Join with Health.com.kh on Telegram

មាន​ការស្រាវជ្រាវ​ជា​ច្រើន​ត្រូវបាន​ធ្វើឡើង នៅ​កំឡុង​ពេល ពីរ បី​សតវត្សរ៍​ចុងក្រោយ​នេះ អំពី​មូលហេតុ​នៃ​ភាព​មិន​​មាន​កូន​របស់​ស្ត្រី ។​ហើយ​វា​មាន​ភាពជឿនលឿន នៅក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​នៃ​បញ្ហា​ទាំងនោះ​។​​

មូលហេតុ​ដែល​បណ្តាលអោយ​ស្ត្រី មិន​អាច​មាន​កូន​បាន ហាក់ដូចជា​ត្រូវ​បាន​ចែកចេញ​ជា ៤​ផ្នែក​សំខាន់ៗ ហើយ​​ឥលូវ​នេះ​រាល់​បញ្ហា​ទាំងនោះ អាច​ធ្វើការ​ព្យាបាល​បាន ក្នុង​កំរិត​ជោគជ័យ​ផ្សេងៗ​គ្នា​។​

​រោគសញ្ញា​នៃ​ដុំ​ពក​ជាច្រើន​នៅ​អូ​វែ ( Polycystic ovary syndrome)

​មាន​ស្ត្រី​ភាគច្រើន​មាន ពងទឹក​នៅ​អូវែ​ក្នុង​កំរិត​ស្រាល ដែល​មិន​មាន​ផលប៉ះពាល់​ដល់​សម្ថ​ភាព​បង្ក​កំណើត​ទេ​។​​ប៉ុន្តែ​រោគសញ្ញា​នៃ​ដុំ​ពក​ជាច្រើន​នៅ​អូវែ អាច​ជ្រៀតជ្រែក​ដល់​ការបញ្ចេញ​អូវុល ហើយ​ដូច្នេះ​វា​អាច​បណ្តាលអោយ​​មាន​បញ្ហា​ក្នុង​ការ​មានកូន​។

​រោគសញ្ញា​ដុំ​ពក​ជាច្រើន​នៅ​អូវែ គឺ​បណ្តាលមកពី ដំណើរការ​មិន​ប្រក្រតី​នៃ​អរ​ម៉ូ​ន FSH និង LH ដែល​ជារឿយៗ​​ទាក់ទង​ទៅនឹង កំរិត​ខ្ពស់​នៃ​អរ​ម៉ូ​ន​របស់​បុរស​។ អូវែ​គឺ បំពេញ​ដោយ​ដុំ​ពក ដែល​ធ្វើ​អោយ​ផូ​លេ​គុល​មិនទាន់​ពេញ​វ័យ​បរាជ័យ​ក្នុង​ការបង្កើត​ស៊ុត ។​ជនរងគ្រោះ អាច​មាន​រដូវ​មិន​ទៀងទាត់ ,​ដំណើរ​ឆ្ពោះ​ទៅរក​ភាព​លើស​ទំងន់ និង​មាន​រោម​ជាច្រើន ។​

ការបញ្ចេញ​អូវុល​មិនបាន​សំរេច​

​ប្រហែលជា​មួយ​ភាគ​បី នៃ​ភាព​មិន​មាន​កូន​របស់​ស្ត្រី​គឺ​បណ្តាលមកពី ការបរាជ័យ​ក្នុង​ការបញ្ចេញ​ស៊ុត​។ វា​ជា​​ធម្មតា​កើតឡើង​ដោយសារ​បញ្ហា​របស់​អរ​ម៉ូ​ន ប៉ុន្តែ​ជួន​ពេលខ្លះ អូវែ​របស់​ស្ត្រី​ត្រូវបាន​បំផ្លាញ ឬ ក៏​ជា​កម្រ វា​អាច​​អស់​ស៊ុត​។

​បញ្ហា​នៃ​អរ​ម៉ូ​ន ចំពោះ​ស្ត្រី​ដែល​មាន​វដ្ត​អូវែ​ធម្មតា គឺ​មាន​អរ​ម៉ូ​ន​ផលិត​ដោយ​ក្រ​ពេញ pituitary ហើយ​អូវែ​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​ការរីកលូតលាស់​ដ៏​ល្អ និង​តំហែទាំ​របស់​ស៊ុត​។ ក្នុង​ករណី​ជា​ច្រើន​នៃ​ភាព​មិន​អាច​មាន​កូន គឺ​មាន​តិច​បំផុត​នៃ​អរ​ម៉ូ​ន​មួយ ឬ ច្រើន​បំផុត​នៃ​អរ​ម៉ូ​ន​ដទៃទៀត ប្រហែលជា​អាច​មាន​វត្តមាន​។ ជា​ឧទាហរណ៍​នៅ​ពាក់កណ្តាល​នៃ​វដ្ត​រដូវ ខួរក្បាល​ផ្នែក​ខាងក្រោម​គួរតែ​ភ្ញោ​ច​ក្រពេញ pituitary អោយ​វា​បញ្ចេញ​luteinizing hormone(LH)​និង follicle-stimulating hormone(FSH) ក្នុង​ចំនួន​ដ៏​ច្រើន ដើម្បី​អោយ​មាន​ការបញ្ចេញ​អូវុល ប៉ុន្តែ​ក្នុង​២០​ភាគរយ​នៃ​ករណី​ទាំងនេះ គឺ​វា​មិន​អាច​ធ្វើ​ដូចនេះ​បាន​ទេ​។ ទោះបីជា​ពេល​ខ្លះ វា​មាន LH និង FSH ខ្លះ​​ក៏ដោយ ក៏​វា​មិន​អាច​គ្រប់គ្រាន់​សំរាប់​ការបញ្ចេញ​អូវុល​បានដែរ​។

​ជា​ជំរើស​ផ្សេងទៀត ក្រ​ពេញ pituitary ប្រហែលជា​អាច​ត្រូវបាន​បំផ្លាញ ឬ មិន​ដំណើរការ ហើយ​ថែមទាំង​ផលិត LH និង FSH ក្នុង​ចំនួន​ដ៏​តិច​បំផុត ឬ ក៏​មិន​មាន​ការផលិត​ទាល់តែសោះ​។ ឬដោយសារតែ​​ការភ្ញោ​ច​ដ៏​ច្រើន​នៃ LH និង FSH​មិន​គ្រប់គ្រាន់ អូវែ​ប្រហែលជា​អាច​ក្លាយទៅជា​មាន​ដុំ​ពក​ជាច្រើន ហើយ​វា​នឹងមាន​​ភាព​ពិបាក​កាន់តែច្រើន  ក្នុង​ការផលិត​ស៊ុត​ពេញវ័យ​។​​បញ្ហា​ដែល​កើតឡើង​ដោយសារ កំរិត​មិន​ប្រក្រតី​របស់​អរ​ម៉ូ​ន ជារឿយៗ​ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ​សំរាប់​អោយ​​មានកូន​។ សំរាប់​ស្ត្រី ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​មិន​អាច​មាន​កូន​បាន​ដោយសារ​តែ​វិបត្ត​អរម៉ូន ការព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ទំនើប អាច​នាំអោយ​មាន​វដ្តរ​ដូវ​ទៀងទាត់​ឡើងវីញ​បាន​។ ប៉ុន្តែ​ជា​សំណាងអាក្រក់ សំរាប់​ហេតុផល​ដែល​​មិន​ត្រូវបាន​គេ​ដឹង គឺ​មាន​ត្រឹមតែ ៦៥​ភាគរយ​នៃ​ស្ត្រី​ទាំងនេះ នឹង​អាច​មាន​គ​ក៌បាន​។​

​អតុល្យភាព​នៃ​អរ​ម៉ូ​ន​

អរ​ម៉ូ​ន​ប្រហែលជា​អាច​បង្អាក់​ដល់​ការ​មាន​គ​ក៌ នៅ​ក្នុង​ផ្លូវ​ផ្សេងទៀត ជាង​ការ​មាន​ឥ​ទិ្ធ​ពល​ទៅលើ​ការបញ្ចេញ​​អូវុល ។    ជា​ឧទាហរណ៍ ស៊ុត​បង្ក​កំណើត​ត្រូវការ ប្រូ​ហ្សែ​ស​ស្តេ​រ៉ូន ដើម្បី​រស់​នៅ​។     ប្រសិនបើ​មាន​ការផលិត ​ប្រូ​ហ្សែ​ស​ស្តេ​រ៉ូន​ក្នុងបរិ​មាណដ៏តិ​ច​បំផុត​ឬក៏​វា​ផលិត​ក្នុង​រយៈពេល​ដ៏​ខ្លី​ស៊ុត​នោះ​ប្រហែលជា​មិន​អាច​រស់នៅ​បាន​ទេ​។   វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដំណាក់កាល luteal មិន​គ្រប់គ្រាន់ ស្ថានភាព​នេះ​អាច​ធ្វើការ​ព្យាបាល បាន​ដោយ ​ការប្រើប្រាស់​ថ្នាំ ។​

ការកើនឡើង​នៃ​អរ​ម៉ូ​ន​ប្រូឡាក់ទី​ន ( Hyperprolactinaemia)

នៅក្នុង​ករណី​ដែល​តែងតែ​កើតមាន​នេះ ក្រ​ពេញ pituitary ផលិត​បរិមាណ​ដ៏​ច្រើន​នៃ​អរ​ម៉ូ​ន​ដែល​ទទួលខុសត្រូវ ​ចំពោះ​ការផលិត​ទឹក​ដោះ​។ ជារឿយៗ វា​គ្មាន​ហេតុផល​ច្បាស់លាស់​ណា បញ្ជាក់​ថា​ហេតុអ្វី​បានជា​វា​កើតមាន​នោះ​​ទេ​។ ស្ថានភាព​នេះ ពេល​ខ្លះ​អាច​បណ្តាលមកពី   ការ​ដុះ​ដុំ​សាច់​តូច​ក្នុង​កំរិត​ស្រាល  ដែល​លូតលាស់​នៅលើ​​ក្រ​ពេញ pituitary ដែល​វា​ត្រូវ​បាន​គេ​ហៅថា ប្រូឡា​ក់​ទីណូ​ម៉ា ( prolactinoma ) ។ វា​អាច​នាំអោយ​មាន​កំរិត​ទាប​នៃ​FH និង FSH ដែល​អាច​បណ្តាលអោយមាន អវត្តមាន ឬ វដ្ត​រដូវ​មិន​ទៀងទាត់ ចំពោះ​ស្ត្រី និង មាន​ការផលិត​ស្ពែម​​ក្នុង​កំរិត​ទាប​ចំពោះ​បុរស​។

ដុំ​គី​ស្ត និង ភាព​មាន​កូន​

គីស្ត​គឺជា​ប្រភេទ​ដុំសា​ច់នៃ​សាច់ដុំ​ដែល​មាន​កំរិត​ស្រាល វា​អាច​មាន​ទំហំ​ពី ប៉ុន​គ្រាប់​សណ្តែកដី ទៅ​ប៉ុន​កូន​បាល់​​តេ​នីស ដែល​ក​កើតឡើង​នៅ​កន្លែង​ណាមួយ នៃ​នឹង​ជញ្ជាំង​ស្បូន ។ វា​មិន​មាន​ផលប៉ះពាល់​ដល់​ភាព​មានកូន​នោះ ទេ ប៉ុន្តែ​វា​អាច​ធ្វើអោយ​ស្បូន ខូច​រូបរាង ហើយ​វា​អាច​សង្កត់​អោយ​បំពង់​ដៃ​ស្បូន​មួយ ឬ ក៏​ទាំងពីរ​ឡើង​តឹង​ណែន ។​

​ផល​ប៉ះពាល់​ទៅលើ​ភាព​មាន​កូន​

ដុំ​គីស្ត​ដែល​ស្ថិតនៅ ជិត​ផ្នែក​ខាងលើ​នៃ​ស្រទាប់​ស្បូន អាច​បង្អាក់​ដល់​ការរីកលូតលាស់​ជា​ធម្មតា​របស់​អំ​ប្រ៊ី​យូ​នៅក្នុង​ស្បូន​។ ប្រសិនបើ​ពួកវា​នៅ​ជិត ទី​ប្រសព្វ​នៃ​តួ​ស្បូន និង​ដៃ​ស្បូន ពួក​វា​ប្រហែលជា​អាច​បញ្ឈប់​ស៊ុត​បង្ក​កំ​​ណើ​ត មិន​អោយ​ទៅ​ដល់​ស្បូន​នោះទេ​។

ដុំ​គីស្ត​ជា​ទូទៅ​តែង​កើតមាន​ចំពោះ​ស្ត្រី ដែល​មាន​អាយុ​លើសពី ៣៥​ឆ្នាំ ហើយ​ប្រហែលជា ៥០​ភាគរយ​នៃ​ស្ត្រី​​ជាច្រើន​វិវត្ត​ដុំ​គីស្ត​នេះ នៅពេលដែល​ពួកគេ​មាន​អាយុ ៤៥ ឆ្នាំ​។ ជារឿយៗ វា​មិន​បណ្តាល​អោយ​មាន​ការ​ព្រួយ​​បារម្ភ​អ្វី​នោះទេ ប៉ុន្តែ​ប្រសិនបើ​ដុំ​គីស្ត​នេះ បណ្តាលអោយមាន​បញ្ហា ពួក​វា​អាច​ត្រូវបាន​គេ​យកចេញ  ដោយ​ការ​វះ​​កាត់​ដែល​យើង ហៅថា ការ​វះ​យក​ដុំ​សាច់​ដុះ​ចេញ (myomectomy) ។ ទោះជា​យ៉ាងណា ការវះកាត់​នេះ មិន​គួរ​ធ្វើ​ក្នុង​កំរិត​ស្រាល​នោះទេ តាម​ដែល​វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​នឹង ការ​ហូរឈាម ហើយ​វា​ក៏​ប្រហែល​​ជា​ត្រូវការ ការបញ្ចូល​ឈាម ជាច្រើន ក្នុង​៥០​ភាគរយ​នៃ​ករណី​ទាំងនេះ ។​

​ជំងឺ​ស្រទាប់​ក្នុងនៃ​ដៃ​ស្បូន ( Endometriosis )

ប្រសិនបើ​អ្នក​មាន​ការ​រងគ្រោះ​ពី ការឈឺចាប់​នៅពេល​មាន​រដូវ ឬ ធ្លាក់​ស ( dysmenorrhoea) អ្នក​ប្រហែលជា​​អាច​រងគ្រោះ​ផង​ដែរ​ពី​ជំងឺ ស្រទាប់​ក្នុងនៃ​ដៃ​ស្បូន ហើយ​អ្នក​ចាំបាច់​ត្រូវ​ទទួលយក​ការពិនិត្យ ។​
ជំងឺ​ស្រទាប់​ក្នុងនៃ​ដៃ​ស្បូន គឺជា​លក្ខណៈ​ទូទៅ​ដែល កោសិកា​នៅក្នុង​ស្រទាប់​ស្បូន រីក​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​​ដូចជា​នៅក្នុង​អូ​វែ​, ឆ្អឹង​អាង​ត្រគាក និង​ដៃ​ស្បូន​។ នេះ​ជា​លទ្ធផល​នៃ​ការផ្លាស់ប្តូរ​ខួប​របស់​អរ​ម៉ូ​ន​អូ​វែ ហើយ​ដូច្នេះ​វា​​មានការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង នៅ​ពេល​អ្នក​កំពុង​ធ្លាក់​ឈាមរដូវ ដែល​វា​អាច​បណ្តាលអោយ​មាន​ការ​ឈឺចាប់​ក្នុង​​ពោះ និង ឆ្អឹងត្រគាក​យ៉ាងធ្ងន់ធ្ងរ​។ ជំងឺ​ស្រទាប់​ក្នុងនៃ​ស្បូន អាច​ប៉ះពាល់​ដល់​ការបង្ក​កំណើត ដូច្នេះ​វា​អាច​បណ្តាលអោយមាន​បញ្ហា​ក្នុង​ការ​មាន​កូន​​។ ពងទឹក​នៅ​អូវែ ត្រូវបាន​គេ​ស្គាល់​ថា endometriomas  ឬ chocolate cysts  ប្រហែលជា​អាច​កើតមាន និង​ប៉ះពាល់​ដល់​ភាព​មាន​កូន​របស់​ស្ត្រី​ផង​ដែរ ។​

បញ្ហា​របស់​រចនាសម្ព័ន្ធ​

  • ការបំផ្លាញ​របស់​បំពង់  ការ​ធ្លាប់​មាន​កូនក្រៅស្បូន​ពីមុនមក​,​ការវះកាត់​ពីមុនមក​, ការ​រលាក​ឆ្អឹង​អាង​ត្រគាក​​ជំងឺ​ស្រទាប់​ក្នុងនៃ​ដៃ​ស្បូន​, ឬក៏​ការ​ចំលងរោគ ជាពិសេស​គឺ​ជំងឺស្វាយ អាច​បណ្តាល​អោយ​មានកា​រ​រាំងខ្ទប់ ឬក៏​​អាច​បំផ្លាញ​ដល់​បំពង់ ដែល​នឹង​អាច​ការពារ ការ​មាន​គ​ក៌ពីកំណើត ។​
  • បញ្ហា​ជាមួយនឹង​ការបង្ក​កំណើត ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ស៊ុត និង​បង្ក​កំណើត​ជា​មួយ​វា ស្ពែម​ត្រូវតែ​ហែល​​ឆ្លងកាត់​ទឹករំអិល​នៅក្នុង​ក​ស្បូន​។ ប្រសិនបើ​ទឹករំអិល​នោះ​មាន​តិចពេក ឬ ក៏​វា​ក្រាស់​ពេក នោះ​ស្ពែម​ទាំងនោះ​មិន​​អាច​ចូល​ទៅក្នុង​បំពង់​នៃ​ក​ស្បូន​បានទេ​។ ប្រសិនបើ​ទឹករំអិល​នោះ​មាន អង្គ​បដិបក្ខ​ដែល​ប្រឆាំង​នឹង​ស្ពែម​ដោយ​​ផ្ទាល់ នោះ​ស្ពែម​នឹង​មិន​ដែល​អាច​ទៅ​ជួប​នឹង​ស៊ុត​បានទេ ដូច្នេះ​ការបង្ក​កំណើត​ក៏​នឹង​មាន​កើត​មាន​ដែរ ។​
  • ការបំផ្លាញ​ទៅដល់​អូ​វែ  អូវែ​ប្រហែលជា​អាច​បរាជ័យ ក្នុង​ការផលិត​ស៊ុត​ពេញវ័យ​។ ការ​មាន​សម្លាក ដែល​​បណ្តាលមកពី ការវះកាត់​, ការ​ចំលងរោគ ឬ ក៏​ជា​ឥ​ទិ្ធ​ពល​នៃ​ការព្យាបាល​ដោយ​កាំរស្មី អាច​បំផ្លាញ​ទៅដល់​អូវែ​។​​ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់​របស់​ស៊ុត​អាច​ថមថយ មុន​ពេល​ធម្មតា​របស់​វា​។ នេះ​ក៏​ដោយសារ​តែ ភាព​អស់​រដូវ​មុន​
  • ​អាយុកាល , ការបំផ្លាញ​ដោយ​ការវះកាត់ ឬ ក៏​ការព្យាបាល​ដោយ​ប្រើ​កាំរស្មី​។​
  • ល័ក្ខខ័ណ្ឌ​របស់​ស្បូន ស្បូន​ប្រហែលជា​អាច​មាន​រូបរាង​មិន​ប្រក្រតី តាំង​ពី​កំណើត (​ទោះបីជា​វា​មិន​តែងតែ​​បណ្តាល​អោយ​មិន​មាន​កូន​)  វា​អាច​មាន​សម្លាក​, ដុំ​ឬ​ស​ដូង ឬ​ដុំ​គី​ស្ត  ឬក៏​អាច​មាន​ដុំ​ក្រពេញ (adenomyosis) ដែល​ស្រទាប់​ក្នុងនៃ​ស្បូន​ដុះ​រីកលូតលាស់​នៅ​ក្នុង​ស្រទាប់​កណ្តាល និង​បណ្តាលអោយ​មាន​ការ ហូរឈាម និង​​ឈឺចាប់​ក្នុង​ពោះ ៕