អ្នកនឹងត្រូវរកឃើញថាមានកើតជំងឺលើសឈាម នៅពេលដែលអ្នកមានសម្ពាធឈាមចាប់ពី១៤០/៩០។ សម្ពាធឈាមធម្មតាជាទូទៅនៅចន្លោះ ៩០/៦០ ទៅ ១២០/៨០។
បើសិនជាអ្នកមានសម្ពាធឈាមចន្លោះពី ១២០/៨០ ទៅ ១៤០/៩០ នោះមានន័យថាអ្នកមាន ហានិភ័យនឹងអាចកើតជំងឺលើសឈាម បើសិនជាអ្នកមិនមានវិធានការដើម្បីគ្រប់គ្រងសម្ពាធ ឈាមរបស់អ្នកនោះទេ។
អ្វីដែលគួរកត់សម្គាល់ដែរនោះ សម្ពាធឈាមអាចមានលក្ខណះខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សម្ពាធឈាមដែលចាត់ទុកថាទាបឬខ្ពស់សម្រាប់អ្នក វាអាចជាករណីធម្មតាសម្រាប់អ្នកផ្សេងទៀត។
អ្វីដែលគួរប្រយ័ត្ននោះគឺជំងឺលើសឈាមអាចបង្កើនហានិភ័យកើតជំងឺគ្រោះថ្នាក់មួយចំនួនទៀតដូចជាជំងឺបេះដូង គាំបេះដូង ដាច់សរសៃឈាមខួរក្បាលជាដើម៕