកចិត្ត និង​ការយកចិត្តទុកដាក់​។ រាល់​ការបង្ហាញ​នូវ​សេចក្តីស្រលាញ់ និង​អារម្មណ៍​នៃ​ភាពស្និទ្ធស្នាល​ទាំងអស់​ជួយ​ធ្វើអោយ​របួស​នានា​ឆាប់​បាន​ជាសះស្បើយ​។ ដូច្នេះ​ការ​រួមភេទ​ជាមួយនឹង​ការ​ស្ទាប​និង​ការ​បរ​បោស​អង្អែល​ដោយ​សេចក្តីស្នេហា​ធ្វើអោយបាន​អត្ថប្រយោជន៍​ជា​សុខភាព​។